Category : សន្និសីទសាពត៌មាន និង សេចក្តីថ្លែងការណ៏

សន្និសីទ​សារព័ត៌​មានស្តីពី “ការបង្ហាញ​អាណត្តិការងារ​របស់​អាដហុក​ទាក់ទិន​នឹងករណីក​ញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ”

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង ៩:៣០នាទីព្រឹក នៅការិយាល័យ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក​បានធ្វើ សន្និសីទ​សារព័ត៌​មានស្តីពី​ “​ការបង្ហាញអាណត្តិ​ការងា​រ​របស់អាដហុក​ទាក់ទិន​នឹងករណី​កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ”។ បង្ហាញ​ដោយលោក ធន សារាយ ប្រធានសមាគមអាហុក។ សូមអញ្ជើញទស្សនា​ខែ្សវីដេអូទាំង​ស្រុងនៃ​សន្និសីទ​សារ​ព័ត៌មាន​នេះ។  

លិខិតកោះហៅមន្រ្តី​សមាគមអាដហុក ពាក់ព័ន្ធ​នឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឲ្យចូលបង្ហាញ​ខ្លួន នៅអង្គភាព​ប្រឆាំង​អំពើពុក​រលួយ

សមាគមអាដហុក មានកិត្តិ​យស​សូមជំរាប​ជូនដំណឹង​ដល់ លោក/លោកស្រី មិត្តអ្នក​សារព័ត៌មាន​ទាំងអស់​ឲ្យជ្រាបថា នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០១៦ វេលាម៉ោង​៨:០០នាទីព្រឹក សមាគមអាដហុក​ស្នាក់ការ​កណ្តាល បានទទួល​លិខិតកោះ​ហៅមន្រ្តី​សមាគមអាដហុក​ចំនួនប្រាំរូប ពាក់ព័ន្ធ​ នឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឲ្យចូលបង្ហាញ​ខ្លួន នៅអង្គភាព​ប្រឆាំង​អំពើពុក​រលួយ នៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ​២០១៦​ខាងមុខ​នេះ ។  សូមលោក/លោកស្រី មិត្តអ្នក​​សារព័ត៌មាន​​ទាំងអស់​ពិនិត្យ​ និងធ្វើការទាញយក ​លិខិតកោះហៅ នៅខាងក្រោម៖

សេចក្តីប្រកាសព័ត៌មានស្តីពី៖ ការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ

រាជ​ធានី​ភ្នំពេញ​, ថ្ងៃ​ទី​២២ ខែ​មេ​សា​ ​ឆ្នាំ​២០១៦  សេ​ច​ក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​មិន​បន្ត​ផ្ត​ល់​មេធាវី​ការពារ​ក្តី​ចំពោះ​ករណី​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​  កន្លង​មក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ ​និង​អភិវឌ្ឍ​ន៍​នៅ​កម្ពុ​ជា​(អា​ដ​ហុ​ក​) ធ្លាប់​បាន​ផ្ត​ល់​មេធាវី​ការពារ​ក្តី​ដល់​ ​កញ្ញា​ ​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​ ​តាម​រ​យៈ​ការ​ស្នើ​សុំ​របស់​សាមី​ខ្លួន​ដែល​បាន​មក​ដាក់​ពាក្យ​ប​ណ្តឹ​ង​ ​និង​ស្នើ​សុំ​មេធាវី​ឲ្យ​ជួយ​ការពារ​ ​ដោយ​នាង​មាន​ការ​តក់ស្លុត​ ​និង​ភ័យ​ខ្លាច​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បាន​ទទួល​លិខិត​អញ្ជើញ​ចំនួន​ពីរ​លើក​ ​របស់​នាយក​ដ្ឋា​ន​ប្រឆាំង​ភេ​រ​វ​កម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហា​ផ្ទៃ​។ ក្នុង​គ្រា​នោះ​ ​អា​ដ​ហុ​ក​ ​ពិ​និត្យ​ឃើញ​ថា​ ​កញ្ញា​ ​ស្រី​មុំ​ ​ពិត​ជា​មាន​ការ​ភិត​ភ័យ​ ​និង​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង​ ​ព្រម​ទាំង​ទទួល​នូវ​ការ​គំរាម​កំហែង​ ​ដែល​មាន​រូប​ភាព​ជា​លក្ខ​ណៈ​នយោបាយ​ ​ដែល​យើង​យល់​ថា​ ​អាច​ប​ណ្តា​ល​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ខាង​ស្មារតី​នៅ​ពេល​ចូល​ឆ្លើយ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​និង​ដើម្បី​ជៀស​វាង​នូវ​ការ​គាប​សង្កត់​ជា​យថាហេតុ​ណា​មួយ​ ​ ​ទើប​សមាគម​អា​ដ​ហុ​ក​សម្រេច​ផ្ត​ល់​មេធាវី​ជួយ​ការពារ​តាម​ផ្លូវ​ច្បាប់​ជូន​គាត់​ ​។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ​បន្ទាប់​ពី​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ ​ស្រី​មុំ​ ​បាន​ចូល​ទៅ​បំភ្លឺ​ចំពោះ​មុខ​ព្រះ​រាជ​អាជ្ញា​ ​រួម​ទាំង​សេ​ច​ក្តី​ថ្លែង​ការ​ណ៏​របស់​ស្ថា​ប័​ន​ ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ យើង​យល់​ឃើញ​ថា​ ​ករណី​របស់​កញ្ញា​ស្រី​មុំ​ […]

