នារីខ្មែរ​ពីរនាក់​ត្រូវមេ​ខ្យល់​បោក​យក​ទៅលក់​ធ្វើស្រី​ពេស្យា​នៅ​ប្រទេស​ថៃ

IMG_1662

នៅថ្ងៃទី ១៤ និង ១៥ ខែ មករា ឆ្នាំ ២០១៤ នារីខ្មែរ​ពីរនាក់​ឈ្មោះ ឆ.សទ ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុក​កំណើត​នៅខេត្ត​សៀមរាប និងឈ្មោះ សខ.សភ ភេទស្រី អាយុ ១៩ឆ្នាំ មាន​ស្រុក​កំណើត​នៅខេត្ត ស្វាយរៀង ត្រូវបាន​មេខ្យល់​ឈ្មោះ ណង ឈ្មោះ គន. វទ សហការ​ជាមួយ​មេបន​នៅប្រទេស​ថៃ​ឈ្មោះ សង នាំពីភ្នំពេញ​យកទៅលក់​អោយធ្វើជា​ស្រីពេស្យា​នៅប្រទេស​ថៃ​តាមច្រក​ខេត្ត​កោះកុង ដោយមេខ្យល់​កុហក​នារីរង​គ្រោះ​ទាំងពីរនាក់​ថា នាំមកធ្វើ​ការ​នៅ​ខេត្ត​កោះកុង បាន​ប្រាក់ខែច្រើន ។ នារីរង​គ្រោះ​ទាំង​ពីរនាក់ ត្រូវ​បាន​​មេបន​នៅ​​ប្រទេស​ថៃ បង្ខំ​អោយ​​បំរើផ្លូវ​ភេទ​ជាមួយ​​ភ្ញៀវ ក្នុង​តម្លៃ ៥០០​បាត ពេល​រួមភេទ​​ជាមួយ​​ភ្ញៀវ​ម្តង ប៉ុន្តែ​​ប្រាក់​​ទាំង​នោះ ត្រូវ​បាន​​មេ​បន​ទុក​ទាំង​អស់ មិន​អោយ​​នារី​រង​​គ្រោះ​​ទេ និង​​ថែម​ទាំង​​គំរាម​​យក​ទៅ​លក់​បន្ត​​នៅ​កោះ​កូដ ព្រំដែន​​សមុទ្រ​ថៃ និង​ឥណ្ឌូ​នេស៊ី ទៀត​ផង ប្រសិន​​បើនារី​រង​គ្រោះ​​ហ៊ាន​លួច​រត់។ ដោយ​ស៊ូ​​ទ្រាំ​និងការ​​ធ្វើបាប​​មិនបាន នារីរង​គ្រោះ​​ទាំង​ពីរនាក់​ក៏​សំរេច​ចិត្ត​​លួចរត់​មក​ប្រទេស​កម្ពុជា​វិញ ពេល​រត់នោះ នារីរង​គ្រោះ​ត្រូវ​បាន​មេខ្យល់​​នៅ​ប្រទេស​​កម្ពុជា ដេញ​ចាប់​​នាំ​ទៅ​​ប្រទេស​ថៃ​​វិញ តែ​នារី​រង​គ្រោះ​​បាន​រត់​មក​ប្តឹង​សមាគម​អាដហុក​​ខេត្តកោះកុង​អោយ​ជួយ សមាគម​អាដហុក​ខេត្ត បាន​ផ្តល់​មេធាវី […]

