សន្និសីទ​សារព័ត៌​មានស្តីពី “ការបង្ហាញ​អាណត្តិការងារ​របស់​អាដហុក​ទាក់ទិន​នឹងករណីក​ញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ”

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង ៩:៣០នាទីព្រឹក នៅការិយាល័យ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក​បានធ្វើ សន្និសីទ​សារព័ត៌​មានស្តីពី​ “​ការបង្ហាញអាណត្តិ​ការងា​រ​របស់អាដហុក​ទាក់ទិន​នឹងករណី​កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ”។ បង្ហាញ​ដោយលោក ធន សារាយ ប្រធានសមាគមអាហុក។ សូមអញ្ជើញទស្សនា​ខែ្សវីដេអូទាំង​ស្រុងនៃ​សន្និសីទ​សារ​ព័ត៌មាន​នេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *

លិខិតកោះហៅមន្រ្តី​សមាគមអាដហុក ពាក់ព័ន្ធ​នឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឲ្យចូលបង្ហាញ​ខ្លួន នៅអង្គភាព​ប្រឆាំង​អំពើពុក​រលួយ

សមាគមអាដហុក មានកិត្តិ​យស​សូមជំរាប​ជូនដំណឹង​ដល់ លោក/លោកស្រី មិត្តអ្នក​សារព័ត៌មាន​ទាំងអស់​ឲ្យជ្រាបថា នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០១៦ វេលាម៉ោង​៨:០០នាទីព្រឹក សមាគមអាដហុក​ស្នាក់ការ​កណ្តាល បានទទួល​លិខិតកោះ​ហៅមន្រ្តី​សមាគមអាដហុក​ចំនួនប្រាំរូប ពាក់ព័ន្ធ​ នឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឲ្យចូលបង្ហាញ​ខ្លួន នៅអង្គភាព​ប្រឆាំង​អំពើពុក​រលួយ នៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ​២០១៦​ខាងមុខ​នេះ ។  សូមលោក/លោកស្រី មិត្តអ្នក​​សារព័ត៌មាន​​ទាំងអស់​ពិនិត្យ​ និងធ្វើការទាញយក ​លិខិតកោះហៅ នៅខាងក្រោម៖

លិខិតកោះហៅមន្រ្តីសមាគមអាដហុកឲ្យចូលបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ_Page_2 លិខិតកោះហៅមន្រ្តីសមាគមអាដហុកឲ្យចូលបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ_Page_1 លិខិតកោះហៅមន្រ្តីសមាគមអាដហុកឲ្យចូលបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ_Page_3 លិខិតកោះហៅមន្រ្តីសមាគមអាដហុកឲ្យចូលបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ_Page_4 លិខិតកោះហៅមន្រ្តីសមាគមអាដហុកឲ្យចូលបង្ហាញខ្លួននៅអង្គភាពប្រឆាំងអំពើពុករលួយ_Page_5

Leave a Reply

Your email address will not be published. Required fields are marked *

កិច្ចសម្ភាសន៍នៃបណ្តឹងរបស់ស្រី មុំ នៅសមាគមអាដហុកថ្ងៃដំបូង(៩ មិនា ២០១៦)

សមាគម​អា​ដ​ហុ​ក​ ​ឆ្លើយ​តប​ ​ជាមួយ​នឹង​លិខិត​ចំហ​រ​ផ្ទាល់​ដៃ​របស់​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ស្រី​មុំ​ ​ធ្វើ​នៅ​ថ្ងៃ​ទី​២២ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ និង​ផ្សព្វផ្សាយ​ ​ក្នុង​ប​ណ្តា​ញ​សង្គម​ ​FRESH​ ​NEWS​ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ វេលា​ ​ម៉ោង​០៨និង​០៥នាទី​ព្រឹក​ ​។

សមាគម​អា​ដ​ហុ​ក​ ​សូម​ផ្ត​ល់​នូវ​បទ​សម្ភាស​ន៍​ទទួល​ពាក្យ​ប​ណ្តឹ​ង​ទាំងស្រុង​ ​របស់​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ស្រី​មុំ​ ​រួម​ជាមួយ​នឹង​ម្តា​យ​បង្កើត​ ​ដែល​បាន​មក​ ​ប្តឹ​ង​ដល់​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​របស់​សមាគម​អា​ដ​ហុ​ក​ ​រាជ​ធានី​ភ្នំពេញ​ ​និង​ ​បាន​ ​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​នាង​ ​និង​ស្នើ​សុំ​ការ​អន្តរាគមន៍​ស្វែង​ងរ​ក​យុត្តិធម៌​ ​និង​ ​ភាព​ស្អាត​ស្អំ​របស់​នាង​ ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មី​នា​ ​ឆ្នាំ​២០១៦ ។

បន្ទាប់​ពី​ពេល​នោះ​មក​ ​រាល់​ការ​ប្រឹក្សា​យោបល់​ផ្លូវ​ច្បាប់​របស់​សមាគម​ ​អា​ដ​ហុ​ក​ជាមួយ​នាង​ ​គឺ​ផ្អែក​ទាំងស្រុង​ទៅ​លើ​ព័ត៌មាន​ដែល​នាង​បាន​អះអាង​ ​ផ្ត​ល់​ជូន​សមាគម​ ​។ សមាគម​អា​ដ​ហុ​ក​ ​សុំ​មិន​ធ្វើ​អត្ថា​ធិ​ប្បា​យ​ទេ​ ​សូម​ស្តា​ប់​ ​និង​ ​ពិចារណា​ ​តើ​សហ​ការី​របស់​អា​ដ​ហុ​ក​យើង​ខ្ញុំ​ ​ធ្វើ​ការ​មាន​មូល​ដ្ឋា​ន​ពិត​ប្រាកដ​ ​និង​ ​ត្រឹម​ត្រូវ​ដែរ​ឬ​យ៉ាង​ណា​? សូម​ទស្សនានូវ​ការ​រៀបរាប់​របស់​នាង​ទាំងស្រុង​ដូច​ ​ខាង​ក្រោម​ ​៖

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្តីប្រកាសព័ត៌មានស្តីពី៖ ការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ

រាជ​ធានី​ភ្នំពេញ​, ថ្ងៃ​ទី​២២ ខែ​មេ​សា​ ​ឆ្នាំ​២០១៦

 សេ​ច​ក្តី​ប្រកាស​ព័ត៌មាន​

ស្តី​ពី​

ការ​មិន​បន្ត​ផ្ត​ល់​មេធាវី​ការពារ​ក្តី​ចំពោះ​ករណី​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​

 កន្លង​មក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ​និង​អភិវឌ្ឍ​ន៍​នៅ​កម្ពុ​ជា​(អា​ដ​ហុ​ក​) ធ្លាប់​បាន​ផ្ត​ល់​មេធាវី​ការពារ​ក្តី​ដល់​ ​កញ្ញា​ ​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​ ​តាម​រ​យៈ​ការ​ស្នើ​សុំ​របស់​សាមី​ខ្លួន​ដែល​បាន​មក​ដាក់​ពាក្យ​ប​ណ្តឹ​ង​ ​និង​ស្នើ​សុំ​មេធាវី​ឲ្យ​ជួយ​ការពារ​ ​ដោយ​នាង​មាន​ការ​តក់ស្លុត​ ​និង​ភ័យ​ខ្លាច​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បាន​ទទួល​លិខិត​អញ្ជើញ​ចំនួន​ពីរ​លើក​ ​របស់​នាយក​ដ្ឋា​ន​ប្រឆាំង​ភេ​រ​វ​កម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហា​ផ្ទៃ​។ ក្នុង​គ្រា​នោះ​ ​អា​ដ​ហុ​ក​ ​ពិ​និត្យ​ឃើញ​ថា​ ​កញ្ញា​ ​ស្រី​មុំ​ ​ពិត​ជា​មាន​ការ​ភិត​ភ័យ​ ​និង​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ ​ព្រម​ទាំង​ទទួល​នូវ​ការ​គំរាម​កំហែង​ ​ដែល​មាន​រូប​ភាព​ជា​លក្ខ​ណៈ​នយោបាយ​ ​ដែល​យើង​យល់​ថា​ ​អាច​ប​ណ្តា​ល​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ខាង​ស្មារតី​នៅ​ពេល​ចូល​ឆ្លើយ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​និង​ដើម្បី​ជៀស​វាង​នូវ​ការ​គាប​សង្កត់​ជា​យថាហេតុ​ណា​មួយ​ ​ ​ទើប​សមាគម​អា​ដ​ហុ​ក​សម្រេច​ផ្ត​ល់​មេធាវី​ជួយ​ការពារ​តាម​ផ្លូវ​ច្បាប់​ជូន​គាត់​ ​។

ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ​បន្ទាប់​ពី​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​ ​បាន​ចូល​ទៅ​បំភ្លឺ​ចំពោះ​មុខ​ព្រះ​រាជ​អាជ្ញា​ ​រួម​ទាំង​សេ​ច​ក្តី​ថ្លែង​ការ​ណ៏​របស់​ស្ថា​ប័​ន​ ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ យើង​យល់​ឃើញ​ថា​ ​ករណី​របស់​កញ្ញា​ស្រី​មុំ​ ​គឺ​មិន​មែន​ស្ថិត​ក្នុង​ស្ថាន​ភាព​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ​និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៀត​ទេ​ព្រោះ​៖

១/ ករណី​ប​ណ្តឹ​ង​បរិហារ​កេរ្តិ៍​ ​វា​គ្រាន់​តែ​ជា​រឿង​វិវាទ​ធម្ម​តា​ ​រវាង​បុគ្គល​សាមញ្ញ​ ​និង​បុគ្គល​សាមញ្ញ​ ​ដែល​មិន​ស្ថិត​នៅ​ក្នុង​អាណត្តិ​ ​(Mandate​) របស់​សមាគម​អា​ដ​ហុ​ក​ ​។

២/ ចំពោះ​ករណី​ផ្ត​ល់​សក្ខី​កម្ម​ក្លែង​ ​និង​មាន​អំពើ​ពេស្យា​ចារ​ ​អា​ដ​ហុ​ក​យល់​ថា​ ​នីតិ​វិធី​បន្ត​កញ្ញា​ស្រី​មុំ​ ​អាច​គ្រាន់​តែ​ជា​សាក្សី​តែ​ប៉ុណ្ណោះ​ ​។

ដូច្នេះ​ហើយ​ទើប​សមាគម​សូម​ប្រកាស​ជូន​ដល់​សា​ធារ​ណៈ​មតិ​ជ្រា​ប​ថា​ ​សមាគម​នឹង​មិន​មាន​ភាព​ចាំបាច់​ត្រូវ​បន្ត​ផ្ត​ល់​មេធាវី​សំ​រាប់​ការពារ​ក្តី​ជូន​កញ្ញា​ស្រី​មុំ​ទៀត​ទេ​ ​ព្រោះ​ករណី​នេះ​វា​ឆ្លង​ផុត​ពី​អ​ណ​ត្តិ​ការងារ​របស់​សមាគម​យើង​ហើយ​ ​។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​:

– លោក​ ​នី​ ​សុ​ខា​ ​ប្រធាន​ផ្នែក​ស៊ើប​អង្ក​ត​សមាគម​អា​ដ​ហុ​ក​ ​ទូរស័ព្ទ​: 012 943 860

– លោក​ស្រី​ ​ទ្រី​ ឈូ​ន​ ​មេធាវី​សមាគម​អា​ដ​ហុ​ក​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ទូរស័ព្ទ​: 012 820 988

សូមធ្វើការទាញយក​ សេ​ច​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​មិន​បន្ត​ផ្ត​ល់​មេធាវី​ការពារ​ក្តី​ចំពោះ​ករណី​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​នៅខាងក្រោម។

Leave a Reply

Your email address will not be published. Required fields are marked *

វេទិការសាធារណៈ ស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

Untitled-1ដោយមាន​ការឧបត្ថម្ភ​ថវិកាពី Caritas ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦ សមាគម​​អាដហុក​​ខេត្ត កំពត បានរៀបចំ​​វេទិការ​​សាធារណៈ​​ស្តីពីការ​​ធ្វើទេសន្តរ​​ប្រវេសន៍​​ប្រកប​ដោយ​​សុវត្ថិភាព​​នៅភូមិ មនោសុខ ឃុំ តាកែន ស្រុក ឈូក ខេត្តកំពត ក្រោម​​អធិបតីភាព និង​ជា​វគ្មិន ដោយ អ្នកស្រី សេង សេរីរដ្ឋា ស្នងការរង លោក ប្រធាន​ការិយាល័យ​ជួញដូរ​មនុស្ស លោក ហេង ណារ៉ុង អនុប្រធាន មន្ទីរការងារ ខេត្តកំពត  លោក នី លីហេង មន្ត្រី​កម្មវិធី​សមាគម​អាដហុក ភ្នំពេញ ក្រោមការ​សំរប​សំរួល​កម្មវិធី​ពីអ្នកស្រី អ៊ូច បូ ប្រធាន​​សមាគម​​អាដហុក​ខេត្ត កំពត រួមជាមួយ ប្រជាពលរដ្ឋរងចំនួន ៥៦នាក់ មានជនរងគ្រោះ និងគ្រួសារជនរងគ្រោះ បានចូលរួមផងដែរ។៣

ថ្លែងក្នុង​កម្មវិធី លោក នី លីហេង មន្ត្រី​កម្មវិធី​សមាគម​អាដហុក បានគូស​បញ្ជាក់​អំពីគោល​បំណង​របស់​សមាគម​អាដហុក គឺដើម្បី​លើក​កំពស់​ការយល់​ដឹង​របស់​ប្រជាពល​រដ្ឋទាក់ទងការ​ធ្វើទេសន្តរ​ប្រវេសន៍ ឲ្យប្រជាពល​រដ្ឋចេះ​គិតគូរ​ច្បាស់លាស់​មុនសំរេចចិត្ត​ចាក​ចេញ​ទៅរកការ​ងារ​ធ្វើ ក៍ដូចជា​ធ្វើអ្វី​ផ្សេងទៀត​នៅប្រទេស​ក្រៅ និង​បានលើក​ឡើង​ពីករណី​ជាក់ស្តែង​ដែលប្រជាពលរដ្ឋ​ត្រូវបាន មេខ្យល់ ក្រុមហ៊ុន​បោកប្រាស់ និងថៅ​កែធ្វើបាប ជាពិសេស ប្រទេស​ម៉ាឡេស៊ី និងថៃ។

អ្នកស្រី សេង សេរីរដ្ឋា ស្នងការ​រងនគរ​បាល​ខេត្តកំពត ក៍បាន​លើកឡើង​ពីកត្តា​មួយចំនួន​ដែលជំរុញ​ឲ្យប្រជាពលរដ្ឋ​ធ្វើចំណាក​ស្រុក មានដូចជា អំពើហិង្សា​ក្នុងគ្រួសារ ជីវភាព​ខ្វះខាត ខ្វះដី ឃើញអ្នក​ជិតខាង​ចេញទៅ​មានជីវ​ភា២ពធូរធា និង​គេចពីបទ​លើ្មស​ជាដើម។ អ្នកស្រី ក៍បានលើក​ឡើង​ឲ្យប្រជា​ពលរដ្ឋ​ត្រូវគិត​ពិចារ​ណាថា តើការរស​នៅប្រទេស​គេ យើងដឹង​ពីប្រពៃណី​ប្រទេស​នោះឬទេ ចេះភាសារ​ឬទេ។

លោក ហេង ណារ៉ុង អនុប្រធាន​មន្ទីរ​ការងារ​ខេត្តកំពត ការបាន​លើកឡើង​ពីការងារ​ជំនាញ​​របស់មន្ទីរ​ការងារ លើវិស័យ​ការងារ គ្រប់គ្រង​រោងចក្រ សហគ្រាស ជនបរទេស វិស័យ​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ គឺ​បណ្តុះបណ្តាល​​ចំណេះដឹង រកការងារ​​ឲ្យពលរដ្ឋ។

បន្ទាប់​មកមានការ​ថ្លែងពីទុក​លំបាក​របស់​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ ខ្លះបានមកដល់​ប្រទេស​កម្ពុជាវិញ ខ្លះកំពុង​បាត់ខ្លួន​ជាដើម និង​សំណូមពរ​ឲ្យគណៈ​អធិបតី​ជួយដោះស្រាយ​អន្តរាគម។ ឆ្លើយតម​​និងសំណូមពរ​ប្រជាពលរដ្ឋ អ្នកស្រី​ស្នងការរង ក៍ដូច​ជាអនុប្រធាន​មន្ទីរ​ការងារ​ខេត្ត ក៍បាន​ដោះស្រាយ​ដោយករណី​ខ្លះបានដោះ​ស្រាយរួច​ហើយ ​ករណីខ្លះ​កំពុង​ដោះស្រាយ និង ករណី​ថ្មី សុំអោយ​ប៉ូលិស​មូលដ្ឋាន​ជួបជាមួយ​គ្រួសារ​ប្រជា​ពលរដ្ឋ​រងគ្រោះ ធ្វើរបាយ​ការណ៍​ច្បាស់លាស់​ដើម្បី​ដោះស្រាយ និង​ចាត់វិធានការ។

Leave a Reply

Your email address will not be published. Required fields are marked *

ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ ២០១៦នៅ សាលាខេត្តព្រៃវែង ក្រោមប្រធានបទ វិនិយោគសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឃន៍ប្រកបដោយចីរភាព

IMG_20160304_150155 នៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ វេលា​ម៉ោង ២ និង ៣០នាទី​រសៀល មន្ទីរ​កិច្ចការ​នារីខេត្ត រដ្ឋ​បាលខេត្ត សហការ​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​(អាដហុក)​បានរៀបចំ​ទិវា​អន្តរជាតិ​នារី ៨ មិនា ឆ្នាំ ២០១៦ ក្រោម​ប្រធាន​បទ វិនិយោគ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឃន៍ប្រកប​ដោយ​ចីរភាព ក្រោម​អធិបតី​ភាព ឯក​ឧត្តម ស សុខា តំណាង​រាស្ត្រ​មណ្ឌល​ខេ​ត្តព្រៃវែង​ ឯក​​ឧត្តម ជា សុមេធី អភិបាល​ខេត្តព្រៃវែង តំណាង​ក្រុម​ប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​កិច្ចការ​នារីខេត្ត  តំណាង​សមាគម​អាដហុក និង​មន្ត្រីរាជការ​ខេត្ត រួមជាមួយ​ប្រជា​ពលរដ្ឋ សិស្សា​នុសិស្ស​ប្រមាណ ៤០០នាក់​បានចូល​រួម​ផងដែរ។ ក្រោយ​ជួបជុំ អង្គពិធី​បានធ្វើការ​ដង្ហែរ​ក្បួនតាម​ដងវិថី​ដោយចេញ​ពីសាលា​ខេត្ត ឆ្ពោះទៅ​តាម​មាត់​ទន្លេ ហើយមក​ជួបជុំ​គ្នា​ប្រារព្វ​ពិធី​នៅការថ្លែងអាដហុក​សាលា​ខេត្តវិញ នៅ​វេលា​ម៉ោង ៣រសៀល​ថ្ងៃ ខែ ឆ្នាំ ដដែល។ អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​កម្មវិធី​ ស្ត្រី កុមារ សមាគម​អាដហុក​បានថ្លែង​លើកឡើង ក្នុងទិវា​អន្តរ​ជាតិនារី ដោយ​បញ្ជាក់​ថា ការគោរព​សិទ្ធិនារី​មិនមែន​ជាកាតព្វ​កិច្ច​របស់​សមាគម​អាដហុក ឬស្ថាប័ន​ណាមួយ​នោះទេ តែវាជា​កាតព្វកិច្ច​រួមរបស់​យើងទាំង​អស់គ្នា អ្នកស្រីក៍​លើកឡើង​ពីរបាយការណ៍​សមាគម​អាដហុក ដែលនារី​មួយចំនួន​នៅតែ​បន្តរងគ្រោះ ដោយសា​តែបញ្ហា​និទណ្ឌភាព​នៅកើត​មាននៅ​ឡើយ ​និងទាមទារ​ឲ្យមានការ​ចូលរួម​ពីបុរស​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​យេនឌ័រ និង​ជំរុញទៅ​រាជ​រដ្ឋាភិបាល​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់​ការរំលោភ​បំពាន​មកលើ​ស្ត្រី និង​កុមារ។

អ្នកស្រី គង់ សាឡន ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត បានឡើង​ថ្លែង​អំពីប្រវត្តិ​សិទ្ធិ​នារី​ ដោយលើកឡើង​ពីចំនួន​ស្ត្រីក្នុង​ស្ថាប័ននានា​នៅខេត្ត​ព្រៃវែង ការផ្លាស់​ប្តូរ​តួនាទី​ស្ត្រីជាអ្នក​ដឹកនាំ អ្នកស្ត្រីបាន​លើកឡើង​ពីប្រវត្តិ នៃការ​ទាមទារ​សិទ្ធិសេរីភាព​របស់នារី ទៅលើការងារ​ និង​ប្រាក់កំរៃ  ទាំងភាព​បរាជ័យ​រហូតទទួល​ជ័យជំនះ​នៅឆ្នាំ ១៩១០ ប៉ុន្តែ​បច្ចុប្បន្ន​ស្រ្តីនៅតែ​បន្តរងគ្រោះ​ដោយ សាការ​កាប់បំផ្លាញ​ព្រៃឈើ មិនថែទាំ​បរិស្ថាន ។

អភិបាលខេត្ត  ឯកឧត្តម ជាសុមេធី អភិបាលខេត្ត​ព្រៃវែង បានឡើង​ថ្លែង​នូវព្រះរាជសា​របស់​សម្តេច​ព្រះមហាក្សត្រី ក្នុងទិវា​អន្តរជាតិ​នារី ៨ មិនា ឆ្នាំ ២០១៦។

សភា ឯកឧត្តម ស សុខា តំណាង​រាស្ត្រ បានថ្លែង​​បញ្ជាក់​​បន្ថែម ពីប្រវត្តិ​នៃការ​តស៊ូរបស់​នារី​ ក្នុងការ​ទាមទារ​សិទ្ធិ​សេរីភាព លើកឡើង​ពីការខិតខំ​របស់រាជ​រដ្ឋាភិបាល​ក្នុងការ​តំឡើង​ប្រាក់ខែ ពីការ​ចាប់បង្ខំ​ឲ្យរៀប​អាពាហ៍​ពិពាហ៍​ដោយបង្ខំ​ក្នុងសម័យ​ប៉ុលពត ។លើកឡើង​ពីការ​ថែរក្សា​សុខភាព​របស់​នារី​ពេលមាន​ផ្ទៃពោះ សូមឲ្យ​អាដហុក​ជួយពន្យល់​ដល់ពល​រដ្ឋជា​ស្ត្រី​នៅតាម​មូលដ្ឋាន អោយយល់​ពីការ​ថែទាំ​សុខភាព ក៍ដូច​បញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ ពីការ​បញ្ចប់ការ​សិក្សា​នៅថ្នាក់​ទាប​របស់​ស្ត្រី ឲ្យខេត្ត​ត្រូវយក​ចិត្តទុក​ដាក់​ចំពោះនារី​ឲ្យបាន​ចូលរៀន​ និង​បន្តការ​សិក្សាឲ្យ​បានច្រើន ។

ពន្ធនាគារខេត្តដោយឡែក​មុនប្រារព្វ​ពិធី នៅវេលា​ម៉ោង ៩ព្រឹក សមាគម​អាដហុក រួមជា​មួយមន្ទីរ​កិច្ចការ​នារីខេត្ត បានចុះ​ទៅសួរ​សុខទុក​ដល់អ្នក​ទោស​ជាស្ត្រី និង​បាននាំ​អំណោយ​ទៅចែកជូន​ដល់អ្នក​ទោសស្ត្រី ចំនួន ២១នាក់ កូនក្មេង ៣នាក់ និងមន្ត្រី​ពន្ធនាគារ​ជាស្ត្រី ចំនួន ៨នាក់។ចែកអំណោយ ថ្លែងសំណេះ​សំណាល អ្នកស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​ស្ត្រី និង កុមារសមាគម​អាដហុក ភ្នំពេញ អំពីសិទ្ធ​ស្ត្រី ដែលបុរស​គួតែ​គោរព ហើយ​អ្នកស្រី ក៍បាន​សំដែងការ​រីករាយ​ដែលបាន​មកជួប​ស្ត្រីជាប់​ទោស​នៅពន្ធនាគារ ។ បន្ទាប់មក អ្នកស្រី គង់ សាឡន ប្រធាន​មន្ទីរ​កិច្ចការ​នារីខេត្ត ក៍បានលើក​ឡើង​ដោយសូម​អោយស្ត្រី​ជាអ្នកទោស​ត្រូវចេះ​កែខ្លួន​ឲ្យក្លាយជា​ពលរដ្ឋ​ល្អនៅក្នុង​សង្គម ហើយអ្នកស្រី​សង្ឃឹមថា​ពួកគាត់​ពិតជានិង​រស់នៅ​ដោយភាព​ថ្លៃថ្នូរ ពេលដែល​មាន​សេរីភាព​វិញ អង្គមិទិញ​បានបញ្ចប់​នៅវេលា​ម៉ោង ៤ និង ៣០នាទីថ្ងៃ ខែ ឆ្នាំ ដដែល។

Leave a Reply

Your email address will not be published. Required fields are marked *

ពលការិនីខ្មែរ២នាក់ ចាញ់បោកក្រុមហ៊ុននាំយកទៅលក់នៅម៉ាឡេស៊ីត្រូវបានជួយសង្រ្គោះ

Untitled-1ដោយមាន​កិច្ចសហការ រវាង​សមាគម​អាដហុក​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅប្រទេស​ម៉ាឡេស៊ី ពលការិនី​២នាក់ ដែល​មាន​ឈ្មោះ ១. អ ហ ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ  ហ សន​អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​មេសាង ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង ត្រូវបាន​ជួយសង្រ្គោះ។aUntitled-1

ពលការិនី​រងគ្រោះ​ទាំង២នាក់ បានចេញ​ទៅធ្វើការ​តាមរយៈ​ក្រុមហ៊ុន ១៦៨ មែនផៅរ័រ សិបផ្លាយ ខូ អិល ធី ឌី  កាលពី​ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៥ តាមច្រក​ប្រទេសថៃ ។ បន្ទាប់​ពីទៅដល់ ប្រទេស​ម៉ាឡេស៊ី​ទើប​ដឹងថា ពួកខ្លួន​ត្រូវគេ​យក​ទៅលក់ ទើបសំរេចចិត្ត​រត់គេច​ខ្លួន រហូតដល់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ដាក់​ពន្ធនាគារ​នៅប៉ាឡាន់តិច ។​ ក្រោយពី​គ្រួសារ​ជនរងគ្រោះ​បានមក​ស្នើសុំ​អន្តរាគមន៍​ពីសំណាក់​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រៃវែង ។ សមាគម​អាដ​ហុកបាន​ធ្វើអន្តរាគមន៍​ទៅក្រសួង​ការបរទេស និង​សហប្រត្តិបត្តិការ​អន្តរជាតិ ក៏ដូចជា​អន្តរាគមន៍​ដោយផ្ទាល់​ទៅស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ទើបពលការិនី​រងគ្រោះ​ទាំងពីរនាក់​ត្រូវបាន​ជួយ​សង្រ្គោះ ហើយនិង​វិលត្រឡប់​តាមជើង​យន្តហោះ Air Asia មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦​​វេលា​ម៉ោង១៦​រសៀល​ខាង​មុខនេះ ។

ពត៌មានលំអិតទំនាក់ទំនង

អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារសមាគមអាដហុក ០១២​៣៤៤​៧១៩/០១៦​៨៧៣ ២០៩

Leave a Reply

Your email address will not be published. Required fields are marked *

សមាគម​អាដហុក ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន ១រូប បំរើការ​ងារជា អ្នកយាម

