REPORT: Victims Participation before the ECCC – Baseline Study (ADHOC & Harvard Humanitarian Initiative, 2013)

EXECUTIVE SUMMARY

Victims’ participation is one of the unique features of the trials held by the Extraordinary Chambers in the Courts of Cambodia (ECCC), also known as the Khmer Rouge Tribunal (KRT). In November 2011, the ECCC Trial Chamber began its second trial, hearing evidence against three former top ranking Khmer Rouge leaders.

Nearly 4,000 victims participate as Civil Parties in this second case (Case 002), over ten times more than in the first trial. This unprecedented large number of Civil Parties in an already complex trial poses challenges for the Court, lawyers and NGOs alike to achieve a balance between the rights of victims to an effective participation and the rights of the accused to a timely trial.

Considering this challenge and the limited resources available, ADHOC, the Cambodian Human Rights and Development Association (French Acronym), has established in 2010 a Civil Party Representative (CPR) scheme, to facilitate a two-way communication process between Civil Parties, their lawyers, and the Court. ADHOC acts as the intermediary organisation for nearly half of the Civil Parties admitted in Case 002, providing assistance for their participation in the ECCC’s legal proceedings. The CPR scheme is centred on the role of 122 Civil Party Representatives who act as the focal point and link between the majority of the Civil Parties assisted by ADHOC, their lawyers, ADHOC staff, and the Court.

This study constitutes a baseline analysis for the monitoring and evaluation of the CPR scheme implemented by ADHOC. Specifically, among Civil Parties assisted by ADHOC in Case 002, it aims to examine: (1) awareness, knowledge and attitudes of the ECCC; (2) their perceptions and expectations about justice; and (3) their expectations in regards to collective and moral reparations. It is anticipated that the findings will have broader lessons-learned to inform the participation of large numbers of victims in criminal trials in international and hybrid tribunals dealing with mass atrocities.

The results are based on interviews with 120 out of 122 Civil Party Representatives (CPRs) and a random sample of 294 Civil Parties (CPs) from a remaining list of ADHOC-assisted Civil Parties in Case 002, as of May 2011. Out of the total 414 interviews, 366 were conducted in May 2011 prior the initial hearing in Case 002. The remaining interviews (48) were conducted from July to mid-November 2011, prior to the beginning of the substantive part of the Case 002 trial. Comparisons between Civil Parties’ and Civil Party representatives’ are discussed where significant differences are present and relevant to the study questions. The views of Civil Parties and Civil Party representatives assisted by ADHOC may not represent the views of all Civil Parties represented in the trials.


សេចក្តីសង្ខេបទូទៅ

ការចូលរួម​របស់​ជនរងគ្រោះ គឺជាលក្ខណៈពិសេស​មួយក្នុងចំណោម​លក្ខណៈពិសេស​នា​នា​​​នៃ​ការជំនុំជម្រះក្តី​នៅ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលគេស្គាល់ផងដែរ​ជា សាលាក្តីខ្មែរក្រហម។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូង​នៃអ.វ.ត.ក​ ​បាន​​ចាប់ផ្តើមការជំនុំជម្រះក្តី​លើកទីពីរ​របស់ខ្លួន​ ដោយស្តាប់​ភស្តុតាង​ប្រឆាំងនឹង​អតីត​មេដឹកនាំខ្មែរ​ក្រហម​​ទាំងបីនាក់។

ជនរងគ្រោះ​ជិត​៤០០០នាក់​ ចូលរួមជា​ដើមបណ្តឹងរដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ទីពីរ​នេះ (សំណុំ​រឿង​០០២) គឺ​ច្រើនជាង​១០ដង​ បើធៀបនឹង​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ទីមួយ។ ការចូលរួម​នៃដើមបណ្តឹងរដ្ឋប្បវេណីដ៏ច្រើនសន្ធឹកសន្ធាប់ មិនដែលធ្លាប់​មាន​ពីមុនបែបនេះ​ក្នុង​ការជំនុំជម្រះដ៏ស្មុគស្មាញ​ហើយនោះ​ គឺជា​បញ្ហា​ប្រឈមធំៗ ចំពោះតុលាការ, មេធាវី និង​អង្គការ​មិនមែនរដ្ឋាភិបាល ដើម្បី​សម្រេច​បាននូវ​តុល្យភាព​រវាង​សិទ្ធិ​របស់​ជនរងគ្រោះ ក្នុងការចូលរួម​ប្រកប​ដោយប្រសិទ្ធភាព និង​សិទ្ធិ​របស់​ជនជាប់ចោទ​ ក្នុងការទទួលបានការជំនុំជម្រះ​ទាន់​ពេលវេលា​។