លទ្ធផល​សង្ខេប​ផ្នែកដោះ​ស្រាយទំនាស់ ឆ្នាំ២០១៣

កម្មវិធី​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ផ្នែកមួយថ្មី​របស់​អង្គការ​អាដហុក ដែលត្រូវ​​បានបង្កើត​ឡើងក្នុងឆ្នាំ២០១៣ បន្ទាប់​ពីបាន​ធ្វើចប់​រួចរាល់ នូវឧបករណ៏​ដោះស្រាយ​​ទំនាស់​ដែល​មាន ៥ជំហាន និង ២៣ឧបករណ៏ ដែលជាការ​ជួយឧបត្ថ​គាំទ្រផ្នែកស្មារតី និង សម្ភារៈ ពីសំណាក់​​សាកល​វិទ្យាល័យ​ទីលប័ក មានមូល​ដ្ឋាននៅ​ប្រទេសហូឡង់ ។ កម្មវិធី​នេះមាន​គោលបំណង ដើម្បី​ជួយដល់​ពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាសហគមន៏​នៅតាម​​ជនបទ​ដែលមាន​ទំនាស់តូច​តាច បាន​ទទួល​នូវ​យុត្តិធម៌ ដោយពុំ​ចាំបាច់​ពឹងផ្អែក​តែទៅ​លើប្រពន្ធ័​​ដោះស្រាយ​​ផ្លូវការ​តែប៉ុណ្ណោះ​នោះទេ ។ តាមការ​ស្រាវជ្រាវ​របស់វិទ្យា​ស្ថាន​មួយ​នៃប្រទេសហូឡង់ បានរក​ឃើញថា នៅលើពិភព​​លោក មានទំនាស់​ប្រហែល​ជា៨០% ដែល​អាច​ដោះ​ស្រាយ​បានតាម​យន្តការ​សម្រុះសម្រួល ។ មិនខុស​អ្វីពី​​ប្រទេសកម្ពុជា​ទេ គឺយើង​សង្កេត​ឃើញ មានទំនាស់​តូចតាច​ជាច្រើន ដែលអាច​សម្រុះ​សម្រួល​គ្នាបាន  ប៉ុន្តែ​ដោយសារ​ ភាពខ្វះការ​យល់ដឹង និង ការមានះ​ចង់ឈ្នះ​ចង់ចាញ់ ទើបបណ្តាល​ធ្វើឲ្យពួក​គេ​តស៊ូក្តី​ក្តាំគ្នា រហូត​ភ្លេច​គិត​ពីការ​ខាតបង់​​លុយកាក់ និង ខាតបង់​ពេលវេលា រហូតខ្លះ​ទៀត ឈានដល់​មានអំពើ​ហិង្សា និង គំនុំ​គំគួន​គ្នាថែម​​ទៀតផង ។ ដូច្នេះ​ហើយ​ទើប​នៅឆ្នាំ២០១៣​នេះ  ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គំាទ្រ​ពីសហភាព​អឺរ៉ុប និង ​ម្ចាស់ជំនួយ​ផ្សេងៗទៀត អង្គការ​អាដហុក​បាន​ចាប់​ផ្តើម​ដំណើរ​ការ​អនុវត្តន៏​គំរោង ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​​តុលាការ ដោយ​ធ្វើការ​រួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ ពិសេស​ឃុំ-សង្កាត់ និង អង្គការ​ដៃគូ ដើម្បី​​ជួយ​​ដោះស្រាយ​​ទំនាស់​មួយចំនួន ពិសេស​ករណី​រដ្ឋប្បវេណី […]

ស្រ្តីមានផ្ទៃពោះ ជនជាតិដើមភាគតិចព្នង​សម្រេច​ធ្វើទារុណកម្ម​ចាក់សាំងដុតខ្លួន​ដោយសារ អំពើហឹង្សា​ក្នុងគ្រួសារ