ដំណឹងជ្រើសរើសបុគ្គលិក

          សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គឺជាអង្គការក្រៅ​ រដ្ឋាភិបាល      ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិត​ក្រោមការ​ឃុំគ្រង​របស់​គណបក្ស​នយោបាយ​​ណាមួយ ហើយធ្វើការដើម្បី​ស្ថាប​នា​អោយ​មាន​ឡើងវិញ​នូវសិទ្ធិ សេរីភាព​ជាមូល​ដ្ឋាន​តាមរយៈ​ការបង្កើន​ចំណេះ​ដឹងផ្នែក​សិទ្ធិមនុស្ស និងច្បាប់ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាង​ណាអោយគាត់​យល់អំពី​សិទ្ធិមនុស្ស និងចេះ​​ការពារ​សិទ្ធិ​ដោយ​ខ្លួនឯង។ សមាគមអាដហុក​ ត្រូវ​បានបង្កើត​ឡើងនៅ​ចុងឆ្នាំ ១៩៩១ ដែល​មានការិយាល័យ​​កណ្តាល​នៅទីស្នាក់កា​រ​ភ្នំពេញ និងការិយាល័យ​ខេត្ត-រាជធានី ចំនួន ២៤ ទៀត។

យោងតាម​តម្រូវការ​ជាចាំបាច់​របស់សមាគម​នៅក្នុង​ពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូន​ដំណឹង​ដល់ សាធារណៈ​ជន​ទាំងអស់​អោយបាន​ជ្រាបថា សមាគម ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ចំនួន ១រូប បំរើការងារ​ជា អ្នកយាមប្រចាំ​ស្នាក់ការ​កណ្តាលរាជធានី​ភ្នំពេញ។

អ្នកយាម​ប្រចាំ​ស្នាក់ការ​កណ្តាល (ប្រាក់បៀ​វត្សរ៍​ប្រចាំ​ខែ ១៨០ដុល្លារ)

ភារកិច្ច និងការទទួល​ខុសត្រូវ

–     យាមប្រ​ចាំស្នាក់​ការ​នៅស្នាក់​ការកណ្តាល​តាមតារាង​កាលវិភាគ

–     រក្សាសណ្តាប់ធ្នាប់នៅក្នុងបរិវេនការិយាល័យ

–     រក្សាសុវត្ថិភាពសំភារៈ យានជំនិះ របស់សមាគម បុគ្គលិក និងភ្ញៀវនៅក្នុងបរិវេន និងមុខការិយាល័យ

–     ជួយសម្រួល​ដល់ជ​ន​រងគ្រោះ​មកទំនាក់ទំនង​សួរព័ត៌មាន ឬប្រឹក្សា​យោបល់​ផ្នែកច្បាប់

–     សំអាតបរិវេនមុខការិយាល័យ និងស្រោចទឹកផ្កា

–     ត្រួតពិនិត្យប្រព័ន្ធទឹកភ្លើងនៅក្នុងការិយាល័យ

–     បញ្ចេញ និងបញ្ចូលរថយន្តសមាគ​មរាល់ព្រឹកល្ងាច

–     ភារកិច្ចតាម​ការចាត់តាំង​របស់​ប្រធាន​ផ្នែក​រដ្ឋបាល​ក្នុងក​រណីចាំបាច់

បេក្ខជន/បេក្ខនារី​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម

–     ជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង

–     មានកំរិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ

–     ធ្លាប់មាន​បទពិសោធន៍​ធ្វើការងារ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្សជាតិ​-​អន្តរជាតិ​ចាប់ពី ២ឆ្នាំឡើង

–     មានអត្តចរិក​ សីលធម៌ល្អ មានភាពស្មោះត្រង់ និងមាន​ភាព​ឧស្សាព្យាយាម

–     បេក្ខជនត្រូវ​ចេះបើកបរ និងមានប័ណ្ណ​បើកមាន​សុពលភាព

បេក្ខជន ដែលមាន​ចំណាប់​អារម្មណ៍ សូមផ្ញើ​ប្រវត្តិរូប មកការិយាល័យ​រដ្ឋបាល តាម​អាស័យ​ដ្ឋាន​​ផ្ទះ​លេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh​​ ចាប់ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះ​​តទៅ ផុតកំណត់​ទទួល​ពាក្យ​ថ្ងៃទី០៩  ខែកុម្ភៈ ឆ្នាំ២០១៦។

Leave a Reply

Your email address will not be published. Required fields are marked *

ប្រធានសមាគមអាដហុកស្វាគមន៍គណៈប្រតិភូមកពី CCFD និង ទស្សនាវដ្តី ឡា វី មកពីប្រទេសបារាំង

20160129_183508 - Copyលោក Guy Aurenche ប្រធានអង្គការ CCFD បានដឹកនាំគណៈប្រតិភូជាង៧០នាក់ មកពីអង្គការ CCFD និងទស្សនាវដ្តី ឡា វី ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ លោក ធន ​សារាយ ប្រធានសមាគមអាដហុក បានស្វាគមន៍ដល់គណៈប្រតិភូ ដោយបានលើកឡើងអំពីស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា ដូចជាសកម្មភាពរបស់សមាគមអាដហុក ។ សមាគមអាដហុក បានបង្កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ១៩៩១ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអ្នកទោសនយោបាយមួយក្រុម ។

នៅក្នុងឆ្នាំ២០១៥ ផ្នែកស្រ្តី និងកុមាររបស់សមាគមអាដហុក​​​ បានទទួលពាក្យបណ្តឹង ពាក់ព័ន្ធនឹងហិង្សាប្20160129_183601[1]រឆាំងស្រ្តី​ និងកុមារចំនួន៥១៦ករណី ក្នុងនោះហិង្សាក្នុងគ្រួសារ១៣៨ករណី ការជួញដូរកម្លាំងពលកម្ម និងការជួញដូរមនុស្ស ១៣៧ករណី ជួញដូរភេទ៦ករណី និង រំលោភសេពសន្ថវៈ២៣៥ករណី ។ សរុបជនរងគ្រោះចំនួន៩៦២នាក់ ក្នុងនោះជនរងគ្រោះករណីជួញដូរមនុស្ស​៥៨៩នាក់ មាន១២២នាក់ជាស្រ្តី ដែល៦នាក់ជាករណីជួញដូរភេទ ជនរងគ្រោះដោយការរំលោភសេពសន្ថវៈ២៣៥នាក់ជាស្រ្តី និងកុមារី ជនរងគ្រោះដោយករណីហិង្សាក្នុងគ្រួសារ​១៣៨នាក់ជាស្ត្រី ។ នៅក្នុងឆ្នាំ២០១៥នេះដែរ ផ្នែកដីធ្លី និងធនធានធម្មជាតិ ទទួលពាក្យបណ្តឹងចំនួន១៨៥ករណី ក្នុងនោះប៉ះពាល់១៧,១២៨គ្រួសារ និងផ្ទៃដីចំនួន ៣២,៧៩៣ហិចតា ។​ ផ្នែកសិទិ្ធមនុស្ស និងច្បាប់ ទទួលពាក្យបណ្តឹងចំនួន​៣៦០ករណី ប៉ះពាល់ជនរងគ្រោះចំនួន៣៦៥នាក់ ។

Leave a Reply

Your email address will not be published. Required fields are marked *

សម្លាប់ប្រពន្ធរួចយកអាវចងករសពដើម្បីបន្លំភ្នែកសមត្ថកិច្ច

Untitled-1នៅ​ថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៦ វេលា​IMG_0417aម៉ោង​១០ព្រឹក ក្នុង​ភូមិ​ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្ត​បាត់ដំបង ស្ត្រីម្នាក់​ឈ្មោះ ហាវ ឡា អាយុ​៣២ឆ្នាំ ជាកម្មការិនី​ធ្វើការនៅប្រទេសថៃ ត្រូវបានប្តី​ឈ្មោះ សៅ ឡឹម អាយុ ៣១ឆ្នាំ សម្លាប់​ដោយសា​តែការ​ប្រច័ណ្ឌ ។​ ក្រោយពេលសម្លាប់រួច ប្តីរូបនោះបានយក​អាវដៃ​វែង២​តភ្ជាប់គ្នា មកចងក​សពប្រពន្ធ​ព្យួរទៅ​នឹង​ធ្នឹមផ្ទះ​ ក្នុងគោល​បំណង​ដើម្បី បង្វែង ឃាតកម្ម ទៅជាទៅ ជាករណីសម្លាប់ខ្លួនឯង​ដោយការ​ចងក​ ។ ​​បន្ទាប់​ពីសម្លាប់ និង​រៀបចំប្រឌិត​ស្ថានភាពរួច ជនប្រព្រឹត្ត​ធ្វើជារត់ផង យំផង ទៅហៅ​អ្នក​ជិតខាង​ឲ្យមក​ជួយ​ប្រពន្ធ ។IMG_0415a

ឈ្មោះ អ៊ីវ កន អាយុ៥៥ឆ្នាំ ត្រូវជាពូ​របស់សព ដែលជា​អ្នកចូល​ទៅជួយ កាត់ខ្សែ​ចងក​ដោយផ្ទាល់​ បាន​និយាយថា ពេលចូល​ទៅជួយ​ស្រាប់តែឃើញ​នៅលើខ្លួន​សពមាន​ស្លាកស្នាម​ ដូចជា​ជាំមុខ ដៃជើង និង​បែកច្រមុះ ដោយមាន​ការសង្ស័យ ក៍សួរទៅ​ជនប្រព្រឹត្ត តែត្រូវ​បាន​ជនប្រព្រឹត្ត​ឆ្លើយថា ខ្លួនមិនបាន​ដឹងរឿង​អីទេ ព្រោះកំពុង​តែដេកលក់ ពេលភ្ញាក់​ឡើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​ស្លាប់បាត់​ហើយ ដោយមិន​អស់ចិត្ត ក៍បាន​រាយការណ៍​ទៅសមត្ថកិច្ច ។

IMG_0416aដោយមានការ​ដឹងនាំ​ស៊ើបអង្កេត ពីលោក នួន សាន ព្រះរាជ​អាជ្ញា ឃើញមាន​ចំណុច​គួឲ្យ​សង្ស័យ ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បីធ្វើការ​សាកសួរ ជន​សង្ស័យ​ក៏បាន​សារភាព​ថាខ្លួនបាន​វាយ​ប្រពន្ធ​ចំមុខ៦ដៃ​ ដោយសារ​តែប្រពន្ធ​និយាយ​ទូរស្ទ័ព​ជាមួយ​ប្រុស​ច្រើនដង​ ហើយ​ហាម​មិនស្តាប់ ទើបឈាន​ដល់​ច្របាច់ក​សម្លាប់​តែម្តង ដោយភ័យ​ខ្លាចមាន​ទោសធ្ងន់ ក៏ព្យាយាម​ធ្វើជាយក​ខ្សែមកចងក​ប្រពន្ធ​ដើម្បី​រួចពីទោស ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅពន្ធនាគារ​ខេត្ត សមាគម​អាដហុក នឹងបន្ត​តាមដាន​ចំណាត់ការ​របស់​សមត្ថកិច្ច​ជាបន្ត​ទៅទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

ចាក់សាំងដុតប្រពន្ធ លេបថ្នាំសម្លាប់ខ្លួនដោយសាការប្រច័ណ្ឌ

Doc2ស្ត្រីរងគ្រោះ​ឈ្មោះ លុយ  ភាព អាយុ៤៦ឆ្នាំ  ត្រូវបានប្តី​(ប្តីចុង)​ចិត្តកំណាច​ឈ្មោះ ញាន លាភ  អាយុ៤៦ឆ្នាំ យកសំាង​ចាក់ដុត ខណៈពេល​ដែលស្ត្រី​រងគ្រោះ ​កំពុងឈរជំរៈស្មៅ​ នៅក្នុង​ចំការ ប៉េះគួក ចំងាយពីផ្ទះ​ប្រមាណ៦០ម ដោយសារ​តែការ​ប្រច័ណ្ឌគ្មាន​ហេតុផល។Doc3 ហេតុការណ៍​គួអោយ​រន្ធត់នេះ​ កើតឡើង​កាលពីថ្ងៃទី ៧/០១/២០១៦ ម៉ោង៧.០០ព្រឹក នៅក្នុង​ភូមិ រអាងក្រោម  ឃុំ រអាង  ស្រុក កំពង សៀម ខេត្តកំពង់ចាម  ។ ក្រោយ​ហេតុការណ៍​កើតឡើង ប្តីត្រូវបាន​ស្លាប់ដោយ​ការលេបថ្នាំ​សម្លាប់ខ្លួន​ ចំណែក​ប្រពន្ធ​រងរបួស​ជាទម្ងន់​ដោយសារ​ប្តីចាក់សាំងដុត  ច្ចុប្បន្ន កំពុងសំរាក​ព្យាបាល​នៅមន្ទីរពេទ្យ​ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) សភាពជម្ងឺ​កាន់តែធ្ងន់ធ្ងរ (រលួយផ្នែកពោះ) ហើយកំពុង​ប្រឈមគ្មាន​លុយព្យាបាល ដោយសារ​មន្ទីរ ពេទ្យនេះ តំរូវឲ្យ​ជនរងគ្រោះ​បង់ថ្លៃព្យា​បាល​២០ម៉ឺនរៀល​ក្នុង១ថ្ងៃ ។

ស្ថិតក្នុង​កាលៈទេសៈ​ដ៍លំបាក​នេះ​សមាគម​អាដហុក​សូមអំពាវ​នាវដល់​សប្បុរសជន មេត្តាផល់ជំនួយ​សង្គ្រោះ ដើម្បីជួយ​ដល់ស្ត្រី​រងគ្រោះ​ដែលកំពុង​ជួបការ​ខ្វះខាតនេះ។

សូមទំនាក់ទំនងទូរស័ព្ទលេខ

០២៣ ២១៨ ៦៥៣ សមាគមអាដហុក ភ្នំពេញ

០៨១ ៣២១ ០៥០ កូនស្ត្រីរងគ្រោះ

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្តីថ្លែងការណ៍៖ គណៈកម្មការជាតិចុះបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិភាគឦសាន្ត

សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា សូមសំដែង​ការ​គាំទ្រ ចំពោះការ​ចាត់វិធាន​ការ​ដ៏ក្តៅ​គគុក​របស់ប្រមុខ​រាជរដ្ឋាភិបាល ឈានដល់​ការ​បង្កើត​ជាគណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ព្រៃឈើ ដែល​មតិភាគ​ច្រើន​វាយ​តម្លៃ​ថាហាក់​ដូច​ជាយឺត​ពេលទៅ​ហើយ។ ប៉ុន្តែយើង​យល់ថា ទោះជា​យឺតយ៉ាវយ៉ាង​ណាក្តី ក៏គ្រាន់​បើជាង​មិនមាន​ការទប់​ស្កាត់ចំពោះ​បទល្មើស​ព្រៃឈើ​នេះ​ដែរ ។

ទំហំនៃ​ការបាត់បង់​ធនធាន​ព្រៃឈើមាន​ទំហំ​ធំធេង ដែលបង្ក​ឡើង​ដោយ​ក្រុមឈ្មួញ​ឈើ ដ៏មានឥទ្ធិពលធំៗ ដោយមាន​មន្រ្តីមាន​អំណាចនៅ​ចាំកាង​ការពារ ធ្វើបទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​របស់ពួក​គេប្រព្រឹត្ត​ទៅបានយ៉ាង​ស្រួល និង​ជោគជ័យ បើទោះ​បីមាន​សមត្ថកិច្ច​រាប់ពាន់​នាក់នៅ​ចាំការពារ​ព្រៃឈើតាំង​ពីភូមិ ឃុំ ស្រុក ខេត្ត រហូត​ដល់ច្រក​ព្រំដែន ចំងាយ​ផ្លូវរាប់​រយគីឡូ​ម៉ែត្រ ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ធុនធ្ងន់ បំផ្លាញ​ទាំង​ផ្លូវជាតិ ជាពិសេស​បានស្គាល់​ទាំងអត្តសញ្ញាណ​ក្រុមឈ្មួញ​ទាំងអស់​នេះយ៉ាង​ណាក៏ដោយ មិនដែល​ត្រូវបាន​ផ្តន្ទាទោសឡើយ ផ្ទុយទៅវិញ​បើរាស្រ្ត​ទន់​ខ្សោយ​ប្រព្រឹត្ត​វិញ​នោះប្រាកដ​ជាមិន​រួចខ្លួន​ឡើយ ដូចជា​នៅខេត្តរតនៈគិរី តុលាការ​បានកាត់​ទោសឲ្យ​បុរសជនជាតិ​ទំពួនពីរនាក់​ឲ្យជាប់​គុក៥​ឆ្នាំ​រួចទៅ​ហើយកាល​ពីឆ្នាំ២០១៤។

នេះមិនមែន​លើកទី១ទេ នៅក្នុង​កិច្ចប្រជុំគណៈ​រដ្ឋមន្រ្តីនា​ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បានចេញ​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ថែមទៀត ឲ្យស្ថាប័ន​មានសមត្ថកិច្ច​ថ្នាក់ជាតិ និងថ្នាក់តំបន់ សហការគា្ន ដោយត្រូវ​ចុះធ្វើការ​ស្រាវជ្រាវ​នូវគ្រប់​ករណី ឈើដែល​បានរក​ឃើញ ដើម្បីស្វែងរក និងចាប់ខ្លួន​អ្នកប្រព្រឹត្ត និងមេខ្លោង និងអ្នកពាក់ព័ន្ធ យកមក ផ្តន្ទាទោសឲ្យបាន ដោយគ្មាន​ការលើក​លែង មិនថា​អ្នកនោះ​មានបុណ្យ​ស័ក្តិក​ម្រិតថ្នាក់​ណា ឬពាក់ព័ន្ធ​នឹងបណ្តាញ​ណាមួយទេ? ព្រោះការបង្រ្កាប អ្នកប្រព្រឹត្ត​បទល្មើស​ព្រៃឈើ គឺជាការ​បង្រ្កាប​ក្រុមទុច្ចរិត ដែលអាច​ចាត់ទុកថា ជាអំពើក្បត់​ជាតិ មិនអាច​យោគយល់ និងដក​ថយបាន​ឡើយ ប៉ុន្តែបទ​ល្មើស​ព្រៃឈើ នៅតែ​បានកើន​ឡើងយ៉ាងគំហុក ជារៀង​រាល់ថ្ងៃ​តាមអត្ថបទ​កាសែត​បានបង្ហាញ​ពី ការកាប់​រានដីព្រៃ ការកាប់​រំលំ និងដឹកជញ្ជូន​ឈើប្រណិតៗ ឆ្លងដែន​ទៅប្រទេស​វៀតណាម មានអត្តសញ្ញាណ​បានបង្ហាញភាគ​ច្រើនជា​ឧកញ៉ា និងក្រុមហ៊ុនវិនិយោគ​បរទេស​ដែលទទួល​បានដី​សម្បទាន​សេដ្ឋកិច្ច ត្រូវបាន​ចោទថា​បានលួច​កាប់ឈើប្រណិត​ពីតំបន់​ព្រៃឈើក្រៅ​សម្បទាន​របស់ខ្លួន បន្លំថាជា​ឈើស្រប​ច្បាប់ ។

ប៉ុន្មាន​ថ្ងៃនេះ គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និងបង្រ្កាប​បទល្មើស​ព្រៃឈើ បានរក​ឃើញរាប់​ពាន់ ម៉ែត្រគូប នៅក្នុង​ខេត្តត្បូង​ឃ្មុំ ខេត្តក្រចេះ និងខេត្ត​ស្ទឹងត្រែង ដែលបង្ហាញ​ថាពិត​ជាមានការ​កាប់រំលំ ដឹកជញ្ជូនឈើពិតមែន ប៉ុន្តែមិន​ទាន់មាន​ការឃាត់​ខ្លួនជន​ណាម្នាក់​នៅឡើយទេ ហើយសកម្មភាព​កំពុងបន្ត​ទៅខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី។

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា សូមសំដែង​នូវការ​ព្រួយបារម្មណ៍​ចំពោះការ​ចាត់វិធានការ​នេះ បើយោងតាមច្បាប់​ព្រៃឈើមាត្រា ៨៥ មាត្រា៩៤ មាត្រា៩៧ មាត្រា១០០​និងមាត្រា១០១ បើជនណា ឬមន្រ្តីរូបណា​ដែលពាក់ព័ន្ធ ឬបណ្តែត​បណ្តាយ​ចំពោះបទល្មើស​ព្រៃឈើ គឺត្រូវទទួល​ទោសតាម​ច្បាប់ មិនថាជារាស្រ្ត ជាមន្រ្តី ឬជាឧកញ៉ាឡើយ។ យើងសង្កេត​ឃើញ កន្លងមក​មានការ​ផ្តន្ទាទោស​តែលើរាស្រ្ត​ទន់ខ្សោយ ចំណែក​ក្រុមឈ្មួញ​មានងារ​ជាឧកញ៉ា ឬជាមន្រ្តី​អំណាច កម្រទទួល​ការផ្តន្ទាទោស​ណាស់ ស្ថានភាព​បែបនេះកំពុង​បង្ហាញ​ថានៅ​កម្ពុជា មានច្បាប់​តែមួយ តែការអនុវត្ត​ជាក់ស្តែង​មានស្តង់​ដារពីរ។

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សូមទាមទារ​យ៉ាងទទូច ឲ្យមានភាព​ស្មើគ្នា​ចំពោះ ​មុខច្បាប់ ដោយ​ត្រូវតែមាន​ការផ្តន្ទាទោស ដើម្បីលុបបំបាត់​ចោលនូវ​រូបភាពច្បាប់​តែមួយការ​អនុវត្តជាក់​ស្តែងមានស្តង់​ដារពីរ។ យើងក៏សូម​ឲ្យមានការ​លុបចោល​នូវអាជ្ញាប័ណ្ណ​ទាំងឡាយ​ណាដែល ក្រុមហ៊ុនសម្បទាន​សេដ្ឋកិច្ចធ្វើ​សកម្មភាព​រំលោភច្បាប់​ព្រៃឈើ និងសូមឲ្យ​មានការ​ទប់ស្កាត់ និងបង្រ្កាបបទល្មើស​ព្រៃឈើដូច​ភ្លៀង​រលឹម ដើម្បីរក្សា​ធនធាន​ព្រៃឈើ​ដែលនៅ​សេសសល់​តិចតួច សម្រាប់​ជាប្រយោជន៍​ដល់កូន​ចៅជំនាន់​ក្រោយទៀត។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក ឡាត់ គី ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី ០១២ ៨២៨ ៤១១ និង ០៨៨ ៥៦៧ ៣៣៣៣

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធី សិទ្ធិមនុស្ស និងដីធ្លី ០១៦/០៦៦/០៧៧ ៧៨៥ ៣៨៨

Leave a Reply

Your email address will not be published. Required fields are marked *

សង្ឃមួយអង្គរំលោភក្មេងស្រីអនីតិជនដល់ទៅ៣នាក់ក្នុងរយះពេលជាងកន្លះខែ

aIMG_0272កុមារី​​ជាអនីតិជន​ចំនួន ៣នាក់ ឈ្មោះ ស វណ អាយុ ៩ឆ្នាំ ,ឈ្មោះ ពជ តល អាយុ ៩ឆ្នាំ និងម្នាក់​ទៀត មិនស្គាល់ ឈ្មោះត្រូវ​បាន​ជន​ប្រព្រឹត្ត ឈ្មោះ ឱ ឡុញ អាយុ​៦៨ឆ្នាំ ជាព្រះសង្ឃ ទើបមក​គង់នៅ​វត្តភ្នំដី ស្ថិត​ក្នុងភូមិ ចំការតាប៊ុន ឃុំ​ជ័យសីម៉ា ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ចាប់រំលោភ​ម្តងម្នាក់ៗ​ក្នុងថ្ងៃ​ខុសគ្នា ដែលចុង​ក្រោយ​ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង​១១​និង​៣០នាទី​ថ្ងៃត្រង់ ដោយប្រើ​វិធី​លោងលោម ផ្តល់ជា​ប្រាក់ នំ និងស្កគ្រាប់ ។cIMG_0346 តាមការ​បញ្ជាក់​ពីកុមារី​រងគ្រោះ​អោយ​ដឹងថា ជា​ញឹកញាប់​ក្មេងៗ​តែងទៅ​បេះផ្លែ​ មង្ខុប និង​លេងនៅ​ក្នុងវត្ត ព្រោះក្នុង​ភូមិគ្មាន​សាលារៀង ត្រូវយក​វត្តធ្វើជា​សាលារៀន ម្យ៉ាងជន​ប្រព្រឹត្ត​ជា​ព្រះសង្ឍ តែងតែ ឲ្យមី ទឹកក្រូច នំ និង​លុយ ទៅក្មេង​ ដែលជាហេតុ​នាំអោយក្មេងៗ​ចូលចិត្ត​ទៅលេង​នៅទីនោះ។

កុមារី​ឈ្មោះ ពជ តល បញ្ជាក់ថា ជនប្រព្រឹត្ត​ជាព្រះសង្ឍ ប្រើសកម្មភាព​ចាប់រំលោភ​នាង ដោយជននេះ​បានហៅ​នាង ក្នុង​ចំណោម​ក្មេង ៤ទៅ៥នាក់ ដែលលេង​នៅទីនោះ ឲ្យទៅយកនំ និងលុយ នៅក្នុងកុដ្ឋ ពេលនាង​ចូលទៅ​ដល់ ជនប្រព្រឹត្ត​បានឲ្យ​នាងចូល​ក្នុង​មុង ​និងស្រាត​ខោពេល​នាងមិន​ព្រមស្រាត ជនប្រព្រឹត្ត ក៏បានយក​នាង​មកអង្គុយ​លើភ្លៅ​ពីខាងមុខ ហើយយក​ប្រដាប់​ភេទខ្លួន ដាក់ចូល​ក្នុងប្រដាប់ភេទ​នាងតាម​ជើងខោ មិនជ្រៅ​នោះទេព្រោះនាង​ស្រែក​ថាឈឺ នាងបាន​ប្រាប់​ទៀតថា ជនប្រព្រឹត្ត​បានធ្វើ​បែបនេះ​ចំនួន៤ដង គឺលើកទី១​ថ្ងៃទី០៦ ឲ្យលុយ​ចំនួន​១៥០០៛ លើកទី២​ថ្ងៃទី៧ ឲ្យលុយ​២៥០០៛ លើកទី ៣ ថ្ងៃទី៨ឲ្យលុយ ៥០០០៛ និង​លើកទី៤ ថ្ងៃទី៨ ខែ មករា ឆ្នាំ ២០១៦​ដូចគ្នា ឲ្យលុយ១១០បាត​ស្មើនឹង​១១០០៛។bIMG_0311 ក្មេងស្រី​ឈ្មោះ ស វ បានប្រាប់ថា នាងមិន​ចាំថ្ងៃ ខែ ឆ្នាំ ច្បាស់ទេ តែត្រូវ​បានជនប្រព្រឹត្ត​ចាប់៩ដង ដែលម្តងៗ​ឲ្យលុយពី ៥០បាត =៥០០០៛ ទៅ ១០០បាត=១០០០០៛ សកម្មភាព​ចាប់រំលោភ គឺ​ជនប្រព្រឹត្ត បានហៅ​នាងចូល​ទៅក្នុងកុដ្ឋ ចំណែក​ឯក្មេងៗ​ដែលលេង​ជាមួយ​ជនប្រព្រឹត្ត បានឲ្យ​លុយរួច​បណ្តេញ ទៅលេង​ឲ្យឆ្ងាយ បន្ទាប់​មកឲ្យ​នាងចូលក្នុងមុង ហើយបាន​លើកនាង​ដាក់លើ​ភ្លៅពីខាងមុខ ហើយបាន​ស្ទាប់ប្រដាប់​ភេទ​នាងលេង​រួចយក​ប្រដាប់ភេទ​ខ្លួន​ដាក់ចូល ពេលនាង​ថាឈឺ ជន​ប្រព្រឹត្ត​ក៏ប្រើ​ម្រាមដៃ​ចង្អុល​ខាងស្តាំលូកចូល​ប្រហែល​​ជា២​ថ្នាំងដៃ ទៅក្នុង​ប្រដាប់ភេទ​ក្មេងរហូត​ចេញឈាម​ថែម​ទៀតផង។កុមារី​រងគ្រោះ​ម្នាក់ទៀត​មិនទាន់​បានសម្ភាសន៍ ដោយមិន​ទាន់បានជួប តែសាក្សី​អះអាង​ថា មិនខុស​ពីក្មេង​រងគ្រោះ​ទាំងពីរ​ខាងលើ​ប៉ុន្មានទេ អាដហុក និង​ព្យាយាម​ជួបកុមារី​រងគ្រោះ​ជាបន្តទៀត ។ សមាគម​អាដហុក ខេត្ត​បាត់ដំបង បាននាំ​កុមារី​រងគ្រោះ​ទៅពិនិត្យ​ជំងឺនៅ​មន្ទីពេទ្យ ហើយ​អន្តរាគមន៍​ដោយផ្ទាល់​ទៅ អធិការ​ប៉ូលិស​ស្រុក និង​ស្នងការ​ខេត្ត បច្ចុប្បន្ន​ជនប្រព្រឹត្ត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​​ទៅ​ពន្ធនាគារ ។ សមាគម​អាដហុក និង​បន្តឃ្លាំមើលនូវ​ចំណាត​ការជា​បន្តទៅ​ទៀត។

