វេទិកា ស្តីអំពី កេរដំណែលនៃ ការចូលរួម របស់ដើមបណ្តឹង រដ្ឋប្បវេណី រៀបចំដោយ សមាគមអាដហុក នៅសណ្ឋាគារ លីជឺ ក្រុងក្រចេះ ខេត្តក្រចេះ ថ្ងៃទី10 ខែឧសភា ឆ្នាំ២០១៣ សុន្ទរកថាថ្លែងបើក ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរង ខេត្តក្រចេះ - សូមគោរពលោក ធន សារាយ ប្រធានសមាគមអាដហុក - សូមគោរព អ៊ំ មា មីង បងប្រុសស្រី និងអង្គវេទិកាទាំងមូល ជាទីគោរព! ជាបឋម ក្នុងនាមជួសមុខឲ្យឯកឧត្តម អភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណ សម្រាប់លោក ប្រធាន សមាគមអាដហុក ដែលបាន សម្រេចជ្រើសរើស យកទីតាំងខេត្តក្រចេះ សម្រាប់រៀបចំវេទិកា ស្តីអំពីកេរដំណែលនៃ ការចូលរួមរបស់ ដើមបណ្តឹងរដ្ឋប្បវេណី នៅថ្ងៃនេះ ។ អង្គវេទិកា ជាទីគោរព ចាប់តាំងពីពេលដែល [...]
អង់គ្លេស
ខ្មែរ