ដោយពិចារណា​អំពីបញ្ហាប្រឈមនេះ និង​ធនធាន​ដ៏មានកម្រិត សមាគមការពារសិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍នៅកម្ពុជា (ហៅកាត់ សមាគមអាដហុក​) ក្នុង​ឆ្នាំ២០១០ បានបង្កើត​ជា​គម្រោង​តំណាងដើមបណ្តឹងរដ្ឋប្បវេណី ដើម្បី​សម្របសម្រួល​​​ដំណើរការ​ប្រាស្រ័យ​ទាក់ទង​ពីរផ្លូវ​រវាង​ដើមបណ្តឹង​រដ្ឋប្បវេណី មេធាវី​របស់ពួកគេ និងតុលាការ​។សមាគមអាដហុកដើរតួជា​អង្គការ​អន្តរការី​សម្រាប់​ជិត​ពាក់កណ្តាល​នៃ​ដើមបណ្តឹងរដ្ឋប្បវេណី ដែល​ត្រូវបាន​ទទួលស្គាល់​ក្នុង​សំណុំ​រឿង​០០២ ដោយផ្តល់​ការឧបត្ថម្ភ​សម្រាប់ការចូលរួម​របស់ពួកគេក្នុង​ដំណើរការនីតិវិធី​ច្បាប់​របស់​អ.វ.ត.ក​។ គម្រោង តំណាង​ដើមបណ្តឹងរដ្ឋប្បវេណី​ផ្តោតទៅលើ​តួនាទី​របស់​  តំណាង​ដើមបណ្តឹង​រដ្ឋប្បវេណី​១២២នាក់ ដែល​ដើរ​តួជា​ចំណុចទំនាក់ទំនង​ និង​ចំណុច​​ផ្សារភ្ជាប់​រវាង​ភាគច្រើននៃ​ដើមបណ្តឹងរដ្ឋប្បវេណី​ ដែលទទួលការឧបត្ថម្ភ​ពីសមាគម​អាដហុក, មេធាវី​របស់ពួកគេ,  បុគ្គលិក​សមាគមអាដហុក និង​តុលាការ។

​ការសិក្សានេះ គឺជា​ការវិភាគមូលដ្ឋានមួយសម្រាប់​ការត្រួតពិនិត្យ និង​ការវាយតម្លៃ​អំពី​ ​គម្រោង​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី ដែលអនុវត្តដោយសមាគមអាដហុក។ ជាពិសេស​ទៅ​ទៀត​នោះ ក្នុងចំណោម​ដើម​បណ្តឹងរដ្ឋប្បវេណី ដែលទទួលការឧបត្ថម្ភ​ពីសមាគម​អាដហុក​ក្នុង​សំណុំរឿង​០០២ ការសិក្សានេះ​មានបំណង​ពិនិត្យអំពី៖ (១)​ការយល់ដឹង, ចំណេះដឹង​ និង​ឥរិយាបទ​ចំពោះ​អ.វ.ត.ក (២) ចំណាប់អារម្មណ៍ និង​ការរំពឹងទុក​អំពីយុត្តិធម៌ ​និង (៣) ​ការរំពឹងទុក​របស់​​ដើមបណ្តឹងរដ្ឋប្បវេណី​ ពាក់ព័ន្ធនឹង​សំណង​ផ្លូវចិត្ត និង​សមូហភាព។ គេប៉ាន់​ប្រមាណថា គំហើញ​ទាំងនេះនឹង​មាន​មេរៀន​ដែលបានរៀនសូត្រ​ទូលំទូលាយជាង​ ដើម្បី​ជូនដំណឹង​អំពី​ការចូលរួម​នៃ​ចំនួនជនរងគ្រោះដ៏ច្រើនសន្ធឹកសន្ធាប់​ក្នុង​ការជំនុំជម្រះព្រហ្មទណ្ឌ ក្នុង​តុលាការអន្តរជាតិ និង​តុលាការ​​កូនកាត់​ ដែលដោះស្រាយ​នឹង​អំពើព្រៃផ្សៃ​ទ្រង់ទ្រាយធំ។

លទ្ធផលទាំងនេះ​ គឺផ្អែក​ទៅលើ​បទសម្ភាសន៍​ជាមួយសមាជិក​១២០នាក់ ក្នុងចំណោម​តំណាង ដើមបណ្តឹងរដ្ឋប្បវេណី​ទាំង១២២នាក់ និង​ប៉ាន់​ជ្រើសរើសដោយព្រាវ​នៃ​ ដើមបណ្តឹង​រដ្ឋប្បវេណី​​២៩៤នាក់ ពី​បញ្ជី​ ដើមបណ្តឹងរដ្ឋប្បវេណី​ក្នុងសំណុំរឿង០០២ ដែលទទួល ការឧបត្ថម្ភ​ពី​សមាគមអាដហុក ត្រឹមខែ​ឧសភា ឆ្នាំ​២០១១។ ក្នុងចំណោម​បទសម្ភាសន៍​ទាំង​៤១៤​ យើង​បាន​ធ្វើសម្ភាសន៍​ចំនួន​៣៦៦ ក្នុង​ខែ​ឧសភា ឆ្នាំ ២០១១ គឺ​មុន​សវនាការបឋម​ក្នុងសំណុំ​រឿង​​០០២។ បទសម្ភាសន៍​​ផ្សេងទៀត​ (៤៨) ត្រូវបានធ្វើ​ ​ចាប់ពីខែ​កក្កដា ដល់​ពាក់​កណ្តាល​​ខែ​វិច្ឆិកា ឆ្នាំ២០១១  គឺមុន​ពេលចាប់ផ្តើម​នៃ​សវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំ​រឿង​​០០២។ ការប្រៀបធៀប​រវាង​ចម្លើយ​តប​​​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី និងចម្លើយតបរបស់​តំណាងដើមបណ្តឹងរដ្ឋប្បវេណី ត្រូវបាន​ពិភាក្សា​​ត្រង់​ចំណុច​ខុសគ្នា ​​ដែលសំខាន់ៗ និង​ពាក់ព័ន្ធនឹង​សំណួរ​ក្នុងការសិក្សា​នេះ។ ទស្សនៈ​របស់​ដើមបណ្តឹងរដ្ឋប្បវេណី​ និង​តំណាង​ដើមបណ្តឹងរដ្ឋប្បវេណី​ ដែលទទួលការឧបត្ថម្ភ​ពី​សមាគម​អាដហុក​​អាច​មិនតំណាង​ឲ្យ​ទស្សនៈ​របស់​ដើមបណ្តឹងរដ្ឋប្បវេណី​ទាំងអស់ ដែលមានមេធាវីក្នុង​ការជំនុំជម្រះទេ។

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>