ពត៌មានលំអិតទំនាក់ទំនង

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ​​០១២​៣៤៤​៧១៩

លោក នី​ លីហេង មន្រ្តីស៊ើបអង្កេត ០១២​​​៩៨២​ ៤០៩

Leave a Reply

Your email address will not be published. Required fields are marked *

ដំណឹងជ្រើសរើសបុគ្គលិក

សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា គឺជាអង្គការ​ក្រៅ​ រដ្ឋាភិបាល      ឯករាជ្យ-អព្យាក្រឹត មិនរក​ផល​ចំណេញ និងមិន​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​គណបក្ស​នយោបាយ​​ណាមួយ ហើយធ្វើ​ការដើម្បី​ស្ថាបនា​អោយ​មាន​ឡើង​វិញ​នូវ​សិទ្ធិ សេរីភាព​ជាមូល​ដ្ឋានតាម​រយៈ​ការ​បង្កើន​ចំណេះ​ដឹងផ្នែក​សិទ្ធិមនុស្ស និងច្បាប់ដល់​ប្រជាពល​រដ្ឋ ធ្វើយ៉ាង​ណាអោយ​គាត់​យល់​អំពី​សិទ្ធិ​មនុស្ស និង​ចេះ​​ការពារ​សិទ្ធិ​ដោយ​ខ្លួន​ឯង។ សមាគមអា​ដហុក ត្រូវ​បាន​បង្កើត​ឡើង​នៅចុង​ឆ្នាំ ១៩៩១ ដែលមាន​ការិយាល័យ​​កណ្តាល​នៅទីស្នាក់​ការ​ភ្នំពេញ និងការិយា​ល័យ​ខេត្ត-រាជធានី ចំនួន ២៤ ទៀត។

យោងតាម​តម្រូវ​ការជាចាំបាច់​របស់សមាគម​នៅក្នុង​ពេល​បច្ចុប្បន្ននេះ សមាគមអាដហុក សូមជូន​ដំណឹងដល់ សាធារណៈ​ជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា សមាគម ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ចំនួន ១រូប បំរើការ​ងារ​ជាអ្នក​យាមប្រចាំ​ស្នាក់ការ​កណ្តាលរាជ​ធានី​ភ្នំពេញ។

អ្នកយាម​ប្រចាំស្នាក់​ការ​កណ្តាល (ប្រាក់បៀវត្សរ៍​ប្រចាំខែ ១៨០ដុល្លារ)

ភារ​កិច្ច និង​ការទទួល​ខុសត្រូវ

–     យាមប្រចាំ​ស្នាក់ការ​នៅស្នាក់ការកណ្តាលតាម​តារាង​កាលវិភាគ

–     រក្សាសណ្តាប់​ធ្នាប់នៅក្នុង​បរិវេន​ការិយាល័យ

–     រក្សា​សុវត្ថិភាព​សំភារៈ យានជំនិះ របស់​សមាគម បុគ្គ​លិក និងភ្ញៀវ​នៅក្នុង​បរិវេន និងមុខ​ការិយាល័យ

–     ជួយសម្រួល​ដល់​ជនរង​គ្រោះមក​ទំនាក់ទំនង​សួរព័ត៌មាន ឬប្រឹក្សា​យោបល់​ផ្នែកច្បាប់

–     សំអាត​បរិវេន​មុខការិយាល័យ និង​ស្រោច​ទឹកផ្កា

–     ត្រួតពិនិត្យ​ប្រព័ន្ធ​ទឹកភ្លើង​នៅក្នុង​ការិយាល័យ

–     បញ្ចេញ និងបញ្ចូល​រថយន្ត​សមាគ​ម​រាល់​ព្រឹក​ល្ងាច

–     ភារកិច្ច​តាម​ការចាត់តាំង​របស់​ប្រធានផ្នែក​រដ្ឋបាល​ក្នុងករណី​ចាំបាច់

បេក្ខជន​/​បេក្ខនារី​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម៖

–     ជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង

–     មានកំរិត​វប្បធម៌មធ្យម​សិក្សា​បឋមភូមិ

–     ធ្លាប់មាន​បទពិសោធន៍​ធ្វើការងារ​ជាមួយ​អង្គការ​សិទ្ធិមនុស្សជាតិ​-​អន្តរ​ជាតិ​ចាប់ពី ២ឆ្នាំឡើង

–     មានអត្តចរិក​ សីលធម៌ល្អ មានភាព​ស្មោះត្រង់ និង​មានភាព​ឧស្សាព្យាយាម

–     បេក្ខជន​ត្រូវចេះ​បើកបរ និង​មានប័ណ្ណ​បើកមាន​សុពលភាព

បេក្ខជន ដែលមាន​ចំណាប់​អារម្មណ៍ សូមផ្ញើ​ប្រវត្តិរូប មកការិយាល័យ​រដ្ឋបាល តាម​​អាស័យ​ដ្ឋាន​ផ្ទះ​​លេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh ចាប់ពីថ្ងៃផ្សាយ​ដំណឹង​នេះ​តទៅ ផុតកំណត់​ទទួលពាក្យ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦

Leave a Reply

Your email address will not be published. Required fields are marked *

បុរសប៉ុនប៉ងរំលោភស្ត្រីមានផ្ទៃពោះ ៤ខែ ប្តីខំចាប់ ប៉ូលិស សម្រួលលែង

០១.១aស្ត្រីរង​គ្រោះម្នាក់ ឈ្មោះ ស.ច អាយុ ៣៥ឆ្នាំ ត្រូវបាន​ជនប្រព្រឹត្ត​ឈ្មោះ ភន តូម អាយុ ៤៧ឆ្នាំ មុខរបរ ជំនួយការ​មេផ្នែក​រដ្ឋបាល​ព្រៃឈើ​ឃុំ​អណ្តូងទឹក មកចូល​ចាប់ប៉ុនប៉ង​រំលោភ​ដល់ក្នុងផ្ទះ​ ៥aកាលពី​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលា​ម៉ោង៨យប់ នៅក្នុង​ភូមិ តាអុក ឃុំ អណ្តូងទឹក ស្រុក បុទុមសាគរ ខេត្ត កោះកុង។ តាមការ​បញ្ជាក់​របស់​ស្ត្រីរងគ្រោះ​អោយដឹងថា ក្នុងថ្ងៃ​កើតហេតុ ពេល​ស្រ្តីរងគ្រោះ​នៅផ្ទះតែ​ម្នាក់ឯង ឈ្មោះ ភន តូម បានជិះ​ម៉ូតូមកឈប់​នៅមុខផ្ទះ​ដើម្បីសុំខ្ចី​ស្នប់សប់​កង់ម៉ូតូ ពេលនោះ​ស្ត្រីរងគ្រោះ​ដើរចូលទៅ​ក្នុងផ្ទះ​ដើម្បីរក​ស្នប់មកឲ្យ តែរក​មិនឃើញ ហើយជន​រងគ្រោះ​ក៏មិនដឹងថា ជនប្រព្រឹត្តិ​ដើរតាម​ក្រោយនោះទេ ស្រាប់ជន​រូបនោះ​ស្ទុះចាប់​ក្រៀកក ខ្ទប់មាត់​ស្ត្រីរងគ្រោះ មិនអោយ​ស្រែក។ នៅពេល​ជនប្រព្រឹត្ត​បានចាប់​ផ្តួល​ស្ត្រីរងគ្រោះ​ដួលទៅលើ​ក្តារក្បែរគ្រែ រួចជិះ​សង្កត់ពីលើ និងចាប់​ទាញកន្ត្រាក់​អាវដាច់ឡេវ ទាញកន្ទាក់​ដាច់ខ្សែអាវ​ទ្រនាប់​ដាច់ម្ខាង និង​ស្រាតខោ​របស់ខ្លួនឯង ដោយនៅសល់​តែលីអូ បំរ៉ុង​និង​រំលោភ។៣a ជនរងគ្រោះ​បានស្រែក និងខំទធាក់​ក្តារ​ដើម្បីស្វែង​រកអ្នក​មកជួយ មួយសន្ទុះ​ក្រោយមក​ប្អូនប្រុស​ស្ត្រីរងគ្រោះ​ក៏មកដល់​ក្រោមផ្ទះ មិនបាន​ដឹងពី​ហេតុការណ៍​ដែលកើតឡើង​នៅលើផ្ទះទេ គ្រាន់តែលឺសូរ​សម្លេង​ខ្លុងខ្លាំង​នៅខាង​លើផ្ទះ​ ប្អូនប្រុស​ជនរងគ្រោះ​ក៏ឡើងទៅ​លើផ្ទះ ជនប្រព្រឹត្តិ​ឃើញមាន​មនុស្ស​ឡើងទៅ​លើ​ផ្ទះ ភ័យស្ទុះ​ងើបចេញពី​ស្ត្រីរងគ្រោះ ទាំងកាយវិការ​ស្លន់ស្លោ​ទៅពួននៅ​ក្រោមគ្រែ ចំណែក​ស្ត្រីរងគ្រោះ​បានរត់ស្ទុះ​ងើបចេញ​មកខាងក្រៅ​ស្រែក អោយ​គេជួយ​ ។ ពេលនោះ​ប្តីស្ត្រីរងគ្រោះ​ក៏មកដល់​បាននាំ​អ្នកជិតខាង២នាក់​មកជាមួយ ពេលឭ​ប្រពន្ធស្រែក​អោយជួយ រួចចាប់​ជនប្រព្រឹត្ត​ប្រគល់អោយ​លោក ង៉ែត សារ៉ន មេប៉ុស្តិ៍​នគរបាល​ឃុំ​អណ្តូង​​ទឹក។

៦a លោក ង៉ែត សារ៉ន បាន​ព្យាយាម​ធ្វើការ​សម្រុះសម្រួល អោយ​គ្រួសារ​ស្ត្រីរងគ្រោះ​ដោះលែង​ជនប្រព្រឹត្ត ដោយខ្លួន​ជាអ្នកធានាថា ជនប្រព្រឹត្ត​មិនរត់​ទៅណាទេ  ។ បន្ទាប់​ពីដោះលែង ជនប្រព្រឹត្ត​ក៍បានគេចខ្លួន​នៅយប់​ថ្ងៃកើត​ហេតុនោះ​តែម្តង។ នៅព្រឹក​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៧.៣០នាទីព្រឹក លោកមេប៉ុស្តិ៍ ង៉ែត សារ៉ន បានទូរសព្ទ័​ទារលុយ​ពីគ្រួសារ​ជនរងគ្រោះ​ចំនួន ១០០.០០០៛​(ដប់ម៉ឺនរៀល) ដើម្បី​ទៅស្វែង​រកចាប់​ជនប្រព្រឹត្ត​មកវិញ ប៉ុន្តែ​ក្រុមគ្រួសារ​រងគ្រោះ បានឱ្យលុយ​​ទៅមេប៉ុសិ៍​ត្រឹមតែ​ចំនួន​៦០.០០០៛ (ប្រាំមួយមឺនរៀល)​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​លោកមេភូមិ ដែលបាន​ចូលរួមក្នុង​ហេតុការណ៍​នោះ បានសំដែង​ការខក​ចិត្ត យ៉ាងខ្លាំង​ទៅលើមន្ត្រី​សមត្ថកិច្ច​មេប៉ុស្តិ៍ ដែលបាន​ធ្វើការសម្រុះ​សម្រួល ដោះលែង​ជនប្រព្រឹត្ត រហូតដល់គេច​ខ្លួនបាត់ ។

តាមការអះ​អាងរបស់​លោក សុខ ផន អធិការ​ស្រុក​បុទុមសាគរ បញ្ជាក់ថាៈ ពិតជា​មាន​បញ្ហានេះកើតឡើង​មែននៅ​មូលដ្ឋាន​របស់លោក លោកក៏​បានបញ្ជា​អោយកំលាំង​ចុះស៊ើប​អង្កេត​ផងដែរ តែនៅមិន​ទាន់​សន្និដ្ឋាន៤a​យ៉ាងណា​នៅឡើយទេ។ ចំណែក​មន្ត្រី​សមត្ថកិច្ច​(មេប៉ុស្តិ៍)​នៅមូលដ្ឋាន ដែលមិន​បានបំពេញ​តួនាទី ភារកិច្ច​ការងារ​លើ​ករណីនេះ ជំនាញ​អធិការ​បានធ្វើជា​របាយការណ៍​រាយការណ៍​ទៅថ្នាក់លើ​រួចរាល់ហើយ រីឯ​ចំណាត់ការ​យ៉ាងណា​ចំពោះ​មន្ត្រីបែបនេះ លោកមិនទាន់​ដឹងនៅ​ឡើយទេ ​ព្រោះថ្នាក់​លើជាអ្នក​សំរេច ។

ក្រោយពី​សមាគម​​អាដហុក​ប្រចាំខេត្ត​កោះកុង ចុះធ្វើការ​ស៊ើបអង្កេត​​​​​ដល់​មូលដ្ឋាន ដើម្បីធ្វើ​ការប្រមូល​ព័ត៌មាន​រួចមក បច្ចុប្បន្ន​អាដហុក​បានផ្តល់​ប្រឹក្សាផ្នែកច្បាប់ និង​នាំជនរងគ្រោះ​ដាក់បណ្តឹង​ទៅព្រះរាជ​អាជ្ញា​សាលា​ដំបូងខេត្ត​ទៅតាម​ឆន្ទះរបស់​ស្ត្រីរងគ្រោះ វិធានការ​បន្តបន្ទាប់ អាដហុក ខេត្ត នឹង​ព្យាយាម​ជួបជាមូយ​ស្នងការ​ខេត្ត ការិយាល័យ​ជំនាញ នឹង​តាមដាន​ចំណាត់ការ​របស់តុលាការ ។

ពត៌មានលំអិតទំនាក់ទំនង

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ​​០១២​៣៤៤​៧១៩

លោក នី​ លីហេង មន្រ្តីស៊ើបអង្កេត ០១២​​​៩៨២​ ៤០៩

Leave a Reply

Your email address will not be published. Required fields are marked *

កុមារី ជាជនពិការអវៈយវៈនិង គ ថ្លង់ ត្រូវបានបុរសម្នាក់រំលោភសេពសន្ថវៈដោយគ្មានមេត្តា

Microsoft Office 2000កុមារី​រងគ្រោះ​ម្នាក់​ឈ្មោះ ជ សផ អាយុ ១២ឆ្នាំ ត្រូវបាMicrosoft Office 2000ន​ជនប្រព្រឹត្ត​ឈ្មោះ សំ ហិល ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មិនមាន​មុខរបរ​ពិតប្រាកដ ចាប់រំលោភ​សេពសន្ថវៈ​រហូតបាន​សំរេច នៅនឹងផ្ទះ​របស់ខ្លួន ខណៈឪពុក ម្តាយ ចេញទៅ​ច្រូចស្រូវ ទុកកុមារី​រងគ្រោះ​ឲ្យនៅផ្ទះ​តែម្នាក់ឯង។ ហេតុការណ៍​ដ៍ព្រៃផ្សៃនេះ បានកើត​ឡើង នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៥.០០នាទីល្ងាច នៅចំណុច​ក្រោមផ្ទះ​កុមារី​រងគ្រោះ ស្ថិតនៅ​ភូមិ​ធ្លកយុល ឃុំ​ស្រែសំរោង  ស្រុក​ជុំគីរី  ខេត្ដ​កំពត។ ក្នុងពេល​កើតហេតុ ជាទំលាប់ កុមារី​រងគ្រោះ​ មិនមាន​ស្លៀក សំពត់ ឬខោទេ ពាក់តែអាវ​ប៉ុណ្ណោះMicrosoft Office 2000 ព្រោះឪពុក ម្តាយ ខ្លាចនាង បត់ជើងតូច ឬធំមិនកើត ដោយសា​កុមារី​រងគ្រោះ​ជាជនពិការ។ ក្រោMicrosoft Office 2000យ​កើតហេតុ ជនប្រព្រឹត្ត​ត្រូវបាន​ចាប់ឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត កំពត ចំណែក​កុមារី​រងគ្រោះ ត្រូវបាន​សមាគម​អាដហុក ខេត្តកំពត ជួយអន្តរាគមន៍ ផ្តល់មេធាវី និង​សរសេរ​ពាក្យបណ្តឹង​ទៅតុលាការ។

Leave a Reply

Your email address will not be published. Required fields are marked *

ពត៌មានបឋមស្តីពី ការវិលត្រឡប់មកប្រទេសកម្ពុជាវិញ របស់ស្ត្រីខ្មែររងគ្រោះដោយមេខ្យល់នាំទៅលក់នៅប្រទេសចិន

នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១០ និង ១៥នាទី ស្ត្រី ខ្មែររង​គ្រោះចំនួន ៣នាក់ ឈ្មោះ ១.ស. គន ,២. ឈ វណ ,៣ .អ យយ បានវិលត្រឡប់​ពីប្រទេសចិន មកដល់ ​អាកាសយាន​ដ្ឋានអន្តរ​ជាតិ​ភ្នំពេញ។ និងនៅថ្ងៃ ខែ ឆ្នាំ ដដែល វេលា​ម៉ោង ១១យប់ ស្ត្រីរងគ្រោះ២នាក់​ផ្សេងទៀត ឈ្មោះ យ ចន និង ស ចន ក៏និងវិល​មកដល់អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ត​បន្ទាប់។ ស្ត្រីរង​គ្រោះ​ទាំងនោះ ត្រូវបាន​ជួយដោយ​ស្ថានអគ្គ​កុងស៊ុល​កម្ពុជា ប្រចាំនៅ​ទីក្រុង​សៀងហៃ​ប្រទេសចិន បន្ទាប់ពី ក្រុមគ្រួសារ​ស្ត្រីរង​គ្រោះ បាន​មកប្តឹង​សមាគម​អាដហុក អោយជួយ​កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយសមាគម​អាដហុក បានអន្តរាគម​តាមរយះ​លិខិតទៅ ក្រសួង​កាបរទេស និង​សហប្រត្តិបត្ត​ការអន្តរជាតិ​កម្ពុជា ក្រសួង​មហាធ្ទៃ អង្គការ​អន្តរជាតិ IOM និង​អន្តរាគម​តាមទូរសព្ទ័​ផ្ទាល់ ទៅស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា ប្រចាំនៅ​ទីក្រុងសៀងហៃ​ប្រទេសចិន ។ តាមការ​បញ្ជាក់​របស់ក្រុមគ្រួសារ​ស្ត្រីរងគ្រោះ​អោយដឹងថា ស្ត្រីរងគ្រោះ​ត្រូវបាន​មេខ្យល់នាំ​ទៅលក់​អោយធ្វើជា​ប្រពន្ធ​របស់បុរស​ជនជាតិចិន ហើយត្រូវ​បានប្តី និងក្រុមគ្រួសា​ខាងប្តី​វាយ​ធ្វើបាប រហូតទ្រាំ​មិន​បានទើប​រត់ទៅរកស្ថាន​អគ្គកុងស៊ុល​កម្ពុជា ប្រចាំនៅ​ទីក្រុងសៀងហៃ​ប្រទេសចិន អោយ​ជួយ។​ (ពត៌មានពិស្តា និងជូននៅពេលក្រោយ)

Leave a Reply

Your email address will not be published. Required fields are marked *

ករណីឪពុកចុងប្រទូស្តកេរ្តិ៍ខ្មាសលើកូនស្រីអាយុ ៩ឆ្នាំ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង​ប្រហែល ១រសៀល មានករណី​ឪពុកចុង ធ្វើសកម្មភាព​ប្រទូស្តកេរ្តិ៍ខ្មាស​លើកូន​ស្រីអាយុ ០៩ឆ្នាំ។​ ឪពុកចុង​ដែលជា​ជនសង្ស័យ ឈ្មោះ ស ហ ភេទប្រុស អាយុ៤៨ឆ្នាំ បានប្រើប្រាស់​ម្រាមដៃ​ដើម្បី​បំពេញ​ចំណង់​តណ្ហា​របស់​ខ្លូន ទៅលើ​កូនស្រីឈ្មោះ គ អ ភេទស្រី អាយុ ០៩ឆ្នាំ ជាសិស្សថ្នាក់ទី០៣ នៅភូមិ​វាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។​ នៅពេល​ដែលម្តាយ​និង​យាយ របស់ក្មេង​ស្រីរង​គ្រោះ​មិន​នៅផ្ទះ ជនសង្ស័យ​បានចាប់​ស្រាត​ខោ និង​យកម្រាម​ដៃលូក​លេង​ប្រដាប់​ភេទ​រហូត​នាងឈឺ និង ស្រែកយំ​ទើប​ឈប់។ បន្ទាប់​ពីម្តាយ​រងគ្រោះ​ត្រលប់​មកផ្ទះ​ក៏ឃើញ​សភាព​កូនមិន​ស្រួល​ក៏យក​ទៅមន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ និង បានទាក់​ទង​ជាមួយ​សមាគម​អាដហុក​ដើម្បី​ជួយអន្តរាគមន៍។

បន្ទាប់ពី​ទទួលពាក្យ​បណ្តឹងពី​គ្រួសារជនរង​គ្រោះ​អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្តស្ទឹង​ត្រែ​ង​បានសហការណ៍​ភ្លាមៗជា​មួយកិច្ចការ​នារី​ខេត្ត និង ជូនម្តាយ​ជនរង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅស្នងការ ព្រមទាំង​ជូនទៅ​ធ្វើកោសល្យ​វិច្ច័យ​នៅពេទ្យខេត្ត។ ព្រះរាជអាជ្ញា​បាន​បញ្ជា​អោយ​មាន​ការាឃាត់​ខ្លួនជន​សង្ស័យ។

សមាគម​អាដហុក​នឹង​ធ្វើការតាម​ដានបន្ត​លើក​រណីនេះ​រហូត​ដល់ជន​សង្ស័យ​ត្រូវបាន​ឃាត់​ខ្លួន និងផ្តន្ទាទោស​ទៅ​តាម​ច្បាប់។

12273007_667061166768659_1872745792_n

Leave a Reply

Your email address will not be published. Required fields are marked *

ករណីរំលោភបូក លើក្មេងស្រីអាយុ១៤ឆ្នាំ នៅស្រុកពញាឮ ខេត្តកណ្តាល

IMG_5929កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ប្រហែល១៦​និង ៥០នាទីល្ងាច នៅភូមិ ដំណាក់ព្រីង ឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានករណី​រំលោភ​បូក​មួយ លើក្មេងស្រីរងគ្រោះ ឈ្មោះ ម.រ.ឌ ភេទស្រី អាយុ ១៤ឆ្នាំ ជាកម្មករ​រោងចក្រ រស់នៅភូមិ អំពិលដាំទឹក​ឃុំវិហារហ្លូង ស្រុក ពញាឮ ខេត្តកណ្តាល ដោយជនសង្ស័យ ពីររូប ឈ្មោះ ស. សម. ភេទប្រុស អាយុ ២៥ឆ្នាំមានមុខរបរ ជាកម្មករ​រោងចក្រ​មានទីលំនៅភូមិ អំពិលរូង ឃុំ ព្រះស្រែ ស្រុក ឧត្តុង ខេត្តកំពង់ស្ពឺ និង ឈ្មោះ ព. គ. ភេទប្រុស អាយុ ២៨ឆ្នាំ​ មានមុខរបរ ជាកម្មកររោងចក្រដូចគ្នា មានទីលំនៅ​កន្លែង​កើត​ហេតុ។

ពេលចេញ​ពីធ្វើការ​រោងចក្រ​ម៉ោង​ប្រហែល​ជា ៤ល្ងាច ជនសង្ស័យ​ទាំងពីរ​បាន​បបួល និងលួង​លោម​ជនរង​គ្រោះ​ទៅញ៉ាំ​បង្អែម ពេលនោះ​ជនរងគ្រោះ​ក៏ព្រមទៅ​ជាមួយ។ តែជនសង្ស័យទាំងពីរ មិនបាននាំជន​រងគ្រោះ​ទៅញ៉ាំ​បង្អែមទេ​បែរ​ជាទៅផឹក​ស្រាបៀអង្គរ ក្លែមសាច់ឆ្កែ និងបញ្ច្រកក្មេង​រងគ្រោះរហូត​ដល់ស្រវឹង និងបិទ​លេខទូរស័ព្ទ​ក្មេងរង​គ្រោះ​មិនអោយ​មានទំនាក់ទំនង​ជាមួយ​ឳពុកម្តាយ រួចទើប​ជនសង្ស័យ​ទាំងពីរ​ចាប់ផ្តើម​ធ្វើសកម្មភាព​រំលោភ​រហូតបានសំរេច​ផ្ទះរបស់ជន​សង្ស័យ​ឈ្មោះ ព.គ. នៅក្បែរ​បង្គន់​ម្នាក់ម្តង និង នៅលើគ្រែ​ម្នាក់​ម្តងទៀត។

សមត្ថកិច្ចបានចាប់​ខ្លួនជន​សង្ស័យ​ឈ្មោះ ស. សម. តែជន​សង្ស័យ​ម្នាក់​ទៀត បានរត់គេចខ្លួន​បាត់។ សមាគម​អាដហុក​បានប្រឹក្សា​យោបល់​ជូនជន​រងគ្រោះ និងគ្រួសារ​ជនរង​គ្រោះ ព្រមទាំង​ទំនាក់​ទំនង​ជាមួយ​អង្គការ​ដៃគូរ​ដើម្បី​រកមណ្ឌល​សំរាប់ក្មេង​រងគ្រោះ។ សមាគម​អាដហុក នឹងធ្វើ​ការ​សហការ និងតាម​ដាន​លើក​រណី​នេះបន្ត​ទៀត។

12270167_655196504623465_534430375_n2222  IMG_593122

 

Leave a Reply

Your email address will not be published. Required fields are marked *

សមាគម អាដហុក​ជួយ​អន្តរាគមន៍​ជនរងគ្រោះ​ពីប្រទេស​ម៉ាឡេស៊ី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

Untitled-1នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ សមាគម​អាដហុក​ជួយជន​រងគ្រោះ​ដោយករណី​ជួញដូរ​ទៅប្រទេស​ម៉ាឡេស៊ី បានត្រឡប់​មកប្រទេស​កម្ពុជាវិញ ។​ជនរងគ្រោះ ឈ្មោះ គ ស វ ដោយសារ​កត្តា​លែងលះ និង​រស់នៅក្នុងស្ថាន​ភាពទីទ័លក្រ នៅក្នុង​​ភូមិទួល ឃុំ​ត្រើយស្វា ស្ជនរងគ្រោះម៉ាឡេស៊ី​៨។១០។១៥រុក​ស្អាង ខេត្ត​កណ្តាល ។

