Category : របាយការណ៍.

សេចក្ដីថ្លែង​ការណ៍ ៖ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

 ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ សេចក្ដីថ្លែង​ការណ៍ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ            សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើសុំយ៉ាង​ទទូច ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អោយធ្វើការ​ដោះលែង លោក ហុង សុខហួរ ជា​សមាជិក​ព្រឹទ្ធ​សភា គណបក្ស សម រង្ស៊ី អោយ​នៅ​ក្រៅ​ឃុំជាបណ្ដោះ​អាសន្ន។ សូម​បញ្ជាក់​ថា សមាគមអាដហុក បានធ្វើការ​តាមដាន យ៉ាង​យក​ចិត្ត​ទុកដាក់ និងដិតដល់ ចំពោះ​ករណី លោក ហុង សុខហួរ។ លោក ហុង សុខហួរ ត្រូវបាន អាជ្ញាធរ​ក្រុងភ្នំពេញ ធ្វើការ​ចាប់​ខ្លួន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោម​បទ​ចោទ ក្លែង​ឯក​សារសា​ធារណៈ ប្រើប្រាស់​ឯកសារក្លែង និងញុះ​ញុង​អោយ​មានភាព​វឹកវរ ការចោទ​ប្រកាន់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពីមាន​ប្រតិកម្ម​ពី​សម្ដេចនាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី លោក ហុង សុខហួរ បានផ្សព្វផ្សាយ សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ធ្វើឡើង […]

ដីរបស់នរណា?

20150722_102436

សមាគមការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) បាន​រៀប​ចំ​សន្និ​សីទ សារព័ត៌​មាន ដើម្បី​ពិធី​ផ្សព្វ​ផ្សាយ​របាយការណ៍ ស្តីអំពី « ដីរបស់នរណា?»  គឺជារបាយ ការណ៍ស្ថានភាពដីធ្លីនៅកម្ពុជា ក្នុងអំឡុងពេលឆ្នាំ២០១៤ និង ៦ខែដើមឆ្នាំ២០១៥។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅទីស្នាក់ការកណ្តាល សមាគមអាដហុក អាស័យដ្ឋានៈ ផ្ទះលេខ៣ ​ផ្លូវ១៥៨ ឬឧកញ្ញាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សូមទាញយកឯកសារជាភាសាអង់គ្លេសខាងក្រោម!…

សេចក្តីថ្លែងការណ៍ ស្តីពី «ការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម» ក្រោមរូប​ភាព​រៀបអាពាហ៍​ពិពាហ៍​នារី​កម្ពុជា ជាមួយបុរស​ចិន

Untitled-2

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងរយៈពេល៦ខែដើម​ឆ្នាំ២០១៤នេះ សមាគមការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជាហៅកាត់ថា (អាដហុក) មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាព​ស្ត្រីកម្ពុជា ដែលជារឿយៗតែងតែទទួល រង​គ្រោះ​ពីការជួញដូរភេទ ក្រោមរូបភាពរៀបអាពាហ៍​ពិពាហ៍ជាមួយបុរសជនជាតិចិន ។ ក្នុងរយៈពេលនេះ សមាគមបានទទួល​ពាក្យបណ្តឹងដែល​ទាក់ទង​នឹងការជួញដូរមនុស្ស ចំនួន១០៨ករណី ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជន រងគ្រោះសរុប២៩៥នាក់ ក្នុងនោះមាន​ប្រទេសចិនចំនួន២៦ករណី​ មានជនរងគ្រោះ ២៩នាក់ ។ សមាគមបានជួយ និងធ្វើ អន្តរាគមន៏ទៅស្ថាប័នពាក់ព័ន្ធនានា ដូចជាក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត/​ស្ថានកុង​ស៊ុល​ប្រចាំប្រទេសទទួល ។ ជនរងគ្រោះដែលចាញ់បោកមេខ្យល់​ទៅរៀបការ ជាមួយ​បុរស​ជនជាតិចិន បានជួបនូវបញ្ហា មួយចំនួន ​ដូចជា  ការ​ធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ  ការបង្អត់អាហារ និង ការបង្ខំឲ្យធ្វើការផ្ទះ​ដូចជាទាសករជាដើម ។​ តាមការ សិក្សា​លើករណីទាំងនោះ បាន​រកឃើញថា ​គឺបណ្តាលមកពីកង្វះទីផ្សារការងារ ការ បាត់បង់ដីធ្លី និងការជំពាក់បំណុល​ធនាគារជាដើម ។ ប៉ុន្តែអ្វីដែលគួរឲ្យយើងសោកស្តាយជាងនេះទៅទៀតនោះ […]

