Category : ដៃគូអន្តរជាតិ of PRS

ស្ថានទូតបារាំងចុះទស្សនកិច្ចគម្រោងជំនួយផ្នែកច្បាប់របស់សមាគមអាដហុកនៅកំពង់ឆ្នាំង

កាលពីថ្ងៃទី២២ សីហា លោក ដូមីនិក ម៉ាស់ (Dominique Mas) ភារធារីស្ថានទូតបារាំង បានធ្វើដំណើរទៅកាន់ ខេត្តកំពង់ឆ្នាំង តាមការអញ្ជើញ របស់សមាគមអាដហុកប្រចាំខេត្ត ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីធ្វើការ ស្វែងយល់ដោយផ្ទាល់ពីការវិវត្តន៍ នៃកម្មវិធីជំនួយផ្នែកច្បាប់ ដល់ជនរងគ្រោះ ដែលត្រូវបានឧបត្ថម្ភថវិកា ដោយមូលនិធិ អភិវឌ្ឍន៍សង្គម​របស់ស្ថានទូតបារាំង ។ ក្នុងឱកាសនោះ លោកភារធារីបានធ្វើការផ្លាស់ប្តូរ យោបល់ជាមួយមន្ត្រីសមាគម អាដហុកប្រចាំខេត្តកំពង់ឆ្នាំង និងក្រុមមេធាវី ដែលជាអ្នកផ្តល់ជំនួយផ្នែកច្បាប់ ។ លោកក៏បានពិភាក្សាផងដែរ ជាមួយ អ្នកទទួលបានអត្ថប្រយោជន៍ ពីគម្រោងនេះ ដែលសុទ្ធសឹងជាអ្នករងគ្រោះ ពីការរំលោភបំពានផ្លូវភេទ ការជួញដូរមនុស្ស ឬ ជម្លោះដីធ្លីជាដើម ។