នារីរងគ្រោះ​បានចេញ​ទៅធ្វើការ​តាមផ្ទះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ នៅក្នុង​ឆ្នាំ២០១១ ។​នៅក្នុង​កំឡុងពេល​ដែលនាង​ធ្វើការ​នៅទីនោះ ម្ចាស់ផ្ទះ​មិនអនុញ្ជាត​ឲ្យនាង​ទំនាក់ទំនងមក ក្រុមគ្រួសារទេ ថែមទាំង​មិនបាន​បើកប្រាក់ខែ​ទៀតផង ។ ទីភ្នាក់ងារ​ជ្រើសរើស​ថែមទាំង​បង្ខំឲ្យ​នាងធ្វើការ​បន្ត​អាណត្តិ​ទៀតផង ។

បន្ទាប់ពីទទួល​ពាក្យបណ្តឹង​​ពីក្រុមគ្រួសារ​ជនរងគ្រោះ សមាគម​អាដហុក​បានធ្វើ​លិខិត​អន្តរាគមន៍​ទៅ ក្រសួងការ​បរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ និង​អន្តរាគមន៍​ទៅទីភ្នាក់ ងារដើម្បី​ឲ្យនាង​បានត្រឡប់​មកប្រទេសកម្ពុជាវិញ និង​បានប្រាក់​បៀវត្សរ៍ ។ សមាគម​អាដហក នឹង​ធ្វើការតាម​ដានបន្តទៀត ជនរងគ្រោះ​មិនទាន់បាន​ប្រាក់បៀវត្សរ៍​គ្រប់ចំនួននៅឡើយទេ ។

Leave a Reply

Your email address will not be published. Required fields are marked *

តាអាយុ ៧៥ រំលោភក្មេងស្រីអាយុ ៩ឆ្នាំ

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មានករណី​រំលោភសេព​សន្ទវៈ មួយ​បានកើត​ឡើង​នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅវេលាម៉ោង ១២ថ្ងៃត្រង់។ ជនរងគ្រោះ ឈ្មោះ ជ. រ. ភេទស្រី អាយុ០៩ឆ្នាំ រស់ភូមិកើត​ហេតុខាងលើ។ ជនសង្ស័យឈ្មោះ បាន ពុទ្ឋ ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ដូចគ្នា។ ក្រុមគ្រួសារ​ជនរង​គ្រោះ​បានទៅប្តឹង​ខាងប៉ូលីស​ប៉ុស្តិ៍ដែរ ប៉ុន្តែ​ខាងប៉ូលីស​មិនចាត់​វិធានការ។ សន្ទាប់​ពីបាន​ទទួលព័ត៌មាន កាលពី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ អ្នកសម្របសម្រួល​សមាគមអាដហុក​ខេត្តស្ទឹងត្រែង ក៏បានចុះ​ទៅធ្វើការ​ស៊ើបអង្កេត និងនាំក្មេង​ស្រីទៅ​ស្នងការ​ខេត្ត ព្រម​ទាំងធ្វើ​កោសល្យវិច្ច័យ​នៅមន្ទីរពេទ្យ។

បន្ទាប់ពីមាន​ការអន្តរាគមន៍​ពីសមាគមអាដហុក​ភ្លាមៗនោះ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួនដើម្បីធ្វើ​ការសាក​សួរ​នៅស្នង​ការ​ខេត្ត។សមាគមអាដហុក នឹងធ្វើការ​តាម​ដាន​បន្តដើម្បី​លុបបំបាត់​នូវវប្បធម៌​និទណ្ឌភាព​លើស្រ្តី និងកុមារ។

12071311_315091841994901_153473539_n 12071399_315091875328231_34245452_n 12077061_315091848661567_1624891354_n 12077488_315092705328148_1496052422_n

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្ដីថ្លែង​ការណ៍ ៖ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

 ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥

សេចក្ដីថ្លែង​ការណ៍

តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

           សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើសុំយ៉ាង​ទទូច ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អោយធ្វើការ​ដោះលែង លោក ហុង សុខហួរ ជា​សមាជិក​ព្រឹទ្ធ​សភា គណបក្ស សម រង្ស៊ី អោយ​នៅ​ក្រៅ​ឃុំជាបណ្ដោះ​អាសន្ន។ សូម​បញ្ជាក់​ថា សមាគមអាដហុក បានធ្វើការ​តាមដាន យ៉ាង​យក​ចិត្ត​ទុកដាក់ និងដិតដល់ ចំពោះ​ករណី លោក ហុង សុខហួរ។ លោក ហុង សុខហួរ ត្រូវបាន អាជ្ញាធរ​ក្រុងភ្នំពេញ ធ្វើការ​ចាប់​ខ្លួន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោម​បទ​ចោទ ក្លែង​ឯក​សារសា​ធារណៈ ប្រើប្រាស់​ឯកសារក្លែង និងញុះ​ញុង​អោយ​មានភាព​វឹកវរ ការចោទ​ប្រកាន់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពីមាន​ប្រតិកម្ម​ពី​សម្ដេចនាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី លោក ហុង សុខហួរ បានផ្សព្វផ្សាយ សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ធ្វើឡើង រវាង ប្រទេសកម្ពុជា និងប្រទេស​វៀតណាម នៅក្នុងឆ្នាំ១៩៧៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

យោងតាម​ការ​អង្កេត និងតាម​ដាន របស់​សមាគម​អាដហុក ក្នុង​ដំណើរ​ការ​នៃការ​ចាប់ និងឃុំ​ខ្លួន លោក ហុង សុខហួរ យើង​សង្កេត​ឃើញ​ថា សមត្ថ​កិច្ច​រដ្ឋា​ភិបាល និង តុលាការ​ក្រុងភ្នំពេញ បានរំលោភ នីតិវិធីច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ មានការ​ចាប់ខ្លួន លោក ហុង សុខហួរ ទាំងមាន អភ័យឯកសិទ្ធ  ការចាប់ខ្លួនដោយ  គ្មានភស្ដុតាង និង ​ធាតុផ្សំ​នៃបទលើ្មស​ ហើយ​តុលាការ​ក៏ពុំ​បាន​ស្នើ​ទៅ​ស្ថាប័ន​ព្រឹទ្ធសភា ជាមុន​អោយ​ព្យួរអភ័យ​ឯក​សិទ្ធិផង​ដែរ។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នេះ​តុលាការ​ក្រុង​ភ្នំពេញ ក៏បាន​បើក​សវនាការ អង្គហេតុ និង ការសុំនៅ​ក្រៅ​ឃុំ​ជាបណ្ដោះ​អាសន្ន ទៅលើក​រណី របស់លោក ហុង សុខហួរ ផងដែរ។ យោងតាម​ការសង្កេត ដំណើរ​ការ​នៃសវនការ​ទៅលើ ការសុំនៅ​ក្រៅឃុំ របស់លោក ហុង​ សុខហួរ សមាគម​អាដហុក យល់​ឃើញ​ថា លោក ហុង​ សុខហួរ មានហេតុ​ផល​គ្រប់គ្រាន់​តាមផ្លូវច្បាប់ ក្នុងការ​នៅក្រៅ​ឃុំ ជាបណ្ដោះ​អាសន្ន ដោយហេតុថា៖

១.​​ ស្ថានភាពសុខភាព​ របស់លោក ហុង សុខហួរ មិនអាច​គ្រូពេទ្យ​ក្នុងពន្ធនាគារ​កម្ពុជាព្យាបាល​បានទេ

២. លោក ហុង សុខហួរ មានតួនាទី និង​ស្ថាប័ន​ការងារ​ត្រឹមត្រូវ (ជាស្ថាប័ន​កំពូល​របស់ជាតិ)

៣. សន្យាដាក់​ប្រាក់​ធានា ចំនួន ២០ លានរៀល​ជូន​តុលាការ

៤. ដាក់​ដម្កល់ លិខិត​ឆ្លងដែន​ការទូត និងលិខិត​ឆ្លងដែន សញ្ជាតិ​បារាំង​ជូន​តុលាការ​ និង

៥. សន្យា​ចូលរួម​នីតិវិធី​តុលាការ​គ្រប់​ដំណាក់​កាល។

ជាមួយនឹ​ងហេ​តុផល​ខាងលើនេះ យើងសង្កេត​ឃើញថា ក្រោយការ​ផ្សព្វផ្សាយ​សន្ធិ​សញ្ញា​កម្ពុជា វៀតណាម ពីបញ្ហាព្រំដែន តាមបណ្ដាញ​សង្គម​របស់លោក មក​ទល់​ពេលនេះ ពុំមាន​ភាពវឹកវរ ណាមួយ​បានកើត​ឡើង​នោះទេ។ ម៉្យាងវិញទៀត លោក ហុង សុខហួរ ក៏ពុំបាន​ប្រើប្រាស់ ឯកសារ​ដែលលោក បានផ្សព្វ​ផ្សាយ​នោះ ដើម្បីធ្វើការ​កត់​សំគាល់​សិទ្ធិ អត្តសញ្ញាណ ឬ ឋានៈ ឬដើម្បី​ផ្ដល់ការ​យល់ព្រម​ផ្ដល់ការ​អនុញ្ញាត​អ្វីឡើយ ហើយក៏គ្មាន​ព្យសនកម្ម​អ្វីមួយ​កើតឡើង​​ដោយសារ​ការ ផ្សព្វផ្សាយ ឯកសារខាង​លើនេះ​ដែរ។

សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក សូមអំពាវនាវ ជាថ្មីម្ដងទៀត សូមឲ្យ​សាលា​ដំបូង​រាជធានីភ្នំពេញ ធ្វើការដោះ​លែង លោក ហុង​ សុខហួរ ជាបណ្ដោះ​អាសន្ន អោយមាន​សេរីភាព ឡើងវិញ​តាមការ​ស្នើសុំ​របស់​លោក ហុង សុខហួរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែក​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​សមាគមអាដហុក ០១១ ២៧៤៩៥៩

Leave a Reply

Your email address will not be published. Required fields are marked *

ព្រះ​សង្ឃ​រំលោភ​ក្មេង​ស្រី អាយុ១៤ឆ្នាំ

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង​ប្រហែល​៩យប់ មានករណី​រំលោភ​សេពសន្ថវ:​មួយនៅ​ភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែក​ប្រសព្វ ខេត្តក្រចេះ។ កុមារី​ជន​រងគ្រោះ​ឈ្មោះ ធ ណរ អាយុ១៤ឆ្នាំ ជាសិស្ស​ថ្នាក់ទី៩ ចំណែក​ជនសង្ស័យ​ឈ្មោះណែម ប៉ុនណាង អាយុ២០ឆ្នាំ ជាសង្ឃ​បួស​៤វស្សា នៅវត្ត​ច័ន្ទតាមូលី ហៅតាម៉ៅ ភូមិកើត​ហេតុខាងលើ។ រីឯទៅលំនៅរបស់​ជនប្រព្រឹត្ត នៅក្នុងភូមិ១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ករណីរំលោភ​នេះកើត​ឡើងនៅ​លើផ្ទះ​ក្មេង​ស្រីរងគ្រោះ ដោយ​សារ​នៅយប់​នោះក្មេងស្រី​រងគ្រោះ​នៅផ្ទះ​ជាមួយ​បងស្រី និងក្មួយ​៣នាក់ តែនៅ​យប់នោះ​ក្មេងស្រី​នៅម្នាក់​ឯង ជន​សង្ស័យ​បានឈរ​រេរ៉​នៅមុខ​ផ្ទះក្មេង​ស្រីរង​គ្រោះរួច​បានទូរស័ព្ទ​ទៅជនរង​គ្រោះអោយ​បើកទ្វា​ផ្ទះអោយ តែក្មេង​ស្រីមិន​ព្រមបើក ជនសង្ស័យ​នៅតែ​បន្ត​ទូរស័ព្ទរ​ហូត ពេលនោះ​ក្មេងស្រី​ក៏ព្រម​បើក​ទ្វា​អោយ ដោយឃើញ​ជនសង្ស័យ​ស្លៀកពាក់​ខោអាវ​ធម្មតា។ ពេលចូល​ដល់ក្នុង​ផ្ទះជន​សង្ស័យ​ក៏ចាប់​អោប​នាងរួច​ក៏ចាប់រំលោភ​នាងរ​ហូត​សំរេច និងហាម​នាងមិន​អោយ​និយាយប្រាប់​គេថែម​ទាំងនិយាយ​លួងលោម​នាងថា​ស្រឡាញ់​នាង។ ក្រោយ​ពីរំលោភ​រួចបងស្រី​ក្មេងស្រី​រងគ្រោះ​ឈ្មោះ សារឿន មកគោះ​ទ្វាតែ​ជនសង្ស័យ​មិនអោយ​បើកទ្វា​ខ្លាចគេ​ឃើញ​នឹងដឹ​ង​រឿង ក៏បើក​ទ្វារក្រោយ​លោត​ទៅបាត់​ទៅ ទុកខោ អាវក្នុង​បន្ទប់។

សមាគម​អាដហុក​ខេត្តបាន​អន្តរាគមន៍​ទៅ ប៉ូលីស និងកំពុង​បន្តជំរុញ​រឿងនេះ បន្តទៅតុលារ​ដើម្បីកុំអោយ​មាននិទណ្ឌភាព។

20150915_163418 20150916_083915 20150916_090027 20150916_090743 IMG-20150915-WA0000

Leave a Reply

Your email address will not be published. Required fields are marked *

វគ្គបណ្តុះបណ្តាលស្តីពី លំនាំឆ្ពោះទៅរកសមភាពយេនឌ័រក្នុងគ្រួសារ លើប្រធានបទ ការកសាងផែនការក្នុងគ្រួសារ

១នៅថ្ងៃទី ០៩ – ១០ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​អាដហុក​ខេត្ត ប៉ៃលិន បានបើក​វគ្គបណ្តុះបណ្តាល​ស្តីពី លំនាំ​ឆ្ពោះទៅរក​សមភាព​យេនឌ័រ​ក្នុង​គ្រួសារ ជំហានទី២ លើប្រធានបទ ការកសាង​ផែនការ​ក្នុងគ្រួសារ នៅវត្ត​ភ្នំក្រិញ ភូមិ​ភ្នំក្រិញ ឃុំ​ស្ទឹងត្រង់២ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ​ដោយមាន​ការចូលរួម ពីលោក នី លីហេង មន្ត្រី​កម្មវិធី​សមាគម​អាដហុក ភ្នំពេញ លោក ស្រី ប្រាក់ សុភីមា អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្តប៉ៃលិន ជាគ្រូ​ឧទ្ទេស​នាម និង​លោកស្រី លក្ខណា មកពី​អង្គការ GADC ជួយ​សម្រប​សម្រួល រួមជាមួយ​ប្រជា​ពលរដ្ឋ​ធ្លាប់មាន​បញ្ហា​ក្នុងគ្រួសារ​ចំនួន ១៩នាក់ ប្រុស ០៩នាក់ ស្រី ១០នាក់ផងដែរ។

៣វគ្គបណ្តុះ​បណ្តាល​មានគោល​បំណង​ដើម្បី បង្កើន​ចំណេះដឹង​ផ្នែក​កសាង​ផែនការ​សំរាប់​អនាគត​ដល់ប្រជា​ពលរដ្ឋ​ចូលរួម ដោយ​ពន្យល់​FB_IMG_1441927694300ប្រជាពលរដ្ឋ​អំពី ស្ថានភាព​ដែលពួក​គាត់កំពុង​មាន​បច្ចុប្បន្ន ដូចជា ទ្រពសម្បត្តិ ទំនាក់​ទំនង​ក្នុង​គ្រួសារ និង​   ចំណេះ​ដឹង​របស់​ពួក​គាត់ ហើយឆ្លុះ​បញ្ចាំង​ទៅពេល​អនាគត តើពួក​គាត់ចង់​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច? ។ក្នុង​វគ្គបណ្តុះ​បណ្តាល​ក៍បាន​បង្ហាញ​ជូនប្រជាពលរដ្ឋ​ចូលរួម អំពី​វិធី​សាស្ត្រ​មួយ​ចំនួន ដើម្បី​អោយ​ប្រជាពលរដ្ឋ​ឈានទៅដល់​អ្វីដែល​ពួកគាត់​ចង់អោយមាន​ការផ្FB_IMG_1441927711780លាស់​ប្តូរ​ក្នុង​ពេល​អនាគត។FB_IMG_1441927743089FB_IMG_1441927717151

Leave a Reply

Your email address will not be published. Required fields are marked *

ម្នាក់ក្នុងចំណោម ៦នាក់ ដែលអាដហុកបានអន្តរាគមន៍បានត្រលប់ពីប្រទេសចិន មកកម្ពុជាវិញកាលពីម្សិលមិញ

IMG_0944តាមការ​អន្តរាគមន៍​របស់​ស​មាគមអាដហុក​ការពារ​សិទ្ធមនុស្ស និង អភិវឌ្ឍន៍​នៅ​កម្ពុជា  ទៅស្ថាន​​អគ្គកុងស៊ុល​​នៃ​ព្រះរាជាណាច​​ក្រក​ម្ពុជា​ប្រចាំ​ប្រទេស​ចិន​នៅ​ខេត្ត គ័ង ចូវ ដើម្បីជួយ​ស្ត្រីខ្មែរ ០៦នាក់​ អោយ​បាន​វិ​ល​ពី​ប្រទេស​​ចិន​​មក​កាន់​ប្រទេសកម្ពុជា​វិញតាម​រយៈ​បណ្តឹង​របស់ ឪពុក​ម្តាយ​ និងក្រុម​គ្រួសារ​របស់​នារីរង​គ្រោះ​​ទាំង​នោះ​​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​សមាគមអាដហុក សុំ​ជួយ​​​​កូន​របស់​ពួក​គាត់ និងមាន​ចំណាត់ការ​​ចំពោះ​​មេ​ខ្យល់​ដែល​បាន​បោក​បញ្ឆោតយក​​ជន​រង​គ្រោះ​ទៅលក់​នៅឯ​ប្រទេសចិន។

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ១:៣០នាទីរសៀល នារីរង​គ្រោះ​ម្នាក់​​ឈ្មោះ ឈ ស ន អាយុ ២០ ឆ្នាំ ក្នុង​ចំនោម ០៦នាក់ ដែលបាន​រត់ទៅ​រកស្ថាន​អគ្គកុលស៊ុល​​កម្ពុជា​​នៅខេត្ត គ័ង ចូវ ប្រទេសចិន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នោះបាន​មកដល់​ប្រទេស​កម្ពុជាវិញ​ដោយ​សុវត្តិភាព និងត្រូវ​បានត្រលប់​​ទៅផ្ទះ​វិញ។ ក៏ប៉ុន្តែ​នារីរ​ង​គ្រោះ​នៅតែ​មានទុក្ខ​កង្វល់ជាខ្លាំង ដោយសារ​តែមិន​បាន​នាំយក​​កូន​ប្រុស អាយុ០២ឆ្នាំ មកជា​មួយ​ខ្លូន​បាន និងនាងកំពុងមាន​បញ្ហា​សុខភាព​ផង ដោយ​សារតែ​​កាលពីនៅ​ឯ​​ប្រទេសចិន​រស់​នៅIMG_0940ជាមួយ​ប្តីមិន​ដែលបានទទួល​ទាន​អាហារ ថ្នាំសង្កូវ​គ្រប់គ្រាន់ ថែមទាំង​ទទួល​រង​នូវ​​ការវាយ​ដំញឹកញាប់​ពីប្តី​ទៀតផង។

សមាគមអាដហុក កំពុង​បន្តការ​អន្តរាគមន៍ ដើម្បីជួយ​ដល់​​នារី ០៥នាក់ ទៀតដែលកំពុង​​មាន​​បញ្ហារំាង​​ស្ទះ​នៅ​ឯស្ថាន​​អគ្គកុងស៊ុល​​ខ្មែរ​​ប្រចាំខេត្ត គ័ង ចូវ និង បន្តធ្វើ​ការ​តាម​ដានករណីនេះ។

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្តី​ថ្លែង​ការ​ណ៍​រួម: សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន និង​អ្នក​ឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

សេចក្តី​ថ្លែងការណ៍រួម

សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវនាវ​ឲ្យមាន​ការ​ដោះលែង​សកម្មជន និងអ្នក​ឃ្លាំមើល​ទាំង ១៧នាក់ ជាបន្ទាន់

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥

សមាគម​​អាដ​ហុក ការពារ​​សិទិ្ធ​មនុស្ស​ និង​​អភិវឌ្ឍន៍​​នៅ​​កម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារសិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង និងសូម​អំពាវ​នាវ សូម​ឲ្យមាន​ការ​ដោះ​លែង អ្នក​តវ៉ា អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នកទាំង​នោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើន​ម៉ោង នៅឯ​ស្នង​ការដ្ឋាន​នគរ​បាលខេត្តកោះកុង ក្នុងអំឡុង​ពេល​មាន​ការ​ប្រមូល​ផ្តុំគ្នាអំពាវ​នាវ​សុំឲ្យមាន​ដំណោះ​ស្រាយ​មួយ​ទៅលើ​ជម្លោះដីធ្លីរបស់​សហគមន៍​ជីខ​ក្រោម។ ក្រុម​ប្រជា​ពល​រដ្ឋដែល​ប្រមូល​ផ្តុំ មានសមាជិក​ជា​យុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែលអ្នក​ទាំង​នោះក៏បាន​ចូលរួម​នៅក្នុង​ការត​វ៉ា​អហិង្សា​ជារៀងរាល់​ថ្ងៃផងដែរ ក្នុងការជំទាស់​នឹងការ​ចាប់ខ្លួន និងឃុំខ្លួន​សកម្មជន​ចំនួន​បីនាក់ ដែល​មក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។

កាល​ពីព្រឹក​មិញ ក្រុមយុវជន និងសកម្មជន​ដីធ្លី បានប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ខេត្តកោះកុង ដើម្បីគាំ​ទ្រ​អ្នក​តំណាង​សហគមន៍​ជីខ​​ក្រោម​ចំនួន ៩នាក់ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​ក្នុងនាម​ជាសាក្សី និង​ដើម​បណ្តឹង នៅក្នុង​តុលាការ​នាថ្ងៃ​នេះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​មាន​រយៈពេល ៦ឆ្នាំ​មកហើយ ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​ដែលមាន​ម្ចាស់ជា​ឧកញ៉ាឈ្មោះ ហេង ហ៊ុយ។ សហគមន៍ មានបំណងដាក់​ញត្តិនៅ​​​ពេល​ដែល​កំពុង​អំពាវ​នាវ​សុំឲ្យមាន​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះដីធ្លី​របស់​អ្នក​ទាំង​នោះ។

នៅម៉ោង​ប្រមាណ ១០ និង៣០នាទីព្រឹក នគរបាល បាន​នាំអ្នក​​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធមនុស្ស (រួមទាំង​បុគ្គល​ពេទ្យ​ពីអង្គការ​មិនមែន​រដ្ឋាភិបាល ១រូបផងដែរ) និង​អ្នក​សារព័ត៌មាន​ចំនួន ២នាក់ ចេញ​ពីការតវ៉ា​​ដែលនៅ​ក្បែរតុលាការ​ខេត្តកោះ​កុង ហើយ​បញ្ជូន​អ្នកទាំង​នោះទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត។ បន្ទាប់មក អាជ្ញាធរ​ជាច្រើន បាន​ចាប់​អ្នក​តវ៉ា និង​សកម្មជន​ចំនួន ៧នាក់ ហើយ​និង​បំបែក​ប្រជាពលរដ្ឋ​ដទៃ​ទៀតពីការ​ប្រមូល​ផ្តុំ។

កាលពី​ព្រឹកមិញ​នេះ ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ ត្រូវ​បាននគរ​បាល​ និង​ក្រុម​ប្រជាពលរដ្ឋ​មួយ​ក្រុមទៀត ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ក្នុងតំបន់​ដើម្បី​មក​តវ៉ា​ប្រឆាំង​តប រារាំង​ពីការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅតុលា​ការ។

ណាលី ពីឡូក នា​យិកា​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “សកម្មភាព​នេះ គឺច្បាស់​ណាស់​ជាការ​តប​តមក​វិញ​ចំពោះ​សកម្មភា​ពត​វ៉ា​អហិង្សា​រយៈ​ពេល​បី​សប្តាហ៍​កន្លង​មកនេះ ដែល​ត្រូវបាន​ធ្វើ​ឡើងដោយ​សកម្ម​ជន​មាតា​ធម្មជាតិ អ្នកគាំ​ទ្រសកម្ម​ជន និងសហគមន៍​ក្នុងតំបន់។” អ្នក​នាង​បាន​បន្តទៀត​ថា៖ “ការឃាត់​ខ្លួនអ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស អ្នកសារ​ព័ត៌មាន និង​បុគ្គលិក​ពេទ្យ ក៏ដូច​ជាអ្នក​តវ៉ា គឺជាវិធី​សាស្ត្រ​គួរ​ឲ្យព្រួយ​បារម្ភ​មួយ​ផ្សេងទៀត ដែលត្រូវ​បាន​ប្រើប្រាស់​ដោយ​អាជ្ញាធរ​រដ្ឋ ក្នុងការ​បំភិត​បំភ័យ និង​គាប​សង្កត់​លើក្រុម​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ដែល​សម្តែង​ការមិន​ពេញ​ចិត្ត​ដោយ​អហិង្សា​របស់អ្នក​ទាំងនោះ ។”

អ្នកត​វ៉ា​ចំនួន ១០នាក់ រួមទាំង​បុគ្គលិក​អង្គការ​មាតាធម្មជាតិ​ម្នាក់ សកម្ម​ជនតំបន់​អារ៉ែង​ពីរនាក់ អ្នកសម្រប​ស​ម្រួល​សមាគម អាដហុក ខេត្តកោះ​កុងម្នាក់ អ្នកសារ​ព័ត៌​មាន​វិទ្យុខ្មែរ​បុស្តិ៍ម្នាក់ អ្នកសារ​ព័ត៌មាន​ធ្វើការងារ​ជាមួយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ម្នាក់ បុគ្គលិកអង្គការ​ លីកាដូ បួននាក់ (ក្នុងនោះមាន​វេជ្ជបណ្ឌិត​មក​ពី​អង្គការ លីកាដូ ម្នាក់) ត្រូវបាន​ឃាត់ខ្លួន។

សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង៖

  • លោក មឿន តុលា ប្រធានកម្ម​វិធី​សិទិ្ធ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍,

ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១

  • លោក ធន់ សារាយ ប្រធាន​សមាគម អាដហុក, អ៊ីមែល៖ saraythun@gmail.com
  • លោក អំ សំអាត អ្នក​សម្រប​សម្រួល​បច្ចេកទេស​ស៊ើប​អង្កេត​នៃអង្គការ លីកាដូ,

ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

Leave a Reply

Your email address will not be published. Required fields are marked *

សមាគមអាដហុក​ជួយជន​រងគ្រោះ​ចាញ់បោក​មេខ្យល់​ទៅធ្វើការ​នៅ​ប្រទេសម៉ា​ឡេស៊ី​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

02នៅ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​អាដហុក បានជួយ​អន្តរាគមន៍​ជនរងគ្រោះ​​ចំនួន៤នាក់ ដែលចាញ់​បោកមេខ្យល់​ទៅធ្វើការ​នៅប្រទេស​ម៉ាឡេស៊ី ដោយចេញ​ដំណើរ​តាមច្រក​ព្រំដែន​ប៉ោយប៉ែត​ឆ្ពោះទៅ​ប្រទេស​ម៉ាឡេស៊ី ដោយធ្វើការ​ជាកម្មករ​នៅក្នុង​កសិដ្ឋាន​ដាំដូង​ប្រេង​ មាន​តួនាទី​ជាអ្នកបាញ់​ថ្នាំ​សម្លាប់​សត្វ នៅក្នុង​តំបន់​ឡាំកាត់ ។ តាំងពី​ទៅធ្វើការ​ជាកម្មករ​មិន​ស្របច្បាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី នៅពេល​ចុងខែ​ត្រូវមេខ្យល់​ទៅបើក​ប្រាក់ខែ​យកអស់ ដោយ​ទុកតែ​២៥ទៅ៣០ដុល្លារ​01ប៉ុណ្ណោះ សំរាប់​ទិញ​បាយ ។ ដោយសារ​ធ្វើការ​ច្រើន​ម៉ោង​ហួស​កម្លាំង មិនមាន​អាហារ​រូបបត្ថម្ភ​គ្រប់គ្រាន់ និង​ពុលថ្នាំផង ជាហេតុ​ធ្វើឲ្យ​ជនរងគ្រោះ​មានជំងឺ ត្រូវចូល​សំរាក​នៅមន្ទីរ​ពេទ្យ និង​គ្មាន​ថវិកា​ព្យាបាល ។ ក្រោយពេល​អន្តរាគមន៍​របស់​សមាគម​អាដហុក​ទៅក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និងក្រោម​ការ​ជួយជ្រោម​ជ្រែងពី​អង្គការ តេកាហ្វានីតា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ផង ជនរងគ្រោះ​ទាំងបួននាក់​បានវិល​ត្រឡប់មក​​ប្រទេស​​កម្ពុជាវិញ​ តាមជើង​យន្តហោះ Air-Asia កាលពី​ម្សិលមិញ ។

