Category : របាយការណ៍​ of Thematic

សេចក្តីថ្លែងការណ៍ ស្តីពី «ការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម» ក្រោមរូប​ភាព​រៀបអាពាហ៍​ពិពាហ៍​នារី​កម្ពុជា ជាមួយបុរស​ចិន

Untitled-2

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរយៈពេល៦ខែដើម​ឆ្នាំ២០១៤នេះ សមាគមការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជាហៅកាត់ថា (អាដហុក) មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាព​ស្ត្រីកម្ពុជា ដែលជារឿយៗតែងតែទទួល រង​គ្រោះ​ពីការជួញដូរភេទ ក្រោមរូបភាពរៀបអាពាហ៍​ពិពាហ៍ជាមួយបុរសជនជាតិចិន ។ ក្នុងរយៈពេលនេះ សមាគមបានទទួល​ពាក្យបណ្តឹងដែល​ទាក់ទង​នឹងការជួញដូរមនុស្ស ចំនួន១០៨ករណី ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជន រងគ្រោះសរុប២៩៥នាក់ ក្នុងនោះមាន​ប្រទេសចិនចំនួន២៦ករណី​ មានជនរងគ្រោះ ២៩នាក់ ។ សមាគមបានជួយ និងធ្វើ អន្តរាគមន៏ទៅស្ថាប័នពាក់ព័ន្ធនានា ដូចជាក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត/​ស្ថានកុង​ស៊ុល​ប្រចាំប្រទេសទទួល ។ ជនរងគ្រោះដែលចាញ់បោកមេខ្យល់​ទៅរៀបការ ជាមួយ​បុរស​ជនជាតិចិន បានជួបនូវបញ្ហា មួយចំនួន ​ដូចជា  ការ​ធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ  ការបង្អត់អាហារ និង ការបង្ខំឲ្យធ្វើការផ្ទះ​ដូចជាទាសករជាដើម ។​ តាមការ សិក្សា​លើករណីទាំងនោះ បាន​រកឃើញថា ​គឺបណ្តាលមកពីកង្វះទីផ្សារការងារ ការ បាត់បង់ដីធ្លី និងការជំពាក់បំណុល​ធនាគារជាដើម ។ ប៉ុន្តែអ្វីដែលគួរឲ្យយើងសោកស្តាយជាងនេះទៅទៀតនោះ […]

របាយការណ៏ស្ថានភាពស្តីពី ពលករ/ពលការីនីកម្ពុជា ចំណាកស្រុក អំឡុង ពីខែមករា ដល់ មេសា ឆ្នាំ២០១២

LimMony

ក្នុងអំឡុង៤ខែដើមឆ្នាំ​​២០១២​​​នេះ ចំនួនពាក្យបណ្តឹង​សុំឲ្យ ជួយអន្តរាគមន៍ របស់គ្រួសារ​ពលករ/ពលការីនី​ ចំណាកស្រុក​ បានកើនឡើង ជាង៥ដង លើសពី ចំនួនពាក្យបណ្តឹង ដូចគ្នានេះ កាលពី ៤ខែដើមឆ្នាំមុន( ចំនួនពាក្យបណ្តឹងដែល សមាគមអាដហុក ទទួលបាន ក្នុងរយៈពេល​៤ខែ​ដើម​ឆ្នាំ​​​២០១២ នេះមាន ១៤១​ករណី រីឯ​ឆ្នាំ ២០១១ ក្នុងរយៈពេល ដូចគ្នា មានតែ ២៣ករណី ប៉ុណ្ណោះ)។

ការធ្វើចំណាកស្រុកធ្វើឡើង តាមពីររូបភាព គឺ​ចំណាកស្រុក ស្របច្បាប់​និង ចំណាកស្រុក ​មិន​ស្រប​ច្បាប់ ។​​ ចំពោះទិដ្ឋភាពទូទៅ នៃបញ្ហារំលោភបំពាន និងការប្រឈមរបស់ ពលករ​/ពលការីនី​ ទាំងពីររូបភាព មានដូចជា ការបង្ខំឲ្យធ្វើការ ហួសកំលាំង គ្មានពេលសំរាក ធ្លាក់ខ្លួន​ឈឺ មិនព្យាបាល ការធ្វើ​ទារុណកម្ម ការវាយដំរបួសធ្ងន់ ការបើកប្រាក់ខែ មិនគ្រប់ចំនួន ការគំរាម​កំហែង ការចាប់​ដាក់គុក ការបង្ខំឲ្យបន្តអណត្តិ​ ការងារដោយខុសច្បាប់ ​និងការ​ផ្តាច់ ទំនាក់ទំនង​ រវាងគ្រួសារជាដើម​ ។ ក្នុង​ ១៤១ករណី ពលករ/ពលការីនីខ្មែរ​យើងបានទៅធ្វើការនៅប្រទេស​មួយចំនួន ដូចជាប្រទេស ម៉ាឡេស៊ី ថៃ អាហ្វ្រិក​ខាងត្បូង ចិន​ សាំងហ្គាពួរ ជប៉ុន ហ្វីជី ជាដើម ។

របាយការណ៍ស្ថានភាពអំពើហឹង្សាលើស្រ្តីនិងកុមារ ក្នុងឆ្នាំ​២០១១

OLYMPUS DIGITAL CAMERA

រដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកកំពស់សិទ្ធិស្ត្រី កុមារ​ និងគោល​នយោបាយ ​សមភាព យិនឌ័រ ជាពិសេសបង្កើតច្បាប់ ស្តីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារ​ជនរងគ្រោះ ច្បាប់ ស្តីពីការបង្រ្កាប អំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្ម ផ្លូវភេទ ដើម្បី​ធានានូវ ការ​គោរព សិទ្ធិមនុស្ស សិទ្ធិកុមារ និង​សមភាពយិនឌ័រ​ ។ គោលនយោបាយ លើកកំពស់សិទ្ធិស្ត្រី កុមារ និង យិនឌ័រត្រូវបានចែង នៅក្នុងផែនការ អភិវឌ្ឍន៍ជាតិ​ ដែលជាការបង្ហាញ នូវឆន្ទៈ របស់រាជ រដ្ឋាភិបាល ក្នុងការធានា នូវ​ការគោរព សិទ្ធិមនុស្ស ។ ទោះបីជា យ៉ាងណាក៍ដោយ ក៍ស្ថានភាព សិទ្ធិស្រ្តី និងកុមារ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១១ នៅតែ​មិនទាន់បានល្អប្រសើរ ​នៅ​ឡើយ បើតាមការសង្កេត របស់សមាគមអាដហុក ។

ក្រុមហ៊ុន TTY ប្រើប្រាស់ ក្រុមសន្តសុខ បាញ់សម្លាប់ប្រជាពលរដ្ឋ ដោយសាររឿងទំនាស់ដីធ្លី

shooting the people

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៩​និង៣០ នាទីព្រឹក នៅចំណុចឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និង ចំណុច ភូមិក្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រុមហ៊ុន TTY ដែលគេដឹងថា ជារបស់ ឧកញ៉ា ណា ម៉ារ៉ាឌី បានបញ្ជារអោយ កម្លាំងសន្តិសុខ ដែលមានឯកសណ្ឋាណ ជាយោធា និងប្រើប្រាស់ អាវុធ AK បាញ់រះ ទៅលើហ្វូងប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារ ទំនាស់ដីធ្លី បានបណ្ដាលអោយប្រជាពលរដ្ឋ ៤នាក់ រងរបួស។