សេចក្ដីថ្លែងការណ៍ ការវាយស្រ្តី អោយរលូតកូន ជាអំពើ រំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់

DSC05088

សមាគម ការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុក ការបង្រ្កាប ទៅលើ​ក្រុមបាតុករ សហគម​បឹងកក់ ដែលធ្វើអោយ ស្រ្តី​មានផ្ទៃពោះ ២នាក់ រងរបួស​ម្នាក់ និង ម្នាក់ទៀតរងរបួស រហូតដល់ រលូតកូន ដែលមាន ​អាយុ ២ខែកន្លះនៅក្នុងផ្ទៃ ដោយ​អាជ្ញាធរ រាជធានី​ភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ជាអំពើរំលោភច្បាប់ និងរំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ សហគមន៍ជនរងគ្រោះ ដោយ​ការរំលោភដីធ្លី បឹងកក់ បានរួមគ្នា ធ្វើបាតុកម្មដោយសន្តិវិធីមួយ នៅខាងមុខសាលារាជធានីភ្នំពេញ ដើមបើស្នើសុំអោយអាជ្ញាធរ ក្រុងភ្នំពេញ ធ្វើការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។ ការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ បានចាប់ផ្ដើមពី ម៉ោង ៨និង ៣០ នាទីព្រឹក នៅមុខសាលាក្រុងភ្នំពេញ ដើម្បីស្នើសុំអោយ អាជ្ញាធរក្រុងភ្នំពេញ ធ្វើការ​ដោះស្រាយ បញ្ហាជម្លោះដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន (Shukaku Inc) ដែលកើតឡើង តាំងពីឆ្នាំ២០០៧។ ការបង្ក្រាបយ៉ាង ធ្ងន់ធ្ងរនេះ បានធ្វើអោយ អ្នកស្រីម្នាក់ ឈ្មោះ ហែក ច័ន្ទរស្មី អាយុ ៣៣ មានផ្ទៃពោះ ២ខែកន្លះ រងរបួស ដោយសារការវាយ បង្ក្រាបពី សំណាក់ សម្ថកិច្ចក្រុងភ្នំពេញ ដែលដឹកនាំដោយ លោក សុខ សម្បតិ អភិបាលខណ្ឌដូនពេញ បណ្ដាលអោយ រលូតកូននៅក្នុងផ្ទៃ។

សមាគមអាដហុក ខេត្តមណ្ឌលគីរី ឃ្លាំមើល ប្រជាពលរដ្ឋតវ៉ាឲ្យបញ្ចុះតំលៃអគ្គិសនី

demonstration in Mondulkiri

កាលពីព្រឹកថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅវេលាម៉ោង៩.០០ព្រឹក សមាគមអាដហុក ខេតត្ត មណ្ឌលគីរី បានធ្វើការ សង្កេតតាមដាន ករណីបាតុកម្ម​ដោយសន្តិវិធី តាមការស្នើសុំរបស់ ប្រជាពលរដ្ឋ​ក្នុង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រមាណជា១០០នាក់ ដែលពួកគេ បាននាំគ្នាធ្វើបាតុកម្ម ចូលមក សាលាខេត្តមណ្ឌលគីរី ដោយមានលើកបដា ដើម្បីធ្វើការតវ៉ាឲ្យបញ្ចុះ តំលៃអគ្គិសនី ពី១៥០០រៀល មកត្រឹម ៦៥០រៀល។
ពេលនោះដែរលោក ចឹង សុចន្ថា នាយករដ្ឋបាល សាលាខេត្ត គាត់បានចេញមកជួប ជាមួយនឹង ប្រជាពលរដ្ឋ និងពន្យល់ ពីហេតុផលថាៈ​សាលាខេត្ត មិនមាន តួនាទី​ធ្វើការដោះស្រាយ រឿងហ្នឹងទេ កិច្ចការទាំងនេះ គាត់និងធ្វើរបាយការណ៍ ​បញ្ជូនទៅថា្នក់លើ ក្រសួងជំនាញ។ ពេលនោះដែរ ប្រជាពលរដ្ឋ ​មិនសុខចិត្តទេ ដោយនិយាយខ្លាំងៗ ថាៈ​បើមិនមាន ដំណោះស្រាយ ពួកគាត់​មិនព្រមចេញ ពីសាលាខេត្តនោះទេ ស្របពេលនោះដែរ យើងក៏បានឃើញ លោក ​ជិន សុឃុន ប្រធានអគ្គិសនីខេត្ត បានចេញមក ពន្យល់ហេតុផល ពីករណីនេះដែរ