ជនរងគ្រោះ​ទាំងបួននាក់​នេះ មាន​ឈ្មោះ ម.គគ, ហ.ធរ, ឆ.ឆរឆ, និង ន.មន ភេទប្រុស អ្នកទាំង​អស់គ្នា រស់នៅ​ភូមិលាវ ឃុំក្រវ៉ា ស្រុក​បារាយ ខេត្ត​កំពង់ធំ បានចាញ់​បោក​មេខ្យល់​ ឈ្មោះ រ័ត្ន ភេទ​ប្រុស​​អាយុ​៣៨ឆ្នាំ ជាខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ពព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។

Leave a Reply

Your email address will not be published. Required fields are marked *

អតីត​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​អំពាវ​នាវ​រក​ជំនួយ​ពី​សាលា​រាជ​ធានី

ផ្ទះ​សមាជិក​សហគមន៍​រស្មីសែនជ័យប្រជា​ពលរដ្ឋ​សហគមន៍​រស្មីសែនជ័យ បាន​អំពាវ​នាវ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ជួយ​ដល់​ពួកគាត់ ដែល​កំពុង​ប្រឈម​នឹងការ​លំបាក​ផ្នែក​ជីវភាព ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ត្រូវបាន​បណ្ដេញ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ចាប់​ខ្លួន​បុរស​ម្នាក់​រំលោភ​សេពសន្ថវៈ​អនីតិជន

បុរស​វ័យ ៣២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​សេពសន្ថវៈ​កុមារី​ម្នាក់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​បន្ត​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​តាម​រយៈ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា

11911534_922405037833237_707143985_nក្នុង​វ័យ ២០​ឆ្នាំ យុវជន ក្វាស់ រៀ ដែល​ជា​ជន​ជាតិ​ដើម​ទំពូន ត្រូវ​​បាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី​សម្រេច​ជ្រើស​រើស​ឲ្យ​ទទួល​បាន​ថេបផ្លេត​ Samsung Galaxy Tab មួយ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥​។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​ពិភាក្សា​បញ្ហា​ជួញ​ដូរ​មនុស្ស​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី

20150819_155027[1]មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​យក​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ក្នុង​ជំនួប​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៥​កន្លង​មក​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ប្ដី​កាប់​ប្រពន្ធ​រហូត​ស្លាប់​ដោយសារ​ស្រវឹង​ស្រា

11921976_874386972631162_1179586593_nស្ត្រី​វ័យ ៤២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​នៅ​រសៀល​ម៉ោង ៤​កន្លះ បន្ទាប់​ពី​រង​ការ​កាប់​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ស្វាមី​ ដែលស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ជន​ជាតិ​ដើម​ភាគ​តិច​គ្រោង​បង្ហាញ​ក្ដី​កង្វល់​ដល់​អាជ្ញាធរ​មូលដ្ឋាន

11874443_921404681266606_1939599025_o ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី គ្រោង​នឹង​យក​បញ្ហា​ជាច្រើន​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ពួកគាត់​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​នា​ពេល​ខាង​មុខ។ នេះ​ដោយ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ឆាយ ធី អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ប្រជា​ពលរដ្ឋ​ជាង​១០០​នាក់​ទាម​ទារ​អាជ្ញាធរ​ឲ្យ​ដោះ​លែងយុវជន​ចលនា​មាតា​ធម្មជាតិ

87243ប្រជា​ពលរដ្ឋ​ជាង ១០០​នាក់​មក​ពី​ស្រុក​បទុមសាគរ និង​គិរីសាគរ ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ផ្លូវ​ចូល​ទៅ​ពន្ធគារ​ខេត្ត​ ដោយ​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ចលនា​មាតិ​ធម្មជាតិ ៣​នាក់ ដដែល​ត្រូវុបាន​សមត្ថកិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា​កន្លង​មក​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​ទាម​ទារ​ឲ្យ​ដោះ​លែង​អតីត​សង្ឃ​ពីរ​អង្គ

IMG_6366ក្រុម​ព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ​ប្រហែល ៥០​អង្គ-នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោយ​ទាម​ទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​អតីត​ព្រះ​សង្ឃ​ខ្មែរកម្ពុជា​ក្រោម ២​អង្គ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​នេះ និង​នាំ​ខ្លួន​មក​សាក​សួរ​នៅ​តុលាការ​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​ជម្រុញ​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​មូលដ្ឋាន

11911507_1627346757518415_122975225_nដោយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ យុវជន ផុន សុផល ដែល​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២​មួយ​រូប ត្រូវ​បាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​សម្រេច​ផ្ដល់​ជូន​នូវ​ឧបករណ៍​ថេបផ្លេត​មួយ​គ្រឿង ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​សមាគម​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុកបន្ត​ជម្រុញ​សមភាព​យេនឌ័រ​នៅ​ខេត្ត​សៀមរាប

IMG_7046សមាគម​អាដហុក​ខេត្ត​សៀមរាប បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​សអំពី​លំនាំ​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ​ក្នុង​គ្រួសារ កាល​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ទៅ​ដល់​សិក្ខាកាម​ចំនួន ៣១​នាក់ នៅ​ឯ​វត្ត​ប្រាសាទ​រង្សី ស្ថិត​ក្នុង​ភូមិ​សំរោងកញ្ជ្រោច ឃុំ​ឬស្សីលក ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ពលការិនី​​៦​នាក់​ចាញ់បោក​មេ​ខ្យល់វិល​ត្រឡប់​មក​ដល់​កម្ពុជា​

IMG_6307ពលការិនី​កម្ពុជា ៦​រូប ក្នុង​ចំណោម ៨​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​ដឹកនាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ម៉ាឡេស៊ី​នោះ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អាជ្ញាធរ​កម្ពុជា​ផង​ដែរ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សង្ឃ​ពីរ​អង្គ

IMG_6261សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ បាន​អំពាវ​នាវ​ដល់​តុលាការ​កម្ពុជា​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ២​អង្គ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៥​កន្លង​មក។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

កិច្ច​ពិភាក្សា​ស្ដី​ពី​ស្ថានភាព​នយោបាយ​កម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​បន្ត​ពង្រឹង​សុខដុមនីយកម្ម​តាម​សហគមន៍​មូលដ្ឋាន

11850967_1624507431135681_1020958358_nសមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ស្ដី​ពី​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ដល់​គណៈកម្មការ​សហគមន៍ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ មក​ពី​ឃុំ​ចំនួន ៤ ក្នុង​ខេត្ត​ត្បូងឃ្មុំ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សង្គម​ស៊ីវិល​ចុះ​ផ្ទៀងផ្ទាត់​ឯកសារ​ពលរដ្ឋ​ឃុំ​ថ្មដាខេត្ត​ពោធិ៍សាត់

11857785_1448111818851328_1543291008_nក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មក​ពី​សមាគម​អាដហុក និង​អង្គការ​ដៃ​គូ បាន​ជួប​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋចំនួន ២៣​គ្រួសារ​មក​ពី​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥​នេះ ក្នុង​បំណង​ពន្លឿន​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ទាំង​នោះ និង​ក្រុមហ៊ុន  MDS របស់​លោក​ឧកញ៉ា ទ្រី ភាព។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុករក​ឃើញ​ថា លំនៅដ្ឋាន​ត្រូវបាន​សាង​សង់​ដោយ​គ្មាន​គុណភាព​សម្រាប់​ពលរដ្ឋ​

11815884_630824653725644_415625743_nមន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រក​ឃើញ​ថា សំណង់​លំនៅដ្ឋាន​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោងទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​គ្មាន​គុណភាព ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ត្រៀម​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ពលរដ្ឋ​ជិត​១០០​នាក់​ឡើង​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ

11837122_1443719405957236_791209936_o ប្រជា​ពលរដ្ឋ​ជិត ១០០​នាក់​មក​ពី​ភូមិថ្មី ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ឡើង​មក​តវ៉ា និង​ដាក់​ញ្ញត្តិ​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅល្ងាច​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ស្ថិត​ក្នុង​ខេត្ត​មួយ​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ស្ត្រី និង​កុមារ​កម្ពុជា​រង​ការ​រំលោភ​សិទ្ធិ​កាន់​តែ​ធ្ងន់​ធ្ងរ

IMG_6221សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៥ បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​របាយការណ៍​សិទ្ធិ​ស្ត្រី និង​កុមារ​កម្ពុជា នៅ​អំឡុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៥​នេះ ដោយ​បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​អាដហុក

IMG_6197មន្ត្រី​ជាន់​ខ្ពស់​មក​ពី​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ជួប​ប្រជុំ និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៥។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​បង្ហាញ​ក្ដី​បារម្ភ​អំពី​​បញ្ហា​សិទ្ធិ​មនុស្ស​ដល់​មន្ត្រី​សហភាព​អឺរ៉ុប

ADHOC&EU MEETINGមន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​​អាដហុក បាន​ឲ្យ​ដឹង​ថា ក្ដី​កង្វល់​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៥។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សមាគមការពារសិទ្ធិមនុស្ស អាដហុកបានឆ្លើយតបនឹង លិខិតរបស់គណៈមេធាវី

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានផ្ញើលិខិតជាផ្លូវការ ឆ្លើយតបនឹង លិខិតរបស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និយាយថា សមាគអាដហុក បានធ្វើការងារ ដោយជ្រៀតជ្រែក កិច្ចការវិជ្ជាជីវៈ របស់មេធាវី ដែលកំពុង បំរើការងារនៅក្នុងសមាគម អាដហុក។ នៅក្នុងលិខិតឆ្លើយតប សមាគអាងហុក ក៏បានបញ្ជាក់ផងដែរ ថា​សមាគម​​ការពារសិទ្ធិមនុស្ស ដ៏ធំ និងមានវ័យចំណាស់មួយនេះ មិនបានធ្វើការរំលោភវិជ្ជាជីវៈ របស់មេធាវីឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *

សហគមន៍អឺរ៉ុប នឹងមកទស្សនៈកិច្ច សមាគម ការពារសិទ្ធិមនុស្ស អាដហុក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅម៉ោង១០ព្រឹក

បទសម្ភាស របស់លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ជាមួយវិទ្យុបារាំងអន្តរជាតិ​កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។ លោក​ ធន ​សារាយ ​ដែល​រិះ​គន់​ចំណាត់​ការ​របស់​តុលាការ​កម្ពុជា ​មក​លើ​បុគ្គលិក​នៃសមា​គម​នេះ ​នឹងថ្លែង​ប្រាប់​គណៈ​ប្រតិ​ភូស្ថាន​ទូត​អឺរ៉ុប ​អំពី​បញ្ហា​ប្រឈម​នានា​ដែល​អាដ​ហុក​ បាន ​និង​កំពុង​ជួប​ប្រទះ​។ មុន​ជួប​ភ្ញៀវ​នៅ​ព្រឹក​ថ្ងៃអង្គារ​ខាន​ស្អែក ​ក្នុង​ការិ​យាល័យ​របស់​ខ្លួន ​លោក ​ធន ​សារាយ ​សោក​ស្តាយ ដែល​នៅ​កម្ពុជា ​ពុំ​មាន​យន្តការ​សម្រាប់​ឱ្យ​សង្គម​ស៊ីវិល ​អាច​ជួប​មេ​ដឹក​នាំ​ប្រទេស​ដោយ​ផ្ទាល់។​

នៅក្នុងបទសម្ភាសខានលើនេះ លោក ធន សារាយ កបានបញ្ជាក់ផងដែរ អំពីដំណើរទស្សនៈកិច្ចរបស់ សហគមន៍អឺរ៉ុប ដែលនឹងមកទស្សនៈកិច្ច នៅសមាគមអាដហុក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ នៅម៉ោង ១០ព្រឹក ក្នុងដំណើរទស្សនៈកិច្ចនោះ  អ្នកសារព័ត៌មាន ត្រូវបានក៏ត្រូវបាន អនុញ្ញាតិ អោចយកព័ត៌មាន ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក និង​លីកាដូ​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ធំៗ​ចំនួន ២ បាន​អំពាវ​នាវ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​អង្គការ និង​សមាគម ដែល​ត្រូវ​បាន​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច​អនុម័ត​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

​សង្គម​ស៊ីវិល​ស្នើ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​លើ​ច្បាប់​អង្គការ-សមាគម

អង្គការ​សង្គម​ស៊ីវិល​ជិត ៣០​ស្ថាប័ន បាន​ផ្ញើ​លិខិត​ចំហ​មួយ​ដល់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ដោយ​បាន​ជម្រុញ​ឲ្យ​ព្រះ​អង្គ​​ព្រះ​រាជ​តម្រិះ​ទៅ​លើ​ការ​ឡាយ​ព្រះ​ហស្ត​លេខា​លើ​សំណើ​ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​ដ៏​ចម្រូង​ចម្រាស់។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធ

1received_439237139534933កាលពី​វេលា​ប្រហែល​ម៉ោង ៦ និង១៥ នាទីព្រឹក ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ត្រីឈ្មោះ អ៊ុង ឡន អាយុ ៣៨ឆ្នាំ​ត្រូវបាន​ប្តី​ឈ្មោះ វង គៀង អាយុ ៤៤ឆ្នាំ សម្លាប់​ដោយប្រើ​កាំបិត(ខ្វែវ) កាប់ចំ​ក្បាល​មួយកាំបិត ចំកញ្ចឹងក​មួយ​កាំបិត និង​ចំដៃ​ស្តាំ ពីរ​2received_893473267400723កាំបិត បណ្តាល​អោយ​ស្រ្តីជា​ប្រពន្ធប្រកាច់​ស្លាប់​​នៅ​នឹង​កន្លែង​កើតហេតុ​ត្រង់ចំនុច​ភូមិ​ស្រែរំចង់ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

តាមការ​​បំភ្លឺ​របស់​សាក្សី​​នៅកន្លែង​​កើតហេតុ​​អោយ​ដឹងថា កន្លង​មក​គ្រួសារ​​នេះធ្លាប់​​មានរឿងឈ្លោះ​ប្រកែកគ្នា​ជារើយៗ ដោយសារ​បុរស​ជាប្តី មិនជួយ​រកស៊ី ទុកអោយ​ប្រពន្ធ​ជាអ្នក​ទទួល​បន្ទុក​គ្រួសារ ដូចជា​ការងារ​ស្រែចំការ និង​មើល​ថែទាំ​បាយទឹក​កូនៗ​ជាដើម។ ។មុនពេល​មាន​អំពើ​​ឃាតកម្ម ពីរនាក់​ប្តី​ប្រពន្ធ បានឈ្លោះ​ប្រកែក​គ្នាតាំង​ពី​ព្រលឹម រហូតឈាន​ដល់ការ​កាប់​សម្លាប់​​លើ ស្រ្តី​រងគ្រោះ ដោយសា​តែប្តី​ផឹកស្រា និង​ប្រចណ្ឌ​ប្រពន្ធ។​ក្រោយ​កើតហេតុ ជន​ប្រព្រឹត្ត​ជាប្តី​​មិនបាន​រត់គេច​ខ្លួន​ទៅ​ណាទេ រហូតដល់​នគរបាល​មកចាប់​ខ្លួន​តែម្តង ។ បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវបាន​បញ្ជូនខ្លួន​ទៅកាន់​សាលា​ដំបូង​ខេត្ត ដើម្បី​ស៊ើបសួរ សមាគម​អាដហុក កំពុង​បន្ត​តាមដាន​ករណីនេះ នៅតុលាការ​ជាបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

ក្រុម​សិទ្ធិ​មនុស្សអន្តរជាតិ​ថ្កោល​ទោស​ចំណាត់​ការ​តុលាការ​កម្ពុជាលើ​សកម្មជន​សិទ្ធិ​មនុស្ស

IMG_7284អង្គការ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ទៅ​នឹង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាការ​ទៅ​លើ​លោក នី ចរិយា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ​ម្នាក់​នៅ​កម្ពុជា។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ដីរបស់នរណា?

សមាគមការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) បាន​រៀប​ចំ​សន្និ​សីទ សារព័ត៌​មាន ដើម្បី​ពិធី​ផ្សព្វ​ផ្សាយ​របាយការណ៍ ស្តីអំពី « ដីរបស់នរណា?»  គឺជារបាយ ការណ៍ស្ថានភាពដីធ្លីនៅកម្ពុជា ក្នុងអំឡុងពេលឆ្នាំ២០១៤ និង ៦ខែដើមឆ្នាំ២០១៥។

សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅទីស្នាក់ការកណ្តាល សមាគមអាដហុក អាស័យដ្ឋានៈ ផ្ទះលេខ៣ ​ផ្លូវ១៥៨ ឬឧកញ្ញាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

20150722_10243620150722_102059

សូមទាញយកឯកសារជាភាសាអង់គ្លេសខាងក្រោម!…

Leave a Reply

Your email address will not be published. Required fields are marked *

អ្នក​ភូមិ​ប្រម៉ា​តវ៉ា​ឲ្យ​តុលាការ​ដោះ​លែង​ពលរដ្ឋ​ម្នាក់

11774299_934887229906080_396246196_nប្រជាពលរដ្ឋ​ដែល​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​តវ៉ា​ឲ្យ​តុលាការ​ខេត្ត​ក្រចេះ​ដោះ​លែង​លោក សាយ យឹម អាយុ ៦២​ឆ្នាំ ដែល​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ប្រជាពលរដ្ឋ​​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ម្នាក់

11778050_905156352891439_1388181541_nអ្នក​ភូមិ​ប្រហែល ១០០​នាក់​មក​ពី​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ បាន​ឡើង​ទៅ​ទាម​ទារ​ឲ្យ​តុលាការ​​ខេត្ត​នេះ​ដោះ​លែង​លោក សៃ រ៉េត ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែកក្ដដា ឆ្នាំ​២០១៥ នៅ​ក្នុង​សំណុំ​រឿង​ករណី​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១២។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

កម្មការិនី​ប្រហែល​៥០០​នាក់​តវ៉ា​មុខ​ក្រសួង​ការងារ

កម្មការិនីរោងចក្រអេឃីនថិច​នៅ​មុខ​ក្រសួង​ការងារ

កម្មការិនីរោងចក្រអេឃីនថិច​នៅ​មុខ​ក្រសួង​ការងារ

កម្មការិនី​ប្រហែល ៥០០​នាក់​មក​ពី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​អេឃីនថិច ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និងវឌ្ឍនៈ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​បាន​ទាម​ទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច ក្នុង​នោះ​មាន​ទាំង​ប្រាក់​អតីតភាព​ការងារ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ព្រោះតែដាំបាយមិនទាន់ស្ត្រីមា្នក់ត្រូវបានបី្តវាយស្លាប់

១.1នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ១១យប់ នៅភូមិ សាយសាម៉ន ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ស្ត្រីរងគ្រោះ​ម្នាក់ឈ្មោះ គឹម ហួន ហៅ ច្រឹប អាយុ ៤០ឆ្នាំ ត្រូវបាន​ប្តីឈ្មោះ តឿម សុខ អាយុ ២៥ឆ្នាំ វាយដំ​ដោយប្រើ ដំបង​ត្រូវចំ​ ថ្គាមខាងឆ្វេង ស្មារខាងឆ្វេង ដៃខាងឆ្វេង ក្បាល និងយក​ជើ២ងធាក់​ចំចុងដង្ហើម រហូត​ដល់ស្លាប់​នៅនឹង​កន្លែង​កើតហេតុ នៅ​វេលាម៉ោង ១២យប់ថ្ងៃ ខែ ឆ្នាំ ដដែល ក្រោយ​ព្រឹត្តិការណ៍​វាយដំ​បាន​មួយម៉ោង។ មុនឈាន​ដល់​ហេតុការណ៍​បាត់បង់​ជីវិតនេះ គ្រួសារ​រងគ្រោះ​តែងកើត​មាន​ទំនាស់​នឹងគ្នា​ជាញឹកញាប់​នៅពេល​ប្តីផឹក​ស្រវឹងម្តងៗ។ ក្នុងថ្ងៃកើត​ហេតុ ស្ត្រីរងគ្រោះ បានទៅ​កំដរ​បុណ្យសព​អ្នក​ជិតខាង មិនបាន​ដំាបាយ ធ្វើអោយ​ជនបង្ក​ហេតុជាប្តី ផឹកស្រារ​ស្រវឹង ពេលមក​ដល់ផ្ទះ​មិនឃើញ​ប្រពន្ធ​ដាំបាយ ក៍វាយប្រពន្ធ​រហូត​ដល់ស្លាប់ រួចរត់​គេចខ្លួន​តែម្តង។ដោយមាន​ការ​ជួយ​ប្រឹក្សា​ផ្លូវច្បាប់​ពី​សមាគម​​អាដហុក ខេត្ត បន្ទាយមានជ័យ កូនប្រុស​ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅអធិការ​ប៉ូលិសស្រុក និង​សមាគម​អាដហុក​​អោយជួយ​អន្តរាគមន៍ បច្ចុប្បន្ន​សមាគម​អាដហុក​កំពុង​បន្តតាមដាន​ចំណាត់ការ​របស់​ប៉ូលិស​ជាបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​គំរាម​កំហែង​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស

លោក នី ចរិយា ថតរូប​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​ក្រោយ​ចូល​បំភ្លឺ

លោក នី ចរិយា ថតរូប​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​ក្រោយ​ចូល​បំភ្លឺ

ភ្នំពេញ (១៥ កក្កដា ២០១៥)៖ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បំពារ​បំពាន​តាម​ប្រព័ន្ធ​តុលាការ​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​លេខ​ធ្លោ លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្លូវ​ច្បាប់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ពលរដ្ឋប្រឈម​ការ​បណ្ដេញ​ចេញ​នៅ​ខេត្ត​ក្រចេះ​ឡើង​មក​ស្វែង​រក​អន្តរាគមន៍​នៅ​ភ្នំពេញ

IMG_9858ភ្នំពេញ (១៤ កក្កដា ២០១៥)៖ ប្រជាពលរដ្ឋ​ចំនួន ៧៧​គ្រួសារ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នៅថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ បាន​ដាក់​ញត្តិ​ទៅ​កាន់​សម្ដេច​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន UBE Development Co., Ltd។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ពលរដ្ឋរាប់រយនាក់ចោទអាជ្ញាធរមូលដ្ឋានរំលោភយកដីរដ្ឋ

11748635_900351690052349_1526195830_nពោធិ៍សាត់ (១៤ កក្កដា ២០១៥)៖ ប្រជា​ពលរដ្ឋ​ជាង ២០០​នាក់​នៅ​ឯស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្វាយសរ និង​ឃុំ​ឈើ​តុំ ដោយ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តាកុច យក​ធ្វើ​ជា​សកម្ម​សិទ្ធិ​ផ្ទាល់ខ្លួន។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សម្លាប់ប្រពន្ធព្រោះភ្លើងប្រចណ្ឌ័

Untitled-3កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង៣ល្ងាច ជនរង​គ្រោះUntitled-1​ឈ្មោះ ឡេង ផាន ភេទ ស្រី អាយុ ៥៦ឆ្នាំ ត្រូវបាន​ប្តីឈ្មោះ អ៊ូច សុខន អាយុ ៦០ឆ្នាំ មុខរបរ​ធ្វើស្រែ ​ប្រើកាំបិត និង ពូថៅ កាប់ទៅ​លើស្ត្រី​រងគ្រោះ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​កើតហេតុ​លើផ្ទះរបស់​ខ្លួនក្នុង​ភូមិ ព្រែកក្រែង ឃុំ ព្រែកត្នោត ស្រុក ទឹកឈូ ខេត្តកំពត ដោយ អារក កាត់ដៃ រួមទាំងយក​ពូថៅ​កាប់​ប្រដាប់ភេទ។ ក្រោយហេតុការណ៍​កាប់សម្លាប់​ប៉ូលិសបាន​មកអន្តរាគម ប៉ុន្តែប្តី​Untitled-2ដែលជា​ជនប្រព្រឹត្តបាន​ចងករ​សម្លាប់ខ្លួន ព្រោះតែខ្លាច​ប៉ូលិស​ចាប់ដាក់​ពន្ធនាគារ ។មុនឈាន​ដល់ការ​កាប់សម្លាប់ គ្រួសារ​នេះធ្លាប់​កើតមាន​ទំនាស់​ឈ្លោះគ្នា​ដោយសារ​ការប្រចណ្ឌ​ជាយួរ​មកហើយ រហូតមក​ដល់ថ្ងៃ​កើតហេតុ ប្តីបានផឹក​ស្រាស្រវឹង​ក៍កើត​រឿងរ៉ាវ​កាប់សម្លាប់​គួអោយ​រន្ធត់​តែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *

សកម្មជនសិទ្ធិមនុស្សចូលបំភ្លឺក្នុងតុលាការ

IMG_9837លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានអះ​អាង​ថា លោក​បាន​បង្ហាញ​ឯកសារ និង​ភស្តុតាង​គ្រប់​គ្រាន់ ដែល​បញ្ជាក់​ថា លោក​មិន​បាន​បរិហារ​កេរ្តិ៍​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២​រូប​នោះ​ឡើយ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សភា​បក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​អង្គការ

S__5988355ដោយ​គ្មាន​អ្វី​កែ​ប្រែ​ច្រើន រដ្ឋ​សភា​ដែល​មាន​តែ​សមាជិក​មក​ពី​គណ​បក្ស​កាន់​អំណាច បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ខណៈ​មនុស្ស​ប្រហែល ៥០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជំទាស់​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ជនជាតិភាគតិច៥១គ្រួសារនៅមណ្ឌលគិរីបដិសេធប្ដូរភូមិដ្ឋាន

11721167_723301161132241_1810476690_nអ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ចំនួន ៥១​គ្រួសារ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​បដិសេធ​ទៅ​នឹង​សំណើរ​ផ្លាស់​ប្ដូរ​ទីតាំង ដែល​ស្នើ​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​បំណង​បញ្ចប់​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន VARANASY​ Co., Ltd។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សង្គមស៊ីវិលបន្តរិះគន់ខ្លឹមសារសេចក្ដីព្រាងច្បាប់អង្គការ

IMG_9745ក្រុម​អ្នក​តវ៉ា​ប្រហែល ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បន្ត​តវ៉ា​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់ ដែល​គ្រោង​នឹង​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អ្នកតវ៉ាប្រទាញប្រទង់ជាមួយសន្តិសុខមួយប្រាវ

IMG_9584ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល និង​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ចម្ការមន បាន​កើត​ឡើង​មួយ​ប្រាវ​នៅ​មុខ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៥​ ខណៈ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ព្យាយាម​ដើរ​ដង្ហែរ​ក្បួន​របស់​ខ្លួន​ ដើម្បី​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​គម្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នោះ។ ប៉ុន្តែ គ្មាន​សេចក្ដី​រាយការណ៍​ណា​បញ្ជាក់​ថា មាន​មនុស្ស​រង​របួស​នោះ​ឡើយ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាជ្ញាធរសៀមរាបចាប់ខ្លួនតំណាងអ្នកភូមិពីរនាក់