13

កាលពី​យប់ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤​​វេលា​ម៉ោង​៧យប់​ស្ត្រី ឈ្មោះ ណ. ក. អាយុ២៧ឆ្នាំ មានផ្ទៃពោះ២ខែ បានសម្រេចចិត្តគិតខ្លី ចាក់សាំងដុតសម្លាប់ខ្លួន​នៅលើ​កាំជណ្តើរ​ផ្ទះ​តែ​មិនបាន​សម្រេច​បណ្តាលឲ្យរងរបួសធ្ងន់​ ដោយសារតែនាងធុញទ្រាន់​នឹង​ការរស់នៅ​​ជាមួយ​ប្តីដែល​តែងតែបង្កហឹង្សាក្នុងគ្រួសារ​ជាបន្តបន្ទាប់កន្លងមក​។​  ប្តីរបស់​ស្ត្រី​រងគ្រោះ ឈ្មោះ យុន ជិន អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកចម្ការ​។​ គ្រួសារនេះ​មាន​កូន២នាក់ រស់នៅក្នុងបន្ទុក​ ហើយរស់នៅក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ។ ការធ្វើទារុណកម្មខ្លួនឯង​របស់ស្រ្តីជនជាតិមានផ្ទៃពោះ ​ដោយចាក់សាំងស្រោចខ្លួន​ និង​ដុតសម្លាប់ខ្លួន បណ្តាលឲ្យឆាប់ឆេះរាងកាយយ៉ាងសន្ឋោរសន្ឋៅ​​តែត្រូវ​អ្នក​ភូមិជួយ​ពន្លត់​និង​នាំតាមរថយន្តសង្រ្គោះ​របស់ស្នងការរដ្ឋាន​​នាំមកមន្ទីរពេទ្យ​​ខេត្តភ្លាមៗ។ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលកន្ទួត​ បាននិយាយថា មូលហេតុដែលឈានឲ្យមានការធ្វើ ទារុណកម្មខ្លួនឯងយ៉ាងធ្ងន់ធ្ងរបស់ស្រ្តីរងគ្រោះ គឹបណ្តាលមកពីអំពើហឹង្សាក្នុងគ្រួសារ បង្កឡើងពីសំណាក់បុរសជាប្តី ដែលតែងតែបង្កហឹង្សា​វាយធ្វើបាបមកលើស្រ្តី​ជា​ប្រពន្ឋ ជាបន្តបន្ទាប់​ស្ទើរាល់ថ្ងៃ​រាល់ពេលស្រវឹងម្តងៗ។​ បើតាមការឲ្យដឹង​ពីប្រជាពលរដ្ឋ​នៅក្នុងភូមិបានបញ្ជាក់ថា នៅថ្ងៃកើតហេតុបុរស ជាប្តីស្រវឹងស្រា និង​កើតជាទំនាស់​​ជាមួយស្រ្តីជាប្រពន្ឋ ឈានទៅដល់ការធ្វើហឹង្សាវាយដំ ម្តងទៀត។​ ​ដែលធ្វើឲ្យស្រ្តីជាប្រពន្ឋបានយកសាំង មកចាក់ស្រោចលើខ្លួនហើយ ក៏ដុតនៅ កាំជន្តើរមុខផ្ទះតែម្តង ។ គ្រូពេទ្យបានបញ្ជាក់ថា​ ស្រ្តីរងគ្រោះគឺមានអាការៈធ្ងន់ធ្ងរ លើការសង្រ្គោះ​ដោយរាង​កាយស្រ្តីរងគ្រោះ​ត្រូវភ្លើងឆេះរោលរាល ហើយក្រុម​គ្រូពេទ្យ​ បានជំរុញឲ្យក្រុមគ្រួសារ​ស្រ្តីរងគ្រោះ​នាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ។​ សមាគមអាដហុកប្រចាំខេត្តក្រចេះ បានស៊ើបអង្កេត​​និង​​ជួបជាមួយសាច់ញាតិជនរគ្រោះ បានជួបអន្តរាគមន៍​ទៅប៉ូលីសប៉ុស្តិ័ឃុំកន្ទួត​ និងអធិការប៉ូលីសស្រុកចិត្របូរី […]

អំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធការលែងលះ

1

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ចន្លោះម៉ោង ៧:៣០នាទី​ទៅម៉ោង​៨:៣០នាទី​ព្រឹក សមាគម​អាដហុក​បាន​ធ្វើការ​​ផ្សាយ​ផ្ទាល់ តាមវិទ្យុ​សំបុកឃ្មុំ FM១០៥ លើ​ប្រធានបទ​អំពើហិង្សា​ក្នុងគ្រួសារ​ពាក់ព័ន្ធ​ការ​លែងលះ ដើម្បី​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានយល់​ដឹង សំរាប់ការ​ដោះស្រាយ​បញ្ហាផ្ទាល់​ដែលពួក​គាត់​កំពុង​ជួបប្រទះ​ជាប្រចាំថ្ងៃ ដោយមាន​ការ​ចូលរួមពី​វាគ្មិន​ដូចជាៈ លោកស្រី លឹម មុនី អនុ​ប្រធាន​ផ្នែកស្ត្រី និង​កុមារ​សមាគម​អាដហុក លោកស្រី គា សុផល មេធាវី អ្នកស្រី ឌុក ដែន ជនរង​គ្រោះនៃ​អំពើហិង្សា​​ក្នុងគ្រួសារ   បន្ទាប់​ពីមានការ​ថ្លែង​ចំណាប់​អារម្មណ៏​របស់​វាគ្មិន​ទាក់ទង់​ទៅនឹង សកម្មភាព​អំពើហិង្សា​ក្នុង​គ្រួសារ ផលប៉ះពាល់​ពីអំពើហិង្សា​ក្នុងគ្រួសារ ក៏ដូចជា​ច្បាប់ទប់ស្កាត់​អំពើហិង្សា​ក្នុងគ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ប្រិយ៏មិត្ត​អ្នកស្តាប់​ក៏បាន​ទូរស័ព្ទ​សួរសំណួរ​ទាក់ទង​ទៅនិង ឧបសគ្គ​របស់​ពួកគាត់ ដោយ​សារតុលាការ​ទាមទារ​ប្រាក់​ពីពួកគាត់​លើសការ​កំណត់​របស់ច្បាប់ ជាថ្នូរនិង​ការដោះស្រាយ​រឿងក្តី សំណួរ​ក៏ផ្តោត​ទៅលើថា បើ​ភាគីម្ខាង​មិនព្រម​លែងលះ តើបណ្តឹង​លែងលះ​អាចដំណើរការ​បានឬទេ ក្រៅពីសំណួរ​ក៏មានសំណូមពរ​ពីប្រិយ៏មិត្ត សុំបន្ថយ​ការផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ និងសុំអោយមាន​អ្នកជំនាញ​ជួយធ្វើការ​សម្របសម្រួលករណី​ហិង្សាក្នុង​គ្រួសារ​ជាមុនសិន​ជៀសវាងការ​ប្តឹងលែងលះ​ទៅតុលាការ វាគ្មិន​ក៏បានបកស្រាយ​តបទៅ​និង​សំណួរ​ប្រិយ៏មិត្ត ជាមួយ​និងការផ្តល់​អនុសាសន៏​ទៅ​រាជរដ្ឋាភិបាល​ផងដែរ ។  

សេចក្ដីថ្លែងការណ៍ អាជ្ញាធរក្រុងភ្នំពេញកំពុង រំលោភ រដ្ឋធម្មនុញ្ញ និង ច្បាប់

Picture-03

សមាគម ការពារសិទ្ធិមនុស្ស អាដហុក​ ថ្កោលទោស ចំពោះ សកម្មភាព របស់ អាជ្ញាធរ ក្រុងភ្នំពេញ ដែលបាន ធ្វើការ ចាប់ខ្លួន មនុស្ស ចំនួន ១១នាក់ ដែលក្នុងនោះ រួមមាន កញ្ញា ឡុង គឹមហៀង បុគ្គលិកអង្គការសិទ្ធិលំនៅដ្ឋាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី តុង ស្រីលាប អ្នកស្រី ពៅ សុភាព អ្នកស្រី ផាន់ ឈុនវ៉េង អ្នកស្រី ភួង សុភាព អ្នកស្រី ងួន គឹម ឡាង អ្នកស្រី អ៊ឹម ស្រីទូចជាសកម្មជនដីធ្លី តំបន់បឹងកក់ អ្នកស្រី អៀង ភីសា និង លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ កាលពី ម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅពេលដែល អ្នកទាំង ១១នាក់ នោះបានចូលរួម ជាមួយ តំណាងអង្គការ សមាគម និងសកម្មជនដីធ្លី ចំនួនប្រមាណជា ១០០នាក់ ផ្សេងទៀត បាននាំគ្នាយក ញាតិ ទៅដាក់ជូន ស្ថានទូតអាមេរិក ស្ថានទូតបារាំង និងស្ថានទូតអង់គ្លេស ដើម្បីសុំអន្តរាគមន៍ អោយមានការដោះលែង តំណាងសហជីព និង បាតុករអហិង្សា ចំនួន ២៣នាក់ រួមជាមួយ លោក វ៉ន ពៅ ដែល កងកម្លាំង របស់រដ្ឋាភិបាល បានធ្វើការចាប់ និង កំពុងឃុំខ្លួន ដោយខុសច្បាប់ នៅពន្ធនាគារ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។