របាយការណ៏ស្ថានភាពស្តីពី ពលករ/ពលការីនីកម្ពុជា ចំណាកស្រុក អំឡុង ពីខែមករា ដល់ មេសា ឆ្នាំ២០១២

LimMony

ក្នុងអំឡុង៤ខែដើមឆ្នាំ​​២០១២​​​នេះ ចំនួនពាក្យបណ្តឹង​សុំឲ្យ ជួយអន្តរាគមន៍ របស់គ្រួសារ​ពលករ/ពលការីនី​ ចំណាកស្រុក​ បានកើនឡើង ជាង៥ដង លើសពី ចំនួនពាក្យបណ្តឹង ដូចគ្នានេះ កាលពី ៤ខែដើមឆ្នាំមុន( ចំនួនពាក្យបណ្តឹងដែល សមាគមអាដហុក ទទួលបាន ក្នុងរយៈពេល​៤ខែ​ដើម​ឆ្នាំ​​​២០១២ នេះមាន ១៤១​ករណី រីឯ​ឆ្នាំ ២០១១ ក្នុងរយៈពេល ដូចគ្នា មានតែ ២៣ករណី ប៉ុណ្ណោះ)។

ការធ្វើចំណាកស្រុកធ្វើឡើង តាមពីររូបភាព គឺ​ចំណាកស្រុក ស្របច្បាប់​និង ចំណាកស្រុក ​មិន​ស្រប​ច្បាប់ ។​​ ចំពោះទិដ្ឋភាពទូទៅ នៃបញ្ហារំលោភបំពាន និងការប្រឈមរបស់ ពលករ​/ពលការីនី​ ទាំងពីររូបភាព មានដូចជា ការបង្ខំឲ្យធ្វើការ ហួសកំលាំង គ្មានពេលសំរាក ធ្លាក់ខ្លួន​ឈឺ មិនព្យាបាល ការធ្វើ​ទារុណកម្ម ការវាយដំរបួសធ្ងន់ ការបើកប្រាក់ខែ មិនគ្រប់ចំនួន ការគំរាម​កំហែង ការចាប់​ដាក់គុក ការបង្ខំឲ្យបន្តអណត្តិ​ ការងារដោយខុសច្បាប់ ​និងការ​ផ្តាច់ ទំនាក់ទំនង​ រវាងគ្រួសារជាដើម​ ។ ក្នុង​ ១៤១ករណី ពលករ/ពលការីនីខ្មែរ​យើងបានទៅធ្វើការនៅប្រទេស​មួយចំនួន ដូចជាប្រទេស ម៉ាឡេស៊ី ថៃ អាហ្វ្រិក​ខាងត្បូង ចិន​ សាំងហ្គាពួរ ជប៉ុន ហ្វីជី ជាដើម ។

សុន្ទរកថា របស់ លោក Jean-Francois Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក្នុង សិក្ខាសាលា​ស្ដីពី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

IMG_1272

នៅក្នុងសិក្ខាសាលា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១២ លោក Jean-Francois Cautain ក្នុងនាម ប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុង សិក្ខាសាលា ថ្ងៃទី១ ថាសហភាពអឺរ៉ុប បានសហការយ៉ាងជិតស្និទ្ធ ​ជាមួយនឹងអង្គការ​ដៃគូ របស់ យើង គឺ សមាគមន៍អាដហុក ដើម្បីរៀបចំ អោយមានជាសិក្ខាសាលា នេះឡើង។ ដោយសហការជាមួយ នឹងរាជរដ្ឋាភិបាល កម្ពុជា និងសង្គមស៊ីវិល ជាដៃគូ សហភាពអឺរ៉ុប បានជួយឧបត្ថម្ភ​គាំទ្រ ជាបន្តបន្ទាប់​ដល់ សិក្ខាសាលា ស្រដៀងគ្នានេះ មួយចំនួន រួចមកហើយ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំមកនេះ ដែលជាផ្នែកមួយ នៃការរួម ចំណែក​របស់យើងក្នុងការ ជួយដល់ការ ខិតខំប្រឹងប្រែង របស់កម្ពុជា​ ដើម្បីកសាងសង្គម​ប្រជាធិបតេយ្យមួយ ហើយយើង​នឹង បន្ត​ធ្វើកិច្ចការនេះ ជាមួយគ្នា តទៅ មុខទៀត! ភាពជាដៃគូ ការជួបសន្ទនា ​ដោយន័យ​ស្ថាបនា និងការគោរពគ្នា ​ទៅវិញទៅមក រវាងតួអង្គសំខាន់ៗ