11655547_1608971279361876_1531150455_nមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ២​រូប ដែល​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ទាំង​ពីរ​អំឡុង​ពេល​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សកម្មជនដីធ្លីតវ៉ា​ជំទាស់​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល

IMG_9519ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់​មក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​បាន​អំពាវ​នាវ​ឲ្យ​សមាជិក​រដ្ឋ​សភា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​សេចក្ដី​ព្រាង​ច្បាប់​សមាគម-អង្គការ​សង្គម​ស៊ីវិល ហើយ​ងាក​ទៅ​ជួយ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ដែល​កំពុង​កើត​ឡើង​យ៉ាង​រាល​ដាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សកម្មជនការពារសិទ្ធិមនុស្សត្រូវតុលាការកោះហៅចូលបំភ្លឺ

IMG_7024សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប ដែល​តែង​តែ​រិះ​គន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ត្រូវ​បាន​តុលាការ​រាជ​ធានីភ្នំពេញ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺនា​ពេល​ខាង​មុខ តប​តាម​បណ្ដឹង​របស់​មន្ត្រី​តុលាការ​សៀមរាប​ពីរ​រូប ពី​បទ​បរិហា​បង្កាច់​កេរ្តិ៍ បរិហា​ជា​សាធារណៈ និង​ផ្សព្វ​ផ្សាយ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាជ្ញាធរ​រាំង​ខ្ទប់​ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ

IMG_9320ក្បួន​ដង្ហែរ​របស់​ប្រជា​ពលរដ្ឋ កម្មករ​កម្មការិនី បុគ្គលិក​សហជីព សហគមន៍ សមាគម និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម-អង្គការសង្គម​ស៊ីវិល ត្រូវ​បាន​កម្លាំង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ​រារាំង​គ្រប់​ទិសដៅ​ទាំងអស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាជ្ញាធរស្រុកកោះញែករំខានវគ្គ​បណ្ដុះបណ្ដាលអាដហុក

អាជ្ញាធរ​ខេត្ត​ម11651310_717660971696260_959807198_nណ្ឌលគិរី នៅ​តែ​បន្ត​រារាំង​សកម្មភាពបណ្ដុះ​បណ្ដាល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ភាគ​ឦសាន្ត​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​បញ្ជាក់​ពី​លោក សុក រដ្ឋា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី និង​ជា​អ្នក​រៀបចំ​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​ប្ដឹង​អភិបាលរង​ខណ្ឌ​ចំការ​មន

IMG_6897-editedសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ប្រឆាំង​នឹង​លោក ជ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន ដែល​បាន​ឃាត់​ខ្លួន​លោក ឌិត សុធី មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស និង​ព័ត៌មាន​នៃ​សមាគម​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​មុខ​ច្រក​ចូល​មជ្ឈ​មណ្ឌល​ភ្នំពេញ​សិនធ័រ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

មន្ត្រីអង្កេតសិទ្ធិមនុស្សអាដហុកត្រូវបានអាជ្ញាធរឃាត់ខ្លួន

IMG_6897-editedបុគ្គលិក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​សកម្មជន​ក្មេងៗ ៣​នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ​ចំការ​មន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​មួយ​ធ្វើ​ឡើង​ដោយ​កម្លាំង​សន្តិសុខ​របស់​ខណ្ឌ​មួយ​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អ្នក​ភូមិ​មក​ពី​ក្រចេះ​បន្ត​តវ៉ា​នៅ​ភ្នំពេញ

IMG_6256-editedប្រជា​ពលរដ្ឋ​ជាង ៥០​នាក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​នៅ​មុខ​រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥ បន្ទាប់​ពី​ពួកគាត់​បាន​មក​ស្នាក់នៅ​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ចុង​ខែ​កន្លង​មក។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សកម្មជនដីធ្លីធ្លាប់ជាប់ពន្ធនាគារទាមទារយុត្តិធម៌

IMG_6214អតីត​ប្រជា​ពលរដ្ឋ​បឹងកក់​ជាច្រើន​នាក់ និង​សហគមន៍​ដទៃ​ទៀត​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ដោយ​បាន​ទាម​ទារ​យុត្តិធម៌​បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

តុលាការសៀមរាបដំណើរការសវនការជម្លោះដីធ្លី

11350024_497945277023877_1741673158_nតុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ បាន និង​កំពុង​ដំណើរការ​សវនការ​ជម្រះ​ក្ដី​លើ​ប្រជា​ពលរដ្ឋ ២​រូប ដែល​ជាប់​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់​មួយ​ជាមួយ​សហគមន៍​តាខ្មៅ ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​វៀតណាម។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ពលរដ្ឋស្រុកពញាឮឡើងដាក់ញត្តិនៅភ្នំពេញ

លោក កុយ ចាន់ថន ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​នាក់​ដែល​បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ

លោក កុយ ចាន់ថន ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​នាក់​ដែល​បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ

ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់ មក​ពី​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​អ្នក​តំណាង​រាស្ត្រ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន SKD។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

វគ្គបណ្តុះបណ្តាល ស្តីអំពី សមភាពយេនឌ័រ

20150604_083629aថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ២០១៥ សមាគម​អាដហុក ខេត្ត ប៉ៃលិន បានបើកវគ្គ​បណ្តុះបណ្តាល​ស្តីអំពី​សមភាព​យេនឌ័រ ដល់ប្រជា​ពលរដ្ឋ​ជាគូស្វាមី ភរិយា ចំនួន ១០គូ ស្មើនិង ២០នាក់ ដែលមាន​គូស្វាមី ធ្លាប់ប្រើ​អំពើហិង្សា​ក្នុងគ្រួសារ ៧គូ និង ៣គូ ជាគ្រួសារ​មិនមាន​អំពើហិង្សា​ក្នុងគ្រួសារ។ វគ្គបណ្តុះ​បណ្តាល​បានរៀបចំ​ឡើងនៅ អង្គភាព​វរៈសេនាតូចលេខ ៥៣៤ ក្នុងភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ដោយមានការចូលរួម​បើក​កម្មវិ​ធី​ពី លោក មុំ ព្រីន មេបញ្ជាការ​រងវរៈ​សេនាតូច​លេខ ៥៣៤ លោក នី លីហេង មន្ត្រីកម្មវិធី​សមាគម​អាដហុក​ភ្នំពេញ អ្នកស្រី ប្រាក់ សុភីមា អ្នកសម្រប​សម្រួលសមាគម​អាដហុក​ខេត្តប៉ៃលិន ជាគ្រូបណ្20150605_082007bតុះ​បណ្តាល។ បន្ទាប់​ពីការថ្លែង​បើក​របស់លោក មុំ ព្រីន ដែលផ្តាំផ្ញើរ​អោយសិក្ខាកាម​ចូលរួម​យកចិត្ត​ទុកដាក់ ដើម្បី​ទៅផ្សព្វផ្សាយ​បន្ត លោក នី លីហេង និង អ្នកស្រី ប្រាក់ សុភីមា បានលើក​ឡើងក្នុង​វគ្គបណ្តុះ​បណ្តាល​រួមមាន៖

១.ភាពខុស​គ្នា​រវាង ភេទ និង យេនឌ័រ

២. ផ្នត់គំនិតយេនឌ័រ

៣. ប្រៀបធៀប​ការងារ​បុរស និងស្រ្តី ក្នុងរយះ​ពេល២៤ម៉ោង

៤.ការសំដែង​រឿងស្តីពី គ្រួសារចេះ​ពិគ្រោះ​យោបល់ និង​គ្រួសារ​អត្តនោម័រ របស់សិក្ខាកាមចូលរួម

៥.សិទ្ធិក្នុងការ​សំរេចចិត្ត​រវាង បុរស និង ស្រ្តី

៦.សមភាព​យេនឌ័រ

៧.សមធ៌ម​យេនឌ័រ

លោក នី លីហេង បូសរុប​លទ្ធផល​សិក្សារយះពេល ២ថ្ងៃ និងបិទកម្មវិធី​ដោយអ្នកស្រី តំណាង​ក្រុមប្រឹក្សា​ឃុំ ស្ទឹងត្រង់។

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុកទាមទារឲ្យអាជ្ញាធរចាប់ខ្លួនជនឆបោកមកទទួល​ខុស​ត្រូវ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពល​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជាជាង ២០០​នាក់ ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​បរទេស​ឆបោក​អស់​ប្រាក់​ជាច្រើន​រយ​ដុល្លារ និង​ស្វែង​រក​ចាប់​ខ្លួន​ជន​ឆបោក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​រង​ការ​គំរាម​កំហែង​ពី​អភិបាល​ស្រុក​កែវសីមា

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​អភិបាល​ស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍន៍ គំរាមចាប់​ដាក់​ខ្នោះ ប្រសិន​បើ​សមាគម​មួយ​នេះ​បន្ត​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ជន​ជាតិភាគ​តិចនៅ​ក្នុង​ខេត្ត​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុកពង្រឹង​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ

IMG_4523សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​រាជ​ធានី​ភ្នំពេញ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ក្រុមកម្មករកម្មការិនីប្រារព្ធទិវាពលកម្មអន្តរជាតិដោយសន្តិវិធី

IMG_8142កម្មករ​កម្មការិនី​រាប់​ពាន់​នាក់ រួម​ជាមួយ​មេដឹកនាំ​សហជីព​ធំៗ បាន​ដើរ​ដង្ហែរ​ក្បួន និង​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​នៅ​តាម​ទីតាំង ៣​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ និង​ថ្លែង​សារ​ជាច្រើន​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុកស្នើ​អាជ្ញាធរ​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​ខ្មែរ​ស្លាប់​នៅ​ថៃ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​បញ្ជូន​លិខិត​មួយ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ផាត សុអិន ដែល​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អាដហុក​ថ្កោល​ទោស​ការ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​

ភ្នំពេញ, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥

សេចក្ដី​ថ្លែង​ការណ៍

ករណី​គំរាម​កំហែង​អ្នក​សារព័ត៌មាន​២​រូប នៅ​ខេត្ត​បន្ទាយមានជ័យ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្កោល​ទោស​ចំពោះ​ការ​គំរាម​កំហែង​ពី​សំណាក់​ទាហ៊ានព្រំដែន ទៅ​លើ​អ្នក​សារព័ត៌មាន (អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង​អ្នក​យក​ព័ត៌មាន កាសែត​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ ក្រោយ​ពីទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​ពីរ​រូប គឺ​លោក កែវ វុទ្ធី ភេទ​ប្រុស អាយុ ៤៥ឆ្នាំ ជាអ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង​លោក មុត សារុន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជា​អ្នក​យកព័ត៌មាន​កាសែត​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បាន​លោក អ៊ុក ដារ៉ាន់ ជាយោធា​កាន់​តួនាទី​ជា​មេ (គ) ប្រចាំ​ទិស​ស្រុក​ម៉ាឡៃ បាន​ឃាត់​ខ្លួន​អ្នក​យក​ព័ត៌មាន ២​រូប​ខាង​លើ និងប្រើ​ពាក្យ​សម្តី​គំរាម​កំហែង​លើ​សកម្មភាព​ចុះ​យក​ព័ត៌មាន​មន្ត្រី​យោធា​នៅ​តំបន់​នោះ បាន​ប្រព្រឹត្តល្មើស​ច្បាប់​នា​ពេល​កន្លង​មក និង​បាន​សំឡុត​អោយ​លុប​រូបថត​ចេញ​ពី​ម៉ាស៊ីន​ថត កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ២០១៥ ក្នុង​ខណៈ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ចុះ​ទៅ​បំពេញ​បេសកម្មយក​ព័ត៌មាន​ករណី​ប្រជា​ពលរដ្ឋ​ខែ្មរ ៣​នាក់ ​ត្រូវ​បាន​ទាហាន​ថៃ​ដេញ​បាញ់ និង​ចាប់​ខ្លួន​បន្ទាប់​ពី​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ នៅ​ចំណុច​ច្រក​របៀង​ព្រំ​ដែន​ខ្មែរ-ថៃ​ដែល​ស្ថិត​នៅ​ភូមិ​បន្ទាយ​ទីមួយ ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ២០១៥។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់​ឃើញ​ថា ការ​ប្រព្រឹត្ត​អំពើ​គំរាម​កំហែង និង​ លុបរូបភាព​ចេញ​ពី​ម៉ាស៊ីន​ថត​រូប​របស់​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​ខាង​លើ​ពី​សំណាក់ មន្ត្រី​យោធា​រូប​នេះ សមាគម​អាដហុក សូម​ថ្កោល​ទោស និង​សូម​អំពាវ​នាវ ដល់​ស្ថាប័ន​ពាក់​ព័ន្ធ ត្រូវ​ចាត់​វិធានការណ៍​ជា​បន្ទាន់ ចំពោះ​មន្ត្រី​យោធា​ខាង​លើ​នេះ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ស្តី​ពី​របបសារ​ព័ត៌មាន ក្រមសីលធម៌​កង​កម្លាំង​ប្រដាប់​អាវុធ និង​ច្បាប់​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​យុត្តិធម៌ និង​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព ជូន​អ្នក​សារព័ត៌មាន ក្នុង​ពេល​បំពេញ​ភារកិច្ច​ការងារ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព រួច​ផុត​ពី​អំពើ​គំរាម​កំហែង​ដូច​ខាង​លើ​នេះ។

ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ០១១ ២៧៤៩៥៩

Leave a Reply

Your email address will not be published. Required fields are marked *

អ្នកភូមិឡពាងដាក់ញត្តិស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ

IMG_8021ក្រុម​អ្នក​ភូមិ​ឡពាង​ជាង ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥ បាន​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី​ដាក់​ញត្តិតាម​បណ្ដា​ស្ថានទូត​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន KDC នៅ​ឃុំ​តាចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

វេទិការសាធារណៈស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

១.១ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៥ សមាគម​អាដហុក​ខេត្ត សៀមរាប បានរៀបចំ​វេទិការ​សាធារណៈ​ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព​នៅភូមិ ស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ  ខេត្ត សៀមរាប ដោយមានការ​ចូលរួមពី លោក យ៉ា ប៊ាន មេឃុំ តាសោម លោក ជា ហេង អនុប្រធាន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្ត សៀមរាប លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ​សមាគម​អាដហុក​ភ្នំពេញ ជាវគ្មិន រួមជាមួយ​ប្រជាពល​រដ្ឋចំនួន ៥០នាក់ ប្រុស ២២នាក់ ស្រី ២៨នាក់ ដោយមានការ​សំរបសំរួលពី អ្នកស្រី ម៉ៅ យិន អ្នក​សម្រប​សម្រួល​​សមាគម​​អាដហុកខេត្ត សៀមរាប។

ថ្លែងបើកកម្មវិធី លោក ជា ហេង អនុប្រធាន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្ត សៀមរាប បានស្វាគមន៍​​ដល់សមាគម​​អាដហុក​​ដែលបាន​ចំណាយ​ពេលវេលា​មក​រៀបចំ​វេទិការ​​សារធារណៈ​​នៅពេលនេះ ដោយបាន​បញ្ជាក់​ប្រាប់ពី​លេខទូរសព្ទ័​​លោកដល់​អ្នកចូលរួម​ដើម្បី​ទំនាក់ទំនង​ក្នុងការប្តឹង ក៍ដូចជា​រាយការណ៏​អំពីករណី​ជួញដូរ​ដែលបាន​កើតឡើង និងបាន​លើកឡើង​ពីសកម្មភាព​ការងារ​មួយចំនួន​ដែលការិយាល័យ​ជួញដូរ នៃស្នងការនគរ​បាល​ខេត្ត​សៀមរាប​បានធ្វើ​ដូចជា ផ្សព្វផ្សាយ​ច្បាប់​ជួញដូ២.២រ ការធ្វើ​ចំណាក​ស្រុក​ដល់ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ចុះបង្រាប​អំពើ​ជួញដូរ​មនុស្ស បទល្មើស​រួមភេទ​ជាមួយ​អនីតិជន​អាយុក្រោម ១៥ឆ្នាំ  និងបាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើចំណាក​ស្រុក ត្រូវធ្វើ​ចំណាក​ស្រុក​ស្របច្បាប់ ដោយមាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ ជៀសវាង​ការ​ធ្វើចំណាក​ស្រុកខុសច្បាប់​ទាំងប្រថុយ​ប្រថាន ដោយលោក ជា ហេង បានលើក​ឧទាហរណ៏​ពីករណី​ពលរដ្ឋ​ទៅធ្វើការ​ខុសច្បាប់​ជាអ្នកនេសាទ តាមមេខ្យល់​ទៅប្រទេសថៃ ត្រូវបាន​ថៅកែ​បង្ខំអោយ​ធ្វើការ​នៅលើទូក ៣ឆ្នាំ ទើបស្គាល់​គោកម្តង និង​មិនបើក​ប្រាក់ខែ លោកក៏បាន​លើកឡើង​ពីស្ត្រីខែ្មរ​ដែលរៀបការ​ទៅប្រទេសចិន ត្រូវបាន​មេខ្យល់​លក់ក្នុង​តំលៃ​ ១១០០០ដុល្លា​ក្នុងម្នាក់ ដោយមានការ​បង្ខំរួមភេទ​ពីប្តី ធ្វើបាប​ដោយអុច​និងបារី និង​ត្រូវម្តាយ​ក្មេកបង្ខំ​អោយទៅធ្វើការ​នៅលើភ្នំ។

លោក យ៉ា ប៉ាន មេឃុំ បានថ្លែង​អំណរគុណ​ដល់សមាគម​អាដហុក ដែលបាន​រៀបចំ​វេទិការ​ក្នុងឃុំ​​របស់លោក ដែល​ទាក់ទង​​ទៅនិងការ​​ធ្វើទេសន្តរ​​ប្រវេសន៍ និង​សូមអោយ​មានការ​ចូលរួមច្រើន​ជាងនេះ​ថែមទៀត។

៣.៣  លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ នៃសមាគម​អាដហុក​ភ្នំពេញ បានថ្លែង​ក្នុងអង្គ​វេទិការ​សាធារណៈ​ជំរាបជូន​ទៅអ្នក​ចូលរួម​អោយយល់ពី ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដោយស្របច្បាប់ និង​ការធ្វើ​ទេសន្តរ​ប្រវេសន៍​មិនស្របច្បាប់ ត្រូវចេះ​ពិចារណា​ថ្លឹងថ្លែង​អោយ​បានម៉ត់ចត់ ពីគ្រោះថ្នាក់ និង​ភាពជោគជ័យ មុនសំរេចចិត្ត​ធ្វើទេសន្តរ​ប្រវេសន៍ លើក​ឡើងស្ថានភាព​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​កំពុងជួបប្រទះ កិច្ចអន្តរាគមន៍​របស់សមាគម​អាដហុក ដែលធ្លាប់បាន​ធ្វើកន្លងមក ក្នុងការ​ជួយដល់​ជនរងគ្រោះ និង​បានបំផុស​លើកទឹកចិត្ត​ទៅអ្នកចូលរួម​ហ៊ានលើក​ឡើង​ពីបញ្ហា​របស់ខ្លួន ដោយកុំមាន​ការភ័យខ្លាច។

បន្ទាប់​មកមានការ​ចោទសួរ​ជាសំណួរ​ពីអ្នកចូលរួម និង​ការ​ធ្លើយពី​វគ្មិន​ដែលបានចូលរួម​ប្រកបដោយ​ភាពរីករាយ និងស្និតស្នាល។

 

Leave a Reply

Your email address will not be published. Required fields are marked *

អង្គការ​សង្គមស៊ីវិលបដិសេធបេក្ខភាពលោក ដួង វិរ័ត្ន ជាតំណាងរបស់ខ្លួន

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជំទាស់​ទៅ​នឹង​ការ​ជ្រើស​រើស​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល ធ្វើ​ជា​តំណាង​របស់​ពួកគេ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​ជាមួយ​មេដឹកនាំ​អាស៊ាន​នៅ​ឯ​ទីក្រុង​គួឡាឡុំពួ នា​សប្ដាហ៍​ខាង​មុខ​នេះ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

យុវតីម្នាក់ទៀតត្រូវបានរំលោភបូកអំឡុងពេលបុណ្យចូលឆ្នាំថ្មី

យុវតី​វ័យ​ ២​០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​យុវជន ៤​នាក់​ រំលោភ​សេពសន្ថវៈ​កាល​ពី​សប្ដាហ៍​កន្លង​មក  នៅ​ឯ​ខេត្ត​ព្រះវិហារ ដែល​នេះ​ជា​ករណី​រំលោភ​បូក​ទីពីរ ត្រូវ​បាន​រាយការណ៍​ថា បាន​កើត​មាន​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​មក។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

យុវតីវ័យក្មេងម្នាក់ក្លាយជាជនរងគ្រោះនៃករណីរំលោភបូក

កំពត៖ មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា យុវតី​វ័យ ១៥​ឆ្នាំ​មួយ​រូប ត្រូវ​បាន​រំលោភ​បូក​ដោយ​យុវជន ៤​នាក់ កាល​ពីយប់​ថ្ងៃ​ទី​១៨ ខែ​មេសា​កន្លង​មក។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ក្រុមហ៊ុន UDG ប្រើ​កម្លាំង​សន្តិសុខ​គំរាម​ប្រជា​ពលរដ្ឋនៅ​ខេត្ត​កោះកុង

មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​សន្តិសុខរបស់​ក្រុមហ៊ុន Union Development Group (UDG) បាន​គំរាម​កំហែង​ប្រជា​ពលរដ្ឋ ៨​គ្រួសារ​ ឲ្យ​ចាក​ចេញ​ពី​ភូមិ​ពាមកាយ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា​​កន្លង​មក។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

តុលាការអនុវត្តខុសនីតិវិធីក្នុង​ការ​កោះ​ហៅ​លោក កឹម សុខា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិ

IMG_4210សមាគម​អាដហុក ចាត់​ទុក​ការ​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៥ គឺ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី​ព្រហ្មទណ្ឌ​ទៅ​លើ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

សង្គម​ស៊ីវិល​ស្នើ​អនុសាសន៍​១៣​ចំណុច​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ និងក្រុមហ៊ុន UDG

អនុសាសន៍​ចំនួន ១៣​ចំណុច ត្រូវ​បានស្នើ​ទៅ​កាន់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុកចំនួន ២ នៃ​ខេIMG_4003ត្ត​កោះកុង និង​ក្រុមហ៊ុន Union Development Group Co., Ltd (UDG)។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

អង្គការសង្គមស៊ីវិលអំពាវនាវឲ្យក្រុមហ៊ុន UDG គោរពច្បាប់កម្ពុជា ដើម្បីបញ្ចៀសផលប៉ះពាល់

លោក ធន សារាយ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន​ឯកជន ឲ្យ​គោរព​តាម​គោលការណ៍​ច្បាប់ និង​គោល​នយោបាយ​ ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​ដែល​នឹង​កើត​ចេញ​ពី​ជម្លោះ​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ពលការិនីរងទារុណកម្មធ្ងន់ធ្ងរនៅម៉ាឡេស៊ី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​មាតុ​ភូមិវិញ

ពលការិនី​កម្ពុជាវ័យ ២០​ឆ្នាំ​មួយ​រូប ដែល​ទទួល​រង​ទារុណកម្ម​ធ្ងន់​ធ្ងរ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជាវិញ​ហើយ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៥​កន្លង​មក​នេះ បន្ទាប់​អន្តរាគមន៍​ជួយ​សង្គ្រោះ បាន​អូស​បន្លាយ​ពេល​យ៉ាង​យូរ។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

១.១នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥ វេលាម៉ោង ៨ និង ៣០នាទីព្រឹក សមាគម​អាដហុក ខេត្ត​ កំពង់ធំ បានរៀបចំ​វគ្គបណ្តុះ​បណ្តាល​ស្តីពី ការធ្វើ​ទេសន្តរ​ប្រវេសន៍​ប្រកប​ដោយ​សុវត្ថិភាព​ដល់​មន្ត្រីមូលដ្ឋាន មាន​ក្រុម​ប្រឹក្សាឃុំ នាយរង​ប៉ុស្តិ​រដ្ឋបាល​ឃុំ មេភូមិ អនុភូមិ និង​ជំនួយការ​ភូមិ មកពី​ភូមិ​នានា នៃឃុំ ជ័យ ស្រុក កំពង់ស្វាយ ខេត្ត​​កំពង់ធំ ចំនួន ៣៣នាក់ ស្រី ១៣នាក់ និង ប្រុស ២០នាក់ ក្រោមការ​ឧបត្ថម្ភ​ថវិកា​ពីស្ថាន​ទូត​អូស្ត្រាលី។

លោក អ៊ំ អ៊ត ជាមេ​ឃុំ ជ័យ បានឡើង​មានមតិ​ស្វាគមន៏​ដល់សមាគម​អាដហុក និងលើក​ឡើង​ពីតម្រូវការ​របស់មន្ត្រី​មូលដ្ឋាន ត្រូវដឹង​ពីការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព មិនត្រូវ​លើកដី​ចាក់​លិច​ស្ទៈប្រពន្ធ័​បង្ហូរទឹក​សាធារណៈ ហើយលោក​សង្បឹម​ថា ឆ្លងកាត់​វគ្គបណ្តុះ​បណ្តាល​នេះ មន្ត្រី​មូលដ្ឋាន ពិតជា​យល់ដឹង​បន្ថែម​ទៀត ដើម្បីយក​ទៅដោះ​ស្រាយ អប់រំដល់​ប្រជាពលរដ្ឋ​ក្នុងឃុំ​របស់​លោក និង​ប្រកាស​បើកម្មវិធី​វគ្គបណ្តុះ​បណ្តាល។

លោក នី លីហេង មន្ត្រីកម្ម​វិធី​ផ្នែកស្ត្រី និង​កុមារ នៃសមាគម​អាដហុក​ទីស្នាក់ការ​កណ្តាល​ភ្នំពេញ ដែលជា​គ្រូឧទ្ទេស​នាម​ក្នុងវគ្គ​បណ្តុះ​បណ្តាល បានលើក​ឡើង​ពន្យល់​ដល់សិក្ខាកាម​ដែលបាន​ចូលរួម​ដូចជាៈ

១.អ្វីទៅ​ជាការ​ធ្វើទេសន្តរ​ប្រវេសន៍?