សមាគម​អាដហុក​បើកវគ្គ​បណ្តុះបណ្តាល ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ដល់អាជ្ញាធរ​មូលដ្ឋាន និងប្រជាពលរដ្ឋ

2

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៤ សមាគម​អាដហុក​បានផ្តល់​ចំណេះដឹង​ទាក់ទង​ការធ្វើ​ទេសន្តរ​ប្រវេសន៏​ប្រកបដោយ​សុវត្ថិភាព ដល់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋជាជនបង្គោល ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយមាន​ការចូល​រួមពី លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​ប្រធាន​ភូមិ អនុប្រធានភូមិ និង​ប្រជាពលរដ្ឋ​​ជាជនបង្គោលសរុប ៣៥នាក់ ស្រី ១៥នាក់ ប្រុស ២០នាក់។ លោក នី លីហេង ជាគ្រូ​ឧទ្ទេសនាម​ក្នុងវគ្គបានលើក​ឡើងពីការ​ធ្វើទេសន្តរ​ប្រវេសន៏​ស្របច្បាប់ ការធ្វើទេសន្តរប្រវេសន៏​មិនស្របច្បាប់ ភាពខុសគ្នា​រវាងការ​ធ្វើទេសន្តរ​ប្រវេសន៏​តាមក្រុមហ៊ុន ការធ្វើទេសន្តរ​ប្រវេសន៏​តាមមេខ្យល់ និងការធ្វើ​ទេសន្តរប្រវេសន៏​ដោយខ្លួនឯង ឬតាមមិត្តភ័ក្រ ជាមួយគ្នានោះដែរ លោក នី លីហេង ក៏បាន បញ្ជាក់ជូន​ពីសារៈសំខាន់​នៃការធ្វើ​កិច្ចសន្យា​ជាមុន មុនពេល​ធ្វើ​ទេសន្តរ​ប្រវេសន៏​ គ្រោះថ្នាក់​ក្នុងការធ្វើ​ទេសន្តរ​ប្រវេសន៏ និង​វិធីសាស្ត្រ​ជួយខ្លួនឯងពេលជួប​ឧបសគ្គ​ដូច​ជាត្រូវថៅកែ​វាយធ្វើបាប ត្រូវគេជួញដូរ​កំលាំង​ពលកម្ម ឬ​ជួញដូរ​ភេទជាដើម។ក្នុងវគ្គនេះដែរ មានការចូល​រួមជាសំណួរ ក៏ដូចជាការ​បញ្ចេញយោបល់​ផ្សេងៗ​ពីសិក្ខាកាមចូលរួម យ៉ាងច្រើនកុះករ រាក់ទាក់ និងស្និតស្នាល។   

អង្គការអាដហុក បាន​នាំយក​ជំនួយ​ឩបត្ថម្ភ​ដល់ជន​រងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៏​នៃ​ការ​បង្រា្កប​ដោយ​ហឹង្សាពី​កងកម្លាំង​ប្រដាប់អាវុធ​នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៤

post

នៅព្រឹកថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០១៤ លោក ធន សារាយ ប្រធានអង្គការការពារសិទ្ឋិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅអាដហុក បាននាំ​យក​ជំនួយ​ឩបត្ថម្ភ​ជូនដល់កម្មករ កម្មការនី រងគ្រោះចំនួន២៤នាក់ ក្នុងនោះសម្រាប់ចែកជូនដល់អ្នករងរបួសស្រាលចំនួន ២១នាក់ ក្នុងម្នាក់ៗទទួលបាន ២០0,០០០ រៀល និង អ្នករបួសធ្ងន់ចំនួន ០៣នាក់ ម្នាក់ៗទទួលបាន ៣០០,០០០រៀល។ កម្មករ កម្មការនីទាំអស់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត និង មន្ទី​ពេទ្យ​ព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ)។ការចែកជំនួយឩបត្ថម្ភនេះគឺធ្វើតែទៅលើអ្នករងគ្រោះដោយសារ ការបាញ់បង្រ្កាប ពីសំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៤ នៅចំណុចសួនកាណាឌីយ៉ា រឺផ្លូវវេងស្រេង ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។