Category : ដៃគូជាតិ of PRS

សេចក្តី​ថ្លែង​ការ​ណ៍​រួម: សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន និង​អ្នក​ឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

សេចក្តី​ថ្លែងការណ៍រួម សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវនាវ​ឲ្យមាន​ការ​ដោះលែង​សកម្មជន និងអ្នក​ឃ្លាំមើល​ទាំង ១៧នាក់ ជាបន្ទាន់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​​អាដ​ហុក ការពារ​​សិទិ្ធ​មនុស្ស​ និង​​អភិវឌ្ឍន៍​​នៅ​​កម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារសិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង និងសូម​អំពាវ​នាវ សូម​ឲ្យមាន​ការ​ដោះ​លែង អ្នក​តវ៉ា អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នកទាំង​នោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើន​ម៉ោង នៅឯ​ស្នង​ការដ្ឋាន​នគរ​បាលខេត្តកោះកុង ក្នុងអំឡុង​ពេល​មាន​ការ​ប្រមូល​ផ្តុំគ្នាអំពាវ​នាវ​សុំឲ្យមាន​ដំណោះ​ស្រាយ​មួយ​ទៅលើ​ជម្លោះដីធ្លីរបស់​សហគមន៍​ជីខ​ក្រោម។ ក្រុម​ប្រជា​ពល​រដ្ឋដែល​ប្រមូល​ផ្តុំ មានសមាជិក​ជា​យុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែលអ្នក​ទាំង​នោះក៏បាន​ចូលរួម​នៅក្នុង​ការត​វ៉ា​អហិង្សា​ជារៀងរាល់​ថ្ងៃផងដែរ ក្នុងការជំទាស់​នឹងការ​ចាប់ខ្លួន និងឃុំខ្លួន​សកម្មជន​ចំនួន​បីនាក់ ដែល​មក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។ កាល​ពីព្រឹក​មិញ ក្រុមយុវជន និងសកម្មជន​ដីធ្លី បានប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ខេត្តកោះកុង ដើម្បីគាំ​ទ្រ​អ្នក​តំណាង​សហគមន៍​ជីខ​​ក្រោម​ចំនួន ៩នាក់ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​ក្នុងនាម​ជាសាក្សី និង​ដើម​បណ្តឹង នៅក្នុង​តុលាការ​នាថ្ងៃ​នេះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​មាន​រយៈពេល ៦ឆ្នាំ​មកហើយ […]

សេចក្តី​ប្រកាស​ព័ត៌មាន គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម សូម​ស្វាគមន៍​ចំពោះ​ការ​វិវឌ្ឍ​ថ្មី​ក្នុង​សំណុំរឿង​០០៣ និង​សំណុំ​រឿង​០០៤

សេចក្តី​ប្រកាស​ព័ត៌មាន គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម សូម​ស្វាគមន៍​ចំពោះ​ការវិវឌ្ឍ​ថ្មី​ក្នុង​សំណុំ​រឿង​០០៣ និង​សំណុំ​រឿង​០០៤ ភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥             គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​-​សមាគម ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ជា​សម្ព័ន្ធ​នៃ​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​២១ ដែល​កំពុង​ធ្វើការ​លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ សូម ស្វាគមន៍​ចំពោះ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្ត​រ​ជាតិ លោក ម៉ាក ហាម៉ុន នៃអង្គ​ជំនុំ​ជម្រះ​វិសា​ម​ញ្ញ​ក្នុង​តុលាការ​កម្ពុជា បានដាក់​ជនសង្ស័យ​ចំនួន​ពីរ​រូប​ក្នុង​សំណុំ​រឿង​០០៣ និង​សំណុំ​រឿង​០០៤ ស្ថិត​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ។ លោក មាស មុត ជា​អតីត​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជាជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ និង​អំពើ​មនុស្ស​ឃាត ដែល​បាន​ប្រព្រឹត្ត​នៅ​ទីតាំង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ដែល​រួម​មាន មន្ទីរ​សន្តិសុខ​វត្ត​ឥន្ទញាណ កំពង់​សោម មន្ទីរ​សន្តិសុខ ស-២១ ក្នុង​ក្រុងភ្នំពេញ​ ក្រចេះ និង​បាន​ប្រព្រឹត្ត​លើជន​ជាតិ​វៀតណាម ជនជាតិ​ថៃ និង​ជន​បរទេស​ផ្សេង​ទៀត​នៅលើ​ដែន​សមុទ្រ និង​នៅ​លើកោះ ដែល​កម្ពុជា​បាន​អះ​អាង​ថាស្ថិតក្រោម​អធិបតេយ្យ​ភាព​របស់​ខ្លួន។ លោក ស្រី អ៊ឹម ចែម ជា​អតីត​មេ​បញ្ជាការ​ស្រុក​ខ្មែរ​ក្រហម និង​ជាជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ និង​មនុស្ស​ឃាត ដែល​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង […]

សេចក្តីថ្លែងការណ៍រួម ស្តីពី “សិទ្ធិទទួលបានយុត្តិធម៌ និង សិទិ្ធទទួលបានការស្តារ នីតិសម្បទា​ នៃជនរងគ្រោះ ដោយ អំពើទារុណកម្ម”

Presconference on Torture

ក្នុងគោលបំណង ជួយ ប្រយុទ្ធ ប្រឆាំង អំពើ ទារុណកម្ម នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្រុម អង្គការ សង្គម​ស៊ីវិល ​​ជាតិ​ និង អន្តរជាតិ បានរួម សហការគ្នា ​រៀបចំទិវាអន្តរជាតិ អង្គការ សហប្រជាជាតិ ជួយគាំទ្រ ជនរងគ្រោះ ​ដោយអំពើ​​ ទារុណកម្ម នៅ​សណ្ធាគារ អ៊ីមផារៀល (Imperial hotel) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣។ សិទ្ធិទទួលបានយុត្តិធម៌ និង​សិទិ្ធ ​ទទួល​បាន​ការស្តារ​នីតិសម្បទា នៃជនរងគ្រោះអំពើទារុណកម្ម គឺជាប្រធានបទ នៃការប្រារព្ធពិធីឆ្នាំនេះ។

ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំរួមគ្នា ដោយគណៈកម្មាធិការប្រព្រឹត្តិកម្ម​ នៃអង្គការ សមាគម​ការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមអាដហុក ការពារ​សិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ​អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) គណៈកម្មការ សិទិ្ធមនុស្សអាស៊ី ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង​ និង វិទ្យាស្ថានដាណាម៉ាក ប្រឆាំងអំពើទារុណកម្ម (Dignity) នៅប្រទេស ដាណាម៉ាក។​ សហអ្នករៀបចំ​សូម​ទទូច​ស្នើ​សុំ​រាជរដ្ឋាភិបាលកម្ពុជា​អនុវត្តន៍ការទោស​ព្រហ្មទណ្ឌចំពោះបទល្មើសទារុណកម្ម និង​