២.ការ​ធ្វើទេសន្តរ​ប្រវេសន៍​ស្របច្បាប់

៣.ការធ្វើ​ទេសន្តរ​ប្រវេសន៍​មិន​ស្របច្បាប់

អ្នកស្រី គុន ស៊ីថា អ្នកសម្រ​ប​សម្រួល សមាគម​អាដហុក​ខេត្តកំពង់ធំ បាន​បែងចែក​ជាពីរ​​ក្រុម​ពិភាក្សា​លើប្រធានបទ

១.របៀប​ធ្វើទេសន្តរ​ប្រវេសន៏​ដោយ​សុវត្ថិភាព

២.ឧបសគ្គ​នៃការ​ធ្វើទេសន្ត​រ​ប្រវេសន៏

៣.ភាពជោគ​ជ័យ​ពីការ​ធ្វើទេសន្តរ​ប្រវេសន៏២.២

៤.យន្តការ​ដោះស្រាយ​ពេលជួប​បញ្ហា​ពីការ​ធ្វើទេសន្តរ​ប្រវេសន៏

ក្រោយពីមាន​ការ​ឡើង​បកស្រាយ​ពីតំណាង​ក្រុម​ពិភាក្សា លោក នី លីហេង ក៏បាន​សរុប​ដោយ​លើកឡើងពី

១.ប្រភេទ​នៃការ​ធ្វើទេសន្តរ​ប្រវេសន៍

២.មធ្យោបាយ​នៃការ​ធ្វើទេសន្តរ​ប្រវេសន៍

៣.ត្រូវយល់​ដឹងអ្វីខ្លះ?​មុនធ្វើ​ទេសន្តរ​ប្រវេសន៍ និង​ត្រូវចេះ​ដោះស្រាយ​ពេលជួប​ប្រទះនូវ​បញ្ហាក្នុងពេល​ធ្វើទេសន្តរ​ប្រវេសន៍

៤.បំផុស​គំនិតអោយ​សិក្ខាកាម​ចេះវិភាគ ដើម្បីយក​ទៅ​អប់រំ​បន្តដល់​​ប្រជាពល​រដ្ឋ អោយចេះ​គិតគូបាន​ម៉ត់ចត់ មុននិង​ធ្វើការ​​សំរេចចិត្ត​​ធ្វើទេសន្តរ​​ប្រវេសន៍​ទៅប្រទេស​ក្រៅ

៥.លើកឡើង​ពីកិច្ច​អន្តរាគមន៍​របស់​សមាគម​អាដហុក​ដែលបាន​ធ្វើកន្លង​មក​ក្នុងការ​ជួយដល់​ជនរង​គ្រោះ​ដែលត្រូវ​ទទួលរង​ការជួញដូរ ទាំង​ផ្លូវភេទ និង​កំលាំង​ពលកម្ម។

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្ដីប្រកាសព័ត៌មាន: អំពីធ្វើទារុណ កម្មលើ អ្នកបើកបរ និងព្រូរថយន្ត ដឹកស្រូវ នៅខេត្តព្រៃវែង

ភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥

សេចក្ដីប្រកាសព័ត៌មាន

អំពីធ្វើទារុណកម្មលើអ្នកបើកបរ និងព្រូរថយន្តដឹកស្រូវ នៅខេត្តព្រៃវែង

         សមាគមការពារសិទ្ធិមនុស្សអាដហុក នៅមានការព្រួយបារម្ភ ចំពោះចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធទៅលើករណីធ្វើទារុណកម្ម ពីសំណាក់កងកម្លាំងប្រដាប់អាវុធចំរុះទៅលើលោក ណេន ស៊ីដា និងលោក ធឿន ណើប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្រោយពីសមាគមអាដហុកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ណេន ស៊ីដា ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ធឿន ណើប ភេទប្រុស អាយុ២០ឆ្នាំ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ជាអ្នកបើកបរ និងព្រូរថយន្តដឹកស្រូវរួចមក មន្ត្រីស៊ើបអង្កេតសមាគមបានចុះធ្វើការស៊ើបអង្កេត ករណីធ្វើទារុណកម្មដោយវាយដំនឹងស្នាប់កាំភ្លើង យកជើងជាន់ក ចងស្លាបសេក ទៅលើអ្នកបើកបរ និងព្រូរថយន្តដឹកស្រូវពាក់ស្លាកលេខកំពង់ចាម 3A-3419 បណ្តាលអោយអ្នកបើកបរទទួលរង​របួសធ្ងន់ធ្ងររហូតដល់សន្លប់ និងព្រូរថយន្តរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ចំណុចកើតហេតុនៅតាមបណ្តោយផ្លូវលេខ8A ស្ថិតក្នុងភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

-ករណីរថយន្តដឹកស្រូវមិនព្រមចូលបង់ប្រាក់ ដោយសារតែទីតាំងដាក់ជញ្ជឹងថ្លឹងរថយន្តនោះ បានឈប់ធ្វើសកម្មភាពជិតមួយខែហើយ ក្រោយពីក្រសួងសាធាណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌​មាន​មួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក។ ម៉្យាងវិញទៀតការដាក់ក្រុមសមត្ថកិច្ចចំរុះនេះ មិនមានដាក់ស្លាកសញ្ញាសម្គាល់អោយរថយន្តដឹកស្រូវចូលបង់ប្រាក់នោះទេ ហើយ​អ្នក​បើកបរក៏មិនបានដឹងពីអត្តសញ្ញាណក្រុមដែលដេញតាមនោះជាក្រុមណានោះដែរ ទើបបើករថយន្តរត់ នៅពេលដែលលឺស្នូរគ្រប់កាំភ្លើងបាញ់ពីក្រោយយ៉ាងនេះ ជាហេតុធ្វើអោយអ្នកបើកបរកាន់តែភ័យ និងបើកបង្កើនល្បឿនកាន់តែលឿន រហូតមានការបន្ថែមកម្លាំងសមត្ថកិច្ចដេញតាមឃាត់រថយន្ត ដល់ចំណុចផ្លូវលេខ8A ស្ថិតក្នុងភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

-បន្ទាប់ពីឃាត់រថយន្តបាន សមត្ថកិច្ចចំរុះប្រើហិង្សាធ្វើទារុណកម្មយ៉ាងឃោឃៅទៅលើអ្នកបើកបររថយន្តរហូតសន្លប់ និងព្រូរថយន្តទទួលរងរបួសធ្ងន់ ដោយមានវត្តមានប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ដងផ្លូវនោះមើលឃើញ និងស្គាល់អត្តសញ្ញាណច្បាស់ ថែមទាំងបានថតរូបបង្ហាញពីការវាយដុំ ជាន់ក ចងស្លាបសេក ជាភស្តុតាងស្រាប់ ម៉្យាងវិញទៀត អង្គភាពសាម៉ីពាក់ព័ន្ធនឹងករណីនេះ ក៏គួរតែបានដឹងដែរថា ទីតាំងនោះសមត្ថកិច្ចរូបណាដែលឈរជើងប្រចាំការនៅទីនោះ។ ហេតុនេះហើយមិនពិបាកស្រាវជ្រាវរកអត្តសញ្ញាណក្រុមសមត្ថកិច្ចចំរុះដែលជាជនសង្ស័យប្រព្រឹត្ត អំពើទារុញកម្មមកលើជនរងគ្រោះនោះទេ។

-ក្រោយពីបានធ្វើការស៊ើបអង្កេត សមាគមអាដហុក ក៏បានផ្ដល់មេធាវី ជូនជនរងគ្រោះរួច ទាំង២រូប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ និងធ្វើការតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់ ជាបន្តទៅទៀតតាមនីតិវិធី។

សមាគមអាដហុក​សូមស្វាគមន៍ ចំពោះចំណាត់ការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបង្កើត   គណៈកម្មការចំពោះកិច្ច ក្នុងករណីនេះកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០១៥ ​ដើម្បីស្រាវជ្រាវរកការពិតជាក់ស្តែង ដើម្បីរាយការជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។  តែទោះជាយ៉ាងណា សមាគមអាដហុកបានកត់សម្គាល់ឃើញថា គណៈកម្មការមួយនេះមិនបានធ្វើបទបង្ហាញពីលទ្ធផលការងារ និងការចាត់វិធានការយ៉ាងណាចំពោះសមត្ថកិច្ចចំរុះ ដែលប្រព្រឹត្តអំពើទារុណកម្មលើអ្នកបើកបរ និងព្រូរថយន្តនៅឡើយនោះទេ។

សមាគមអាដហុកស្នើសុំយ៉ាងទទូចទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែចាត់វិធានការរកយុត្តិធម៌ជូនដល់ជនរងគ្រោះ និងត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ចាប់ខ្លួន និងបញ្ជូនជនដៃដល់ទាំងនោះទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ និងមិនត្រូវដាក់ពិន័យរដ្ឋបាលចំពោះកងកម្លាំងជាការបញ្ចប់រឿងនោះទេ។ ម៉្យាងវិញទៀត ដើម្បីបង្កើនជំនឿរចិត្តពីប្រជាពលរដ្ឋមកលើការអនុវត្តច្បាប់របស់កងកម្លាំងប្រដាប់អាវុធជាតិ ក្នុងការរក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក នី ចរិយា ប្រធានផ្នែក ស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧​ ៤៩ ៥៩

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០៨៩ ៦៦៦ ៣១២

Leave a Reply

Your email address will not be published. Required fields are marked *

វេទិការសាធារណៈស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

10444006_471727319644994_2111121317946168805_nថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៥ សមាគម​អាដហុក​ខេត្ត ស្វាយរៀង បានរៀបចំ​វេទិការ​សាធារណៈ​ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព​នៅ ឃុំ ម៉ឺនជ័យ ស្រុក រំដួល ខេត្តស្វាយរៀង ដោយមានការ​ចូលរួមពី លោក ម៉ី រឿន មេឃុំ ម៉ឺន ជ័យ លោក តាយ សុខុម អនុប្រធាន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្តស្វាយរៀង លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ​សមាគម​អាដហុក​ភ្នំពេញ ជាវគ្មិន រួមជាមួយ​ប្រជាពល​រដ្ឋប្រមាណ ៥០នាក់ ដោយមានការ​សំរបសំរួលពី តំណាង​សមាគម​អាដហុកខេត្ត ស្វាយរៀង។

ថ្លែងបើកកម្មវិធី លោក ម៉ី រឿន មេឃុំ ម៉ឺនជ័យ បានស្វាគមន៍​ដល់សមាគម​អាដហុក​ដែលជ្រើស​រើសយក​ឃុំរបស់លោក​សំរាប់រៀបចំ​វេទិការ​សារធារណៈ​នៅពេលនេះ និងបានរាយការណ៍​ពីស្ថាន​ភាពក្នុងឃុំ​របស់លោក ជាពិសេស​ទាក់ទង​ទៅនិងការ​ធ្វើទេសន្តរ​ប្រវេសន៍ ដែលមាន​ប្រជាពល​រដ្ឋចំនួន ២២១នាក់​បានធ្វើ​ទេសន្តរ​ប្រវេសន៍ និង​ប្រកាស​បើក​កម្មវិធី។

លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ នៃសមាគម​អាដហុក​ភ្នំពេញ បានថ្លែង​ក្នុងអង្គ​វេទិការ​សាធារណៈ​ជំរាបជូន​ទៅអ្នក​ចូលរួម​អោយយល់ពី ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដោយស្របច្បាប់ និង​ការធ្វើ​ទេសន្តរ​ប្រវេសន៍​មិនស្របច្បាប់ ត្រូវចេះ​ពិចារណា​ថ្លឹងថ្លែង​អោយ​បានម៉ត់ចត់ ពីគ្រោះថ្នាក់ និង​ភាពជោគជ័យ មុនសំរេចចិត្ត​ធ្វើទេសន្តរ​ប្រវេសន៍ លើក​ឡើងស្ថានភាព​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​កំពុងជួបប្រទះ កិច្ចអន្តរាគមន៍​របស់សមាគម​អាដហុក ដែលធ្លាប់បាន​ធ្វើកន្លងមក ក្នុងការ​ជួយដល់​ជនរងគ្រោះ និង​បានបំផុស​លើកទឹកចិត្ត​ទៅអ្នកចូលរួម11078204_471727342978325_2330139821473072476_n​ហ៊ានលើក​ឡើង​ពីបញ្ហា​របស់ខ្លួន ដោយកុំមាន​ការភ័យខ្លាច។

លោក តាយ សុខុម អនុប្រធាន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្ត​ស្វាយរៀង ក៍បានលើកឡើង​ពីចំណាត់ការ​របស់​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្តស្វាយរៀង​ដែលបាន​ធ្វើកន្លងមក និង​បានសន្យា​ដោះស្រាយ​នូវបញ្ហា​ដែលអ្នក​ចូលរួម​បានលើក​ឡើងក្នុងអង្គ​វេទិការ​អោយអស់​ពីលទ្ធភាព ករណីមិន​អាចដោះ​ស្រាយ​បាន លោក និងបញ្ជូន​រាយការណ៍​​ទៅថ្នាក់លើ​បន្តទៀត ដោយបានលើក​ពីឧទាហរណ៍​ជាក់ស្តែង ដែលនារី​រងគ្រោះ​កម្ពុជាត្រូវ​បានមេខ្យល់​នាំយក​ទៅរៀបការ​ជាមួយបុរស​ជនជាតិចិន នៅប្រទេសចិន ហើយត្រូវ​ក្រុមគ្រួសារ​បុរសចិន​នាំយកទៅ​រស់នៅលើកោះ​ដាច់​ស្រយ៉ាលមួយ ធ្វើបាប​ដោយកំណត់​ប្រាក់អោយ​ចាយ ប្រើគ្មាន​ពេលសំរាក រស់នៅ​ដូចជា​ទាសករ។

បន្ទាប់​មកមានការ​ចោទសួរ​ជាសំណួរ​ពីអ្នកចូលរួម និង​ការ​ធ្លើយពី​វគ្មិន​ដែលបានចូលរួម​ប្រកបដោយ​ភាពរីករាយ និងស្និតស្នាល។

Leave a Reply

Your email address will not be published. Required fields are marked *

ដំណឹង​ជ្រើស​រើស​បុគ្គលិក ផ្នែក​គណនេយ្យ តួនា​ទី​បេឡាករ (ប្រាក់​បៀវត្សរ៍​ចាប់ពី ៣៥០ដុល្លារ)

សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការក្រៅ​ រដ្ឋាភិបាល ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិតក្រោមការឃុំគ្រងរបស់គណបក្សនយោបាយ​ណាមួយ ហើយធ្វើការដើម្បីស្ថាបនាអោយមានឡើងវិញនូវសិទ្ធិ សេរីភាពជាមូលដ្ឋានតាមរយៈការ បង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយគាត់យល់អំពីសិទ្ធិមនុស្ស និងចេះ​ការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យ​កណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន ២៤ ទៀត។ (more…)

Leave a Reply

Your email address will not be published. Required fields are marked *

ក្មេងស្រី អាយុ ៩ឆ្នាំ និង ១១ឆ្នាំ ត្រូវបានក្មេងប្រុស អាយុ១៧ម្នាក់រំលោភ

កាលពី​​ថ្ងៃទី​១៣ ខែ​មិនា​ ឆ្នាំ​​២០១៥ ឪពុក​ម្តាយ កុមារីរង​គ្រោះ​បាន​ដឹង​ថាកូន​ស្រីរបស់​ខ្លួនទី១ ​ឈ្មោះ ប ស ន ភេទ​ស្រី អាយុ ១១ឆ្នាំ និងទី២ ឈ្មោះ ផ ស ព ភេទ ស្រី អាយុ ៩​ឆ្នាំ ត្រូវបាន​ ឈ្មោះ វ៉ន គង់ អាយុ ១៧ឆ្នាំ ​ចាប់​​រំ​លោភ​​សេព​សន្ថវៈ​​នៅក្បែរផ្ទះ ​ក្នុងភូមិ​កេះដូង ឃុំ កាំងចាម ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង។​តាមការ​បញ្ជាក់​​របស់​​កុមារី​​រង​គ្រោះ​ទាំង​ពីរ​​អោយ​​ដឹងថា ពួកគាត់​ត្រូវ​​បាន​​ឈ្មោះ​ វ៉ន គង់ អាយុ ១៧ឆ្នាំ ចាប់​រំលោភ​​សេព​សន្ថវៈ ​៣ទៅ ៤ដង​​ម​ក​ហើយ។

បន្ទាប់​ពីបាន​ទទួល​ពាក្យ​បណ្តឹង​ពីឪពុក​ម្តាយ​ជនរង​គ្រោះ  សមាគម​​អាដហុក​ខេត្តស្ទឹងត្រែង​​បាន​​អន្តរាគមន៍​​ទៅ​ស្នង​ការ​ខេត្ត នៅថ្ងៃទី​១៨ ខែ មិនា ឆ្នាំ២០១៥ ភ្លាមៗនោះ ជនប្រព្រឹត្ត​​ត្រូវ​បាន​ប៉ូលីស ចាប់ខ្លួន បញ្ជូន​​ទៅ​តុលាការ ខេត្តរង់ចាំ ស៊ើបសួរ និង ​សំរេចសេចក្តី​។ សមាគម​​អាដហុក​​នឹង​​តាម​​ដាន​ករណី​នេះ​​ជាបន្ត​​ទៅទៀត។

11079803_569970816477695_1854793719_n11014744_569966036478173_1026069663_n 11072191_569964653144978_744307201_n

Leave a Reply

Your email address will not be published. Required fields are marked *

វគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

១នៅថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៥ វេលាម៉ោង ៨ព្រឹក សមាគម​អាដហុក ខេត្ត​ស្វាយរៀង បានរៀបចំ​វគ្គបណ្តុះ​បណ្តាល​ស្តីពី ការធ្វើ​ទេសន្តរ​ប្រវេសន៍​ប្រកប​ដោយ​សុវត្ថិភាព​ដល់​មន្ត្រីមូលដ្ឋាន មាន​ក្រុម​ប្រឹក្សាឃុំ មេភូមិ អនុភូមិ និង​ជំនួយការ​ភូមិ មកពី​ភូមិ​ចំនួន ១១ នៃឃុំ គ្រួស ស្រុក ស្វាយជ្រំ ខេត្ត​ស្វាយរៀង ក្រោមការ​ឧបត្ថម្ភ​ថវិកា​ពីស្ថាន​ទូត​អូស្ត្រាលី។

លោក នេត សាលីន ជាមេ​ឃុំគ្រួស បានឡើង​មានមតិ​ស្វាគមន៏​ដល់សមាគម​អាដហុក និងលើក​ឡើង​ពីតម្រូវការ​របស់មន្ត្រី​មូលដ្ឋាន ត្រូវដឹង​ពីការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព ហើយលោក​សង្បឹម​ថា ឆ្លងកាត់​វគ្គបណ្តុះ​បណ្តាល​នេះ មន្ត្រី​មូលដ្ឋាន ពិតជា​យល់ដឹង​បន្ថែម​ទៀត ដើម្បីយក​ទៅដោះ​ស្រាយ អប់រំដល់​ប្រជាពលរដ្ឋ​ក្នុងឃុំ​របស់​លោក និង​ប្រកាស​បើកម្មវិធី​វគ្គបណ្តុះ​បណ្តាល។

លោក នី លីហេង មន្ត្រីកម្ម​វិធី​ផ្នែកស្ត្រី និង​កុមារ នៃសមាគម​អាដហុក​ទីស្នាក់ការ​កណ្តាល​ភ្នំពេញ ដែលជា​គ្រូឧទ្ទេស​នាម​ក្នុងវគ្គ​បណ្តុះ​បណ្តាល បានលើក​ឡើង​ពន្យល់​ដល់សិក្ខាកាម​ដែលបាន​ចូលរួម​ដូចជាៈ

១.អ្វីទៅ​ជាការ​ធ្វើទេសន្តរ​ប្រវេសន៍?២

២.ការ​ធ្វើទេសន្តរ​ប្រវេសន៍​ស្របច្បាប់

៣.ការធ្វើ​ទេសន្តរ​ប្រវេសន៍​មិន​ស្របច្បាប់

៤.បែង​ចែកជាពីរ​ក្រុម​ពិភាក្សា

៥.ប្រភេទ​នៃការ​ធ្វើទេសន្តរ​ប្រវេសន៍

៦.មធ្យោបាយ​នៃការ​ធ្វើទេសន្តរ​ប្រវេសន៍៣

៧.ត្រូវយល់​ដឹងអ្វីខ្លះ?​មុនធ្វើ​ទេសន្តរ​ប្រវេសន៍ និង​ត្រូវចេះ​ដោះស្រាយ​ពេលជួប​ប្រទះនូវ​បញ្ហាក្នុងពេល​ធ្វើទេសន្តរ​ប្រវេសន៍

៨.បំផុស​គំនិតអោយ​សិក្ខាកាម​ចេះវិភាគ ដើម្បីយក​ទៅ​អប់រំ​បន្តដល់​​ប្រជាពល​រដ្ឋ អោយចេះ​គិតគូបាន​ម៉ត់ចត់ មុននិង​ធ្វើការ​​សំរេចចិត្ត​​ធ្វើទេសន្តរ​​ប្រវេសន៍​ទៅប្រទេស​ក្រៅ

៩.លើកឡើង​ពីកិច្ច​អន្តរាគមន៍​របស់​សមាគម​អាដហុក​ដែលបាន​ធ្វើកន្លង​មក​ក្នុងការ​ជួយដល់​ជនរង​គ្រោះ​ដែលត្រូវ​ទទួលរង​ការជួញដូរ ទាំង​ផ្លូវភេទ និង​កំលាំង​ពលកម្ម។

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្តី​ប្រកាស​ជា​សាធារ​ណៈ ទារុណកម្ម​ឃោរ​ឃៅ​លើ​យុទ្ធជន​​ពិការ​ជើង ហេង សឿន នៅ​ក្នុង​ដី​សម្ប​ទា​ន​សង្គមកិច្ច ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

————-

ធ្វើនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥

សេចក្តី​ប្រកាស​ជា​សាធារណៈ

ទារុណ​កម្ម​ឃោរ​ឃៅ​លើយុទ្ធ​ជន​ពិការ​ជើង ហេង សឿន នៅក្នុង​ដី​សម្បទាន​សង្គមកិច្ច

ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត

            នៅ​សម​រ​ភូមិ​ប៉ៃលិន​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៨៩ យុទ្ធជន ហេង សឿន បាន​ធ្វើ​ពលិកម្ម​ដើម្បី​ការពារ​ប្រទេស​ជាតិ បណ្តាល​ឲ្យ​ពិការ​ជើង​ស្តាំ​ក្រោម​ជង្គង់​ដោយ​សារ​ជាន់​មីន បើទោះ​បី​ធ្លាក់​ខ្លួន​ពិការ​ក៏​ដោយ យុទ្ធជន​ ហេង សឿង កំពុង​បំរើការ​ងារ​នៅ​អង្គភាព​យុទ្ធជន​ពិការ​ខេត្តកំពត។​ មកដល់​ថ្ងៃនេះ លោក​មាន​អាយុ ៤៩ ឆ្នាំ មានភរិយា កូនបីនាក់ និងចៅ​ប្រុស​ម្នាក់ កំពុង​ភៀស​ខ្លួន​ដោយ​សារ​ទំនាស់​ដីសម្ប​ទាន​សង្គម​កិច្ច រវាង​ពលរដ្ឋ​ក្រីក្រ ១០១គ្រួសារ និង ឯកឧត្តម អាំ ផល្លីន និង​លោក​ជំទាវ ហ៊ាង គន្ធី នៅក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

រួមជា​មួយ​ពល​រដ្ឋ​ក្រីក្រ ១០០គ្រួសារ យុទ្ធជន​ពិការ ហេង សឿន ដែល​អាជ្ញា​ធរ​មូល​ដ្ឋាន​ចាត់​ថ្នាក់​ជា គ្រួសារ​គ្មាន​ដី បាន​ខិតខំ​ស្នើ​សុំដី​សម្បទាន​សង្គម​កិច្ច​តាំង​ពីឆ្នាំ​២០០៩ រហូត​ដល់ ឆ្នាំ២០១១ គម្រោង​សុំដី​សម្បទាន​សង្គម​កិច្ច​ក៏ទទួល​ការ​យល់​ព្រម​ពីរាជ​រដ្ឋាភិបាល ហើយ​ក៏មាន​ការ​បែង​ចែក​ជាផ្លូវ​ការ​នៅថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០១១ មាន​វត្តមាន​លោកអភិបាល​ខេត្តរង យឹម ផល្លា លោក​អភិបាល​ស្រុក​ឈូក ឃឹម ហម លោក​ប្រធាន​មន្ទី​រ​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម សំណង់ និងសុរិយោ​ដី​ខេត្ត វិស្វក​រ​ប៉ាង ប៉ុណ្ណ​រដ្ឋ ពេល​នោះ​ព្រម​គ្នាប​ញ្ជាក់​ថា ដីបែង​ចែក​សម្បទាន​សង្គមកិច្ច មិន​អាច​លក់​ទិញ​បាន​ទេ​ក្នុងរយៈ​ពេល​៥ឆ្នាំ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ច្បាស់​ណាស់​ចំពោះ លក្ខ​ខណ្ឌ​សម្បទាន​សង្គមកិច្ច​នេះ។ ជាមួយ​សេចក្តី​សុខ រីករាយ ពីការ​ទទួល​ដី​សម្ប​ទាន​សង្គម​កិច្ច ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ដីលំ​នៅដ្ឋាន​ទំហំ ៥០​ម​គុណ​៣០​ម ​ដីកសិកម្ម ៦២ម​គុណ២៦០ម  រួម​ទាំង​ដីបំរុង​ទុក​កាល​ណា​ពលរដ្ឋ​កើនឡើង​ជាង​១០០ហិកតា ដីវត្ត ៧ហិកតា សាលារៀន ៩ហិកតា រដ្ឋបាល ពេទ្យ ៣ហិកតា ផ្សា ៣ហិកតា និង តំបន់ទឹកស្អាត ៥ហិកតា យុទ្ធជនពិការ ហេង សឿង មូល​គំនិត​គ្នា​បង្កើត​ក្រុម​ការងារ​មាន​គ្នា​បួន​នាក់​ការពារ​ដីសម្បទាន​សង្គមកិច្ច តែង​តែ​ដើរ​ល្បាត​ជា​ប្រចាំ​មិនដែល​មាន​បញ្ហា​កើតឡើង​ធ្ងន់ធ្ងរ   ឡើយ។ ជាអកុ​សល ចាប់​ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៤ ក្តី​សុខ​សាន្ត ក្តីរីករាយ​​បាន​រលាយ​ចេញ​ពីក្រុម​គ្រួសារ​ទាំង ១០១ គ្រួសារ ដោយ​សារ​មាន​វត្តមាន ឯកឧត្តម អាំ ផល្លីន មាន​តួនាទី ជា​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា និង ជំទាវ ហ៊ាង គន្ធី បាន​ឆបោក​ផង និង​គម្រាម​កំហែង​ផង ឲ្យ​លក់​ដី​ទៅ​គាត់ ឲ្យការ​ងារ​ធ្វើ​នៅ​ក្នុង​តំបន់​នេះ ប្រាក់​ខែ ១៥០ដុល្លា ប៉ុន្តែ​បើមិន​ព្រម​លក់ ដីតម្លៃ ៣០០ដុល្លា​ក្នុង​១ប្លង់ទេ គាត់​យក​ដីហ្នឹង​ហើយ​ព្រោះ​ដីទាំង​អស់​ហ្នឹង​ជាដី​របស់រដ្ឋ ថែម​ទាំង​គម្រាម​វាយ​ដំលើ​ពលរដ្ឋ​ណាដែល​តវ៉ា​ទាមទារ​យកដី​ និង​ពន្យុះ​ឲ្យ​ប្តឹង​ទៅ​ណាក៏​មិន​ខ្លាច​ដែរ ក្នុង​ពេល​មាន​បញ្ហា​ដ៏ធ្ងន់​ធ្ងរ​នេះ គ្មាន​អាជ្ញាធរ​ដែនដី និង​សមត្ថ​កិច្ច​ជំនាញ​រូប​ណា​បាន​ចេញមុ​ខ​ដោះ​ស្រាយ​ឡើយ ៧១គ្រួសារ​បាន បង្ខំ​ចាក​ចេញ​មករស់​នៅ​ជា​មួយ​បងប្អូ​ន​ដូច​កាល​ពីមិន​ទាន់​ទទួលបា​​ន​ដីសម្ប​ទាន​សង្គម​កិច្ច កំពុង​ប្រឈម​មុខ ជាមួយ​ជីវភាព​រស់​នៅ​យ៉ាង​លំបាក ចំណែក​ក្រុម​គ្រួសារ​ដែល​នៅ​សល់​ត្រូវ​បង្ខំ​ចិត្ត​ទៅកាប់​រាន​ដី​ព្រៃ​ឈើ​ខុស  ច្បាប់នៅ​ចំណុច វាល​​ឈើ​​ត្រាវ ក្នុង​ភូមិ​​ព្រៃ​​ពាយ ឃុំ ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ជូនឯកឧត្តម អាំ ផល្លី និងជំទាវ ហ៊ាង គន្ធី ក្នុង​តម្លៃ​ពល​កម្ម ២ម៉ឺនរៀល​ក្នុងមួយ​ថ្ងៃ មក​ដល់​ពេលនេះ​ដីព្រៃ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ របស់​រដ្ឋ​ទំហំ​ប្រមាណ ១ពាន់​ហិកតា​ត្រូវ​បាន​កាប់​រាន​ឈូស​ឆាយ​រួច​ហើយ​ស្រេច និង​កំពុង​បន្ត​សកម្ម​ទៅមុខ​ទៀត​ដើម្បី​វាយ​ផ្តាច់​ដីព្រៃ​ឈើទាំង​អស់ ២ពាន់​​ហិកតា។ ដោយ​មាន​ក្តី​ឈឺចាប់​យ៉ាង ខ្លាំង ចំពោះ​សកម្មភាព​ល្មើស​ច្បាប់ ទាំង​រំលោភ​យក​ដីសម្បទាន​សង្គម​កិច្ច និង​ដីព្រៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥   យុទ្ធជនពិការ ហេង សឿន និង ក្រុម​គ្រួសារ​ដែល​រង​គ្រោះ បាន​រួមគ្នា​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ធ្វើ​ការ​តវ៉ា កំពុង​តែប្រមូល​ស្នាមមេ​ដៃ ស្រាប់តែ ឯកឧត្តម អាំ ផល្លីន និងជំទាវ ហ៊ាង គន្ធី បាន​បញ្ជា​អោយ​ក្រុម​ការងា​រចំនួន ១២នាក់​ព័ទ្ធ​ចាប់​យុទ្ធជន​ពិការ​កំសត់  គាត់​រត់​គេច​ចូលទៅ​ពួន​ក្នុង​ផ្ទះ​អ្នក​ភូមិ​ជិត​ខាង ពួក​គេហែក​ជញ្ជាំង​ផ្ទះ​យក​យុទ្ធ​ជន​ពិការ​ចេញ​មក​ខាង​ក្រៅ ដោយមា​ន​បុរស​ពីរនាក់​មក​វាយ​ធ្វើទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅ នៅ​ចំពោះ​មុខ​អ្នក​ភូមិ​ចោម​រោម​មើល​យ៉ាង​ច្រើន ដោយ​រុំក្រម៉ា​ប្រអប់​ដៃ​ទាំង​ពីរ​នាក់ វាយ​លើ​ឆ្អឹង​ជំនី​រ​ខាង​ឆ្វេង​ជិត​បេះដូង​ជា​ច្រើន​ដៃ ឈឺចាប់​យ៉ាង​ខ្លាំង​រហូត​ធ្វើឲ្យ​យុទ្ធជនពិការ​រូប​នេះសន្លប់​លើក  ទី១ ហើយ​បន្ទាប់​មក​ពួកគេ​ទាំងពីរ​នោះក៏បាន​ចេញ​ទៅវិញ។ មួយសន្ទុះ​ក្រោយ​មកបុរស​ទាំងពីរ​នាក់​ដែល​ធ្វើទារុណ កម្មយុទ្ធ​ជនពិការ​សន្លប់​នោះ​ត្រឡប់​មក​វិញ បាន​យក​ទឹក​នោម​មក​ស្រោច​លើ​ មុខ​និង​ក្បាល​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ  រួច​បុរស​ទាំង​ពីរ​បាន​ទាញ​យក​ជើង​សិប្បនិម្មិត​របស់គាត់​ចេញ​ពីខ្លួន​គាត់​គ្រវែង​ចោល ​រួចបុរសទាំងពីនេះ បានចាប់​ផ្តើមព្រួត​គ្នាវាយ​ដំច្រំធាក់​ធ្វើទារុណ​កម្មមក​លើរូប​រាងកាយ​របស់គាត់​ជាលើក​ទី២ ដោយបាន​យក​ប្រោះខ្នោស​កោស​ដូង​មក​បុក​ឆ្អឹង​ជំនី​កន្លែង​ដដែល គាត់ឈឺ​ពេក​ក៏ដួល​សន្លប់​បាត់ស្មារ​តី​ម្តង ទៀត ទន្ទឹមនឹង​នោះបុរស​ទាំងពីរ​បានប្រមាថ​អាយុជីវិត​គាត់ទៀតថា​៖​ (អញ​យក​អាហ្អែង​ទៅបាញ់​ចោល​ឥឡូវ​ហើយ) ពេលគាត់​ដឹងខ្លួន​ឡើង​អ្នកភូមិ​បន្តចោម​រោម​មើលតែ​អត់មាន​អ្នក​ភូមិណា​ម្នាក់​ហ៊ាន​ជួយ​ឡើយ តែគាត់​មិនដឹង​ទៅណា​រួចនិង​ធ្វើអីកើត​បើឈឺ​គ្រាំគ្រា​យ៉ាង​ខ្លាំង​ ពេលនោះ​មេប៉ុស្តិ៍ឃុំ​ត្រពាំង​ភ្លាំងឈ្មោះ​បុត្រ​ក៏មកដល់ បាននាំ​គាត់តាម​ម៉ូតូទៅ​ប៉ុស្តិ៍​ដើម្បីសួរ​ចម្លើយ​ប្រហែលកន្លះ​ម៉ោងតែ​អត់មាន​កំណត់​ហេតុ​ជាសំណេ​រ​ឡើយ។ ក្រុមគ្រួសារយុទ្ធ​ពិការ​កំសត់មក​ដល់ នាំចេញពីភូមិ ហើយពុំហ៊ាន​ដេកពេទ្យរដ្ឋ​ទេ ពីព្រោះលឺដំណឹងថា គេស្វែង​រកគាត់​គ្រប់​មន្ទីរ​ពេទ្យរដ្ឋ ទើបគាត់​សំរេចចិត្តមក​ដេកមន្ទីរពេទ្យ​ឯកជន​នៅភ្នំពេញ​វិញ មកផ្ទះវិញ​ប្រជាជន​ប្រាប់ថា​ ឯកឧត្តម អាំ ផល្លីន បានប្តឹង​គាត់ទៅ​តុលាការ​ខេត្តកំពត ពីបទបរិហា​កេរ្តិ៍​ដោយ​រូបគាត់​បាន​និយាយ​តាមវិទ្យុ​អាស៊ីសេរី ដោយ​គាត់​មាន​ការ​ភ័យខ្លាច​ពួក​គេតាម​សម្លាប់ គាត់ក៏គេ​ចមកសំរាកព្យាបាល និងបន្តលាក់ខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។

សូមឲ្យ​មានការ​ចាត់​វិធានការ​ជាបន្ទាន់ ពីសំណាក់​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ការពារ​សុខសុវត្ថិភាព​ជូន​យុទ្ធជន​ពិការ ហេង សឿន ដែល​កំពុង​ភៀស​ខ្លួន​គេច​ពីការ​តាមយាយី​របស់​មន្រ្តី​មាន​អំណាច​ជាន់ខ្ពស់។

នេះជាទារុណកម្ម​យ៉ាងឃោរ​ឃៅ មកលើយុទ្ធជន​ពិការ ពីសំណាក់​មន្រ្តីមាន​អំណាចជាន់​ខ្ពស់ ដែលទាមទា​រ​ឲ្យស្ថាប័ន​កំពូលៗទាំ​ងបី បំបាត់​ឲ្យខាងតែ​បាន​នូវភាព​ឃោរ​ឃៅ ដូចករណី​ទារុណកម្ម​កើតមាន​ចំពោះ​យុទ្ធជនពិការ ហេង សឿន ដើម្បី​នាំ​សង្គម​កម្ពុជា​ឈាន​ទៅរក​ភាព​សុខសាន្ត និងនីតិរដ្ឋ។

ទំនាក់ទំនងបន្ថែម៖

-លោក ប៉ែន ប៊ុណ្ណារ៍ (016/066/077-785-388  & 097-7-785-388)

-យុទ្ធជនពិការ ហេង សឿន (097-606-0511)

-ឈុន វិន (ម្ចាស់ផ្ទះ​ដែល​យុទ្ធជន​ពិការ​គេច​ពួន)(097-401-7688)

 

 

Leave a Reply

Your email address will not be published. Required fields are marked *

សមាគមអាដហុកបើកវេទិកាសាធារណៈ ស្តីពីសុវត្ថិភាពទេសសន្តរប្រវេសន៍នៅខេត្តកំពង់ធំ

IMG_8421aក្រោមជំនួយឧបត្ថម្ភពីស្ថានទូតអូស្រ្តាលី សមាគមអាដហុកបានរៀបចំបើកវេទិកាសាធារណៈ ស្តីពីសុវត្ថិភាពទេសសន្តរប្រវេសន៍ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ នៅភូមិ ទៀមស្វាយកាល់ ឃុំកកោះ  ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមគណៈអធិបតីលោក ខ្លួត ណុយ ប្រធានការិយាល័យប្រឆាំងការជួញដូរប្រចាំខេត្ត កំពង់ធំ លោកមេឃុំ តែម ធន​មេឃុំកកោះ និង  លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រ្តី និងកុមារនៃសមាគមអាដហុក ក្នុងនោះមានអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដែលមានបញ្ហាចំណាកស្រុក ប្រមាណ៥៨នាក់  ក្នុងនោះស្រ្តី៣១ នាក់ចូលរួម ។

លោកស្រី មាស សាអ៊ីម​មានមតិស្វាគមន៍ និងលើកឡើងពីវត្ថុបំណងនៃការបើក វេទិកានៅថ្ងៃនេះថា ៖ គោលបំណងនៃវេទិការថ្ងៃនេះ គឺ ចង់អោយអ្នកចូលរួមទាំងអស់ចែករំលែកជាមតិ យោបល់ សំនួរ បទពិសោធ ទៅកាន់លោក ប្រធានការិយាល័យជួញដូរខេត្ត ក៏ដូចជាលោកមេឃុំដើម្បីឆ្លើយតប និង ធ្វើការដោះស្រាយបន្តទៅក្រសួង។ សមាគមអាដហុកបានធ្វើការពាក់ព័ន្ធនឹងវិស័យសិទិ្ធមនុស្ស ពិសេស បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ករណីចំណាកស្រុកពីសំណាក់ជនរងគ្រោះ ឬគ្រួសារផ្ទាល់ ទៅកាន់ប្រទេសចិន ម៉ាឡេស៊ី ថៃ កូរ៉េ ឥណ្ឌូណេស៊ី និ​ងប្រទេសមួយចំនួនទៀត ជាច្រើនករណីក្នុងមួយឆ្នាំៗ ។

ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនចំណាកស្រុកប្រកបដោយសុវត្ថិភាព និងមួយចំនួនទៀត ទៅក៏ជួបនូវបញ្ហា ដូចជាចាញ់បោកមេខ្យល់ថាទៅធ្វើការបែរជាឲ្យទៅរៀបការ ឬលក់ឲ្យជនជាតិចិន  ការបង្ខំឲ្យធ្វើការហួសកំលាំង ការមិនបានទទួលប្រាក់បៀវត្សរ៍ ឬទទួលបានមិនគ្រប់ចំនួន ការបង្ខំឲ្យ​បន្តអាណត្តិការងារ ការបាត់ដំណឹងមិនមានទំនាក់ទំនងមកក្រុមគ្រួសារជាដើម ទាំងអស់នេះសុទ្ធសឹង តែជាបញ្ហា ដូច្នេះហើយបានជាថ្ងៃនេះយើងរៀបចំជាវេទិកានេះឡើង ដើម្បីឲ្យបងប្អូនអតីតជនរងគ្រោះ ដែលធ្លាប់បានធ្វើចំណាកស្រុក ឬគ្រួសារជនរងគ្រោះ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងលើកជា សំណូមពរ និង​មតិផ្តាំផ្ញើរទៅអ្នកអ្នកចូលរួមទាំងអស់។

លោក ខ្លួត ណុយ ប្រធានការិយាល័យប្រឆាំងការជួញដូរប្រចាំខេត្ត កំពង់ធំ និង​លោក​មេឃុំ កកោះ ក៏មានមតិថ្លៃងបើកក្នុងវេទិកាផងដែរ ដោយផ្តោតទៅលើការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព កុំឲ្យទៅទាំងប្រថុយប្រថាន នាំឲ្យមានគ្រោះថ្នាក់ និង បានចែករំលែកបទពិសោធ ព្រមទាំងទទួលនូវរាល់ពាក្យបណ្តឹង និង ធ្វើការស្នើសុំអន្តរាគមន៍បន្ត។IMG_8391a

ក្នុងនោះដែរ អ្នកចូលរួមក៏ដូចជាក្រុម គ្រួសារជនរងគ្រោះ និង ជនរងគ្រោះដែលចាញ់បោកមេខ្យល់ ក៏បានលើកឡើងពីបទសោធន៍របស់ខ្លួន និង កូនៗរបស់ពួកគាត់ ដែលកន្លងមក​ពួកគាត់ ធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ និងគ្រួសារជនរងគ្រោះ ។ ជនរងគ្រោះភាគច្រើនចាញ់បោកមេខ្យល់ដោយបង់ថវិការរួចមិនបានទៅ និង ខ្លះទៀតគ្រោងនិងទៅរៀបការទៅតៃវ៉ាន់។

សំណូមពររបស់ពួកគាត់ ចង់អោយ ប្រឆាំងការជួញដូរ និង អាដហុកជួយរកកូនត្រលប់មកវិញ និង អោយមេខ្យល់សងលុយវិញ។

Leave a Reply

Your email address will not be published. Required fields are marked *

សេចក្តី​ប្រកាស​ព័ត៌មាន គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម សូម​ស្វាគមន៍​ចំពោះ​ការ​វិវឌ្ឍ​ថ្មី​ក្នុង​សំណុំរឿង​០០៣ និង​សំណុំ​រឿង​០០៤

សេចក្តី​ប្រកាស​ព័ត៌មាន

គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម សូម​ស្វាគមន៍​ចំពោះ​ការវិវឌ្ឍ​ថ្មី​ក្នុង​សំណុំ​រឿង​០០៣ និង​សំណុំ​រឿង​០០៤

ភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥

            គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​-​សមាគម ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ជា​សម្ព័ន្ធ​នៃ​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​២១ ដែល​កំពុង​ធ្វើការ​លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ សូម ស្វាគមន៍​ចំពោះ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្ត​រ​ជាតិ លោក ម៉ាក ហាម៉ុន នៃអង្គ​ជំនុំ​ជម្រះ​វិសា​ម​ញ្ញ​ក្នុង​តុលាការ​កម្ពុជា បានដាក់​ជនសង្ស័យ​ចំនួន​ពីរ​រូប​ក្នុង​សំណុំ​រឿង​០០៣ និង​សំណុំ​រឿង​០០៤ ស្ថិត​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ។

លោក មាស មុត ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជាជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ និង​អំពើ​មនុស្ស​ឃាត ដែល​បាន​ប្រព្រឹត្ត​នៅ​ទីតាំង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ដែល​រួម​មាន មន្ទីរ​សន្តិសុខ​វត្ត​ឥន្ទញាណ កំពង់​សោម មន្ទីរ​សន្តិសុខ ស-២១ ក្នុង​ក្រុងភ្នំពេញ​ ក្រចេះ និង​បាន​ប្រព្រឹត្ត​លើជន​ជាតិ​វៀតណាម ជនជាតិ​ថៃ និង​ជន​បរទេស​ផ្សេង​ទៀត​នៅលើ​ដែន​សមុទ្រ និង​នៅ​លើកោះ ដែល​កម្ពុជា​បាន​អះ​អាង​ថាស្ថិតក្រោម​អធិបតេយ្យ​ភាព​របស់​ខ្លួន។ លោក ស្រី អ៊ឹម ចែម ជា​អតីត​មេ​បញ្ជាការ​ស្រុក​ខ្មែរ​ក្រហម និង​ជាជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​មនុស្ស​ឃាត ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​ការ​ដ្ឋាន​ស្ពាន​ស្រែង ដែល​ទីតាំង​ទាំង​ពីរ​គឺស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម សូម​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​កិច្ច​ស៊ើប​សួរ​ដែល​កំពុង​បន្ត​នៃ​សំណុំ​រឿង​០០៣ និង ០០៤ និង​សូម​ស្វាគមន៍​ចំពោះ​ការវិវឌ្ឍ​ថ្មី ដែល​ចៅ​ក្រម ហាម៉ុន​កំពុង​ធ្វើ​ឆ្ពោះ​ទៅការ​បញ្ចប់កិច្ច​ស៊ើប​សួរ។ ទោះបី​យ៉ាងណា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៅ​តែ​មាន​ក្តី​បារម្ភ​ខ្លាំង​ចំពោះ​ការ​មិន​ឯកភាព​ដែលបន្តរ​វាង​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​លើដំណើរ​ការ​ស៊ើប​សួរ និង​ការ​បដិសេធ​នៃភាគី​ជាតិ​ដើម្បី​គាំ​ទ្រដល់​កិច្ច​ស៊ើប​សួរ។

កិច្ច​ស៊ើប​សួរ​នៃ​សំណុំ​រឿង០០៣ និង០០៤ បាន​ជួប​ប្រទះ​ការ​លំបាក​តាំង​ពីលើក​ដំបូង​នៃការ​ចាប់​ផ្តើម​សំណុំ​រឿង​ក្នុង​ខែកញ្ញា ឆ្នាំ​២០០៩​។ ​ផ្ទុយពី​គោលការណ៍​លទិ្ធប្រជាធិបតេយ្យ​ស្តីពី​ឯករាជ្យ​ភាព​តុលាការ និងការ​បែង​ចែក​អំណាច​ដាច់ពីគ្នា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត បានធ្វើ​សេចក្តី​ប្រកាស​ជា​សាធារណៈ​តាំង​ពីដំបូង​ថា សំណុំរឿង​ដែល​ក្រៅ​ពីសំណុំ​រឿង​០០២ គួរ​កុំ​ដំណើរ​ការ។ នៅ អ.វ.ត.ក នេះគឺជា​ការ​ប៉ុនប៉ង​ជ្រៀត​ជ្រែក​ដល់​កិច្ច​ស៊ើប​សួរ ដែល​បាន​នាំ​ឲ្យ​មាន​ទំនាស់​បន្ត​បន្ទាប់​រវាង​ភាគី​ជាតិ និង​ភាគី​អន្តរ​ជាតិ ហើយ​នាំឲ្យ​មានការ​លាលែង​ពីតំណែង​របស់​អតីត​សហចៅ​ក្រម​អន្តរ​ជាតិ​ចំនួន​បីរូប និងនាំ​ឲ្យ​មាន “ការបញ្ចប់” កិច្ច​ស៊ើប​សួរ​នៃ​សំណុំ​រឿង០០៣ ដែល​ក្រោយ​មក​ត្រូវ​បាន​បើក​កិច្ច​ស៊ើប​សួរ​ឡើង​វិញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ។ បន្ទាប់ពី សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បច្ចុប្បន្ន​លោក ម៉ាក ហាម៉ុន បានកាន់​ការងារ​ស៊ើប​សួរ​ប្រហែល​ពីរឆ្នាំ​កន្លង​មក លោក និង​សម​ភាគី​ជាតិ​​របស់​លោក គឺ​លោក យូ ប៊ុនឡេង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សំដែង​ភាពមិន​ឯកភាព​គ្នា​លើភាព​ចាំបាច់​ដើម្បី​ធ្វើកិច្ច​ស៊ើប​សួរ​បន្ថែម​ក្នុង​សំណុំ​រឿង​០០៣[1]​។ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម បាន​លើក​ឡើង​ពីការ​ជាប់​ទាក់ទិន​នៃការ​ជំទាស់ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឱកាសផ្សេងៗ ដែល​នាពេល​ថ្មីៗ​ក្នុងរបាយកាណ៍​សង្គម​ស៊ីវិល​ទៅកាន់​គណៈកម្មាធិការ  សិទិ្ធ​មនុស្សកាល​ពីខែកុម្ភៈ ឆ្នាំ២០១៥។[2]

ទោះ​បីជា​កិច្ច​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​០០៣ និង០០៤ របស់​លោកចៅ​ក្រម ហាម៉ុន បាន​ត្រូវ​បាន​រារាំង​ដោយ​សមភាគី​ជាតិ​របស់​លោក និង​រាជរដ្ឋាភិ​បាល​កម្ពុជា​ក៏​ដោយ[3] ក៏វា​លេច​ឡើងយ៉ាង​ច្បាស់​ដល់​អ្នក​អង្កេតការណ៍​ថា ចៅ​ក្រម ហាម៉ុន មិន​បាន​ទទួល​ការគាំ​ទ្រ​ផ្នែក​សម្ភារៈ​ណា​មួយ​ពីសហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​លោក យូ ប៊ុន​ឡេង ​ទេ។ ដោយ​សារ​តែ កង្វះ​ការ​គាំ​ទ្រ​នេះ ចៅក្រម ហាម៉ុន មិន​អាច​កោះ​ហៅ​ជនសង្ស័យ​មក​បង្ហាញ​ចំពោះ​មុខ អ.វ.ត.ក ដែល​បាន​ធ្វើ​ឲ្យ​គាត់​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពីដាក់ មាស មុត និង អ៊ឹម ចែម ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​កំបាំង​មុខ។ គណៈកម្មា​ធិការ​ប្រព្រឹត្តិកម្ម សូម​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្វះ​កិច្ច​សហការ​ដែល​បន្ត​ពីខាង​សហ​ចៅ​ក្រម​ស៊ើបអង្កេត​ជាតិ ដែល​បណ្តាល​ឲ្យមាន​ភាព​មិន​ស៊ី​សង្វាក់​ខាង​នីតិ​វិធី​នឹងសំណុំ​រឿង​០០១ និង​០០២ ដែល​ជន​សង្ស័យ​បាន​ត្រូវ​ចាប់​ខ្លួន និងដាក់​ក្នុង​មន្ទី​រ​ឃុំឃាង​បណ្តោះ​អាសន្ន​នៅ​ខណៈ​ពេ​ល​ដែល​បទ​ចោទ​បាន​ត្រូវ​ធ្វើ​ឡើង​ប្រឆាំង​នឹង​ពួកគាត់។

ផ្អែក​តាម​ការ​ពិចារ​ណា​ទាំង​នេះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម សូម​សំដែង​ទស្សនៈ​របស់​ខ្លួន​ដូច​ខាង​ក្រោម៖

(១) គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម សូម​ស្វាគមន៍​ចំពោះ​ការ​វិវឌ្ឍ​ទៅ​មុខ​ដែល​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​កំពុង​ធ្វើ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ និង​លើក​ទឹកចិត្ត​ឲ្យចៅ​ក្រម ហាម៉ុន ចាត់​ការ​ស៊ើប​អង្កេត​ដោយ​គោរ​ព​សិ​ទ្ធិ​របស់​ភាគី​ទាំង​អស់​ឲ្យ​បាន​ពេញ​លេញ។

(២) ​គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម សូម​អំពាវ​នាវ​ជា​បន្ទាន់​ដល់​ខាង​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ​ឲ្យ​សហការ​ជា​មួយ​ភាគី​អន្តរ​ជាតិ និង​ឲ្យ​ផ្តល់​កា​រ​គាំទ្រ​ចាំបាច់​ទាំង​ឡាយ​សម្រាប់​ការ​បញ្ចប់​កិច្ច​ស៊ើប​សួរ។ ចៅក្រម យូ  ប៊ុនឡេង គឹ​ស្ថិត​ក្រោម​កាតព្វកិច្ច​ដើម្បី​ធ្វើការ​សម្រេច​ចិត្តលើ​ការបញ្ចប់​កិច្ច​ស៊ើប​សួរ បន្ទាប់​ពីត្រួត​ពិនិត្យ​លើ​ភស្តុតាង​អង្គហេតុ​ដោយ​ប្រុង​ប្រយ័ត្ន និង​ដោយ​ផ្អែក​លើការ​ពិចារណ​អង្គច្បាប់​តែមួយ​គត់។

(៣) គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម សូម​រម្លឹក​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ប្តេជ្ញា​របស់​ខ្លួនដែល​បាន​ធ្វើ​ទៅកាន់​គណៈ​កម្មាធិការ​សិទិ្ធ​មនុស្ស ដើម្បី​ឲ្យសំណុំ​រឿង​០០៣ និង​០០៤ ដំណើរ​ការ​បាន​ដោយ​មិនមាន​ការជ្រៀត​ជ្រែក​ណាមួ​យ​ និង​សូមអំពាវ​នាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យបញ្ឈប់​ការប៉ុន​ប៉ង​ណាមួយ​ដែល​មានឥទ្ធិពល​លើល​ទ្ធផល​នៃកិច្ច​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤។

សម្រាប់​ព័ត៌មាន​បន្ថែម សូមទំនាក់​ទំនង​មកកាន់៖

–       លោក សុក សំអឿន ប្រធានសម្របសម្រួល CHRAC ​ទូរស័ព្ទលេខៈ 092 698 345

–       លោក ឡាត់ គី ប្រធានកម្មវិធីសាលាក្តីខ្មែរក្រហម

និងដីធ្លី នៃអង្គការ ADHOC  ទូរស័ព្ទលេខៈ 012 828 411

–       លោក រុន សារ៉ាយ នាយក នៃអង្គការ LAC ទូរស័ព្ទលេខៈ 012​ 838 341

–       លោក យង់ គឹមអេង ប្រធាន នៃអង្គការ PDP Center ទូរស័ព្ទលេខៈ 016 828 211

–       លោកស្រី សិទ្ធិ ហុងអៀង ប្រធាន នៃអង្គការ KYA ទូរស័ព្ទលេខៈ 017 788 955

–       លោក សួន ប៊ុនស័ក្តិ ប្រធាន លេខាធិការដ្ឋាន CHRAC ទូរស័ព្ទលេខៈ 092 344 357



[1] សារព័ត៌មាន ឌឺខែមបូឌា ដេលី, “Judges at Odds Over Future of War Crimes Investigation” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣

[2] របាយការណ៍សង្គមស៊ីវិលកម្ពុជា ស្តីពី “ការអនុវត្តនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ”

[3] Open Society Justice Initiative, Recent Developments at the Extraordinary Chambers in the Courts of Cambodia (March 2013) http://osf.to/1gOI1SZ

Leave a Reply

Your email address will not be published. Required fields are marked *

សមាគមអាដហុក ប្រារព្ធទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ ២០១៥ ក្រោមប្រធានបទ ស្ត្រី និងការសម្រេចចិត្ត

១.1សមាគមអាដហុកស្នាក់ការកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធទិវាអន្តរជាតិនារី៨មិនា ក្រោម​ប្រធានបទ ស្រ្តី និងការ​សម្រេច​ចិត្ត ថ្ងៃទី ០៥ មិនា ឆ្នាំ ២០១៥ វេលាម៉ោង ៨ព្រឹក ។ ដោយមាន​ការចូលរួម​ពីប្រជា​ពលរដ្ឋ​រងគ្រោះ ករណី​ដីធ្លី ករណី​ហិង្សា​ក្នុងគ្រួសារ ករណី​រំលោភ​សេព​សន្ថវៈ ជួញដូរ​ទៅប្រទេស​ចិន ម៉ាឡេស៊ី មកពី​សហគម​បុរីកីឡា បឹងកក់ ភ្នំបាត ខេត្ត​កំពង់ស្ពឺ រួមជាមួយ​​អ្នកសារ​​ព័តមាន​​ជាតិ និង អន្តរ​ជាតិ ប្រមាណ​ជាង ១០០នាក់ ក្រោម​​អធិបតី​​ភាព​​លោក ធន សារាយ ប្រធាន​​សមាគម​​អាដហុក។

ថ្លែងក្នុង​​ទិវាអន្តរ​​ជាតិ​នារី ៨មិនា ឆ្នាំ ២០១៥ លោក ធន សារាយ ប្រធាន សមាគម​អាដហុក បានលើក​​ឡើង​​អំពី​បញ្ហា​​ទំនាស់​​ដីធ្លី​រវាង​​ប្រជាពលរដ្ឋ និង​​អ្នកមាន​​អំណាច ដែល​ជារើយៗ ប្រជាពលរដ្ឋ​​ស្លូតត្រង់​​មិនត្រូវ​បាន​​អាជ្ញាធរ​​ដោះស្រាយ​ដីធ្លីអោយ បែរជា​​ត្រូវ​បាន​គេប្រើ​ប្រព័ន្ធ​តុលាការ​ចាប់ដាក់​ពន្ធនាគារ​ថែមទៀត ធ្វើអោយ​ប្រជាពលរដ្ឋ​ត្រូវ​រង​អយុត្តិធ