សេចក្តីថ្លែងការណ៍៖ គណៈកម្មការជាតិចុះបង្ក្រាបបទល្មើសព្រៃឈើនៅ ភូមិភាគឦសាន្ត

សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា សូមសំដែង​ការ​គាំទ្រ ចំពោះការ​ចាត់វិធាន​ការ​ដ៏ក្តៅ​គគុក​របស់ប្រមុខ​រាជរដ្ឋាភិបាល ឈានដល់​ការ​បង្កើត​ជាគណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ព្រៃឈើ ដែល​មតិភាគ​ច្រើន​វាយ​តម្លៃ​ថាហាក់​ដូច​ជាយឺត​ពេលទៅ​ហើយ។ ប៉ុន្តែយើង​យល់ថា ទោះជា​យឺតយ៉ាវយ៉ាង​ណាក្តី ក៏គ្រាន់​បើជាង​មិនមាន​ការទប់​ស្កាត់ចំពោះ​បទល្មើស​ព្រៃឈើ​នេះ​ដែរ ។ ទំហំនៃ​ការបាត់បង់​ធនធាន​ព្រៃឈើមាន​ទំហំ​ធំធេង ដែលបង្ក​ឡើង​ដោយ​ក្រុមឈ្មួញ​ឈើ ដ៏មានឥទ្ធិពលធំៗ ដោយមាន​មន្រ្តីមាន​អំណាចនៅ​ចាំកាង​ការពារ ធ្វើបទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​របស់ពួក​គេប្រព្រឹត្ត​ទៅបានយ៉ាង​ស្រួល និង​ជោគជ័យ បើទោះ​បីមាន​សមត្ថកិច្ច​រាប់ពាន់​នាក់នៅ​ចាំការពារ​ព្រៃឈើតាំង​ពីភូមិ ឃុំ ស្រុក ខេត្ត រហូត​ដល់ច្រក​ព្រំដែន ចំងាយ​ផ្លូវរាប់​រយគីឡូ​ម៉ែត្រ ប្រើប្រាស់​សុទ្ធតែ​រថយន្ត​ធុនធ្ងន់ បំផ្លាញ​ទាំង​ផ្លូវជាតិ ជាពិសេស​បានស្គាល់​ទាំងអត្តសញ្ញាណ​ក្រុមឈ្មួញ​ទាំងអស់​នេះយ៉ាង​ណាក៏ដោយ មិនដែល​ត្រូវបាន​ផ្តន្ទាទោសឡើយ ផ្ទុយទៅវិញ​បើរាស្រ្ត​ទន់​ខ្សោយ​ប្រព្រឹត្ត​វិញ​នោះប្រាកដ​ជាមិន​រួចខ្លួន​ឡើយ ដូចជា​នៅខេត្តរតនៈគិរី តុលាការ​បានកាត់​ទោសឲ្យ​បុរសជនជាតិ​ទំពួនពីរនាក់​ឲ្យជាប់​គុក៥​ឆ្នាំ​រួចទៅ​ហើយកាល​ពីឆ្នាំ២០១៤។ នេះមិនមែន​លើកទី១ទេ នៅក្នុង​កិច្ចប្រជុំគណៈ​រដ្ឋមន្រ្តីនា​ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បានចេញ​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ថែមទៀត ឲ្យស្ថាប័ន​មានសមត្ថកិច្ច​ថ្នាក់ជាតិ និងថ្នាក់តំបន់ សហការគា្ន ដោយត្រូវ​ចុះធ្វើការ​ស្រាវជ្រាវ​នូវគ្រប់​ករណី ឈើដែល​បានរក​ឃើញ ដើម្បីស្វែងរក និងចាប់ខ្លួន​អ្នកប្រព្រឹត្ត និងមេខ្លោង និងអ្នកពាក់ព័ន្ធ យកមក ផ្តន្ទាទោសឲ្យបាន ដោយគ្មាន​ការលើក​លែង មិនថា​អ្នកនោះ​មានបុណ្យ​ស័ក្តិក​ម្រិតថ្នាក់​ណា ឬពាក់ព័ន្ធ​នឹងបណ្តាញ​ណាមួយទេ? ព្រោះការបង្រ្កាប […]

សេចក្ដីថ្លែង​ការណ៍ ៖ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

 ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ សេចក្ដីថ្លែង​ការណ៍ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ            សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើសុំយ៉ាង​ទទូច ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អោយធ្វើការ​ដោះលែង លោក ហុង សុខហួរ ជា​សមាជិក​ព្រឹទ្ធ​សភា គណបក្ស សម រង្ស៊ី អោយ​នៅ​ក្រៅ​ឃុំជាបណ្ដោះ​អាសន្ន។ សូម​បញ្ជាក់​ថា សមាគមអាដហុក បានធ្វើការ​តាមដាន យ៉ាង​យក​ចិត្ត​ទុកដាក់ និងដិតដល់ ចំពោះ​ករណី លោក ហុង សុខហួរ។ លោក ហុង សុខហួរ ត្រូវបាន អាជ្ញាធរ​ក្រុងភ្នំពេញ ធ្វើការ​ចាប់​ខ្លួន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោម​បទ​ចោទ ក្លែង​ឯក​សារសា​ធារណៈ ប្រើប្រាស់​ឯកសារក្លែង និងញុះ​ញុង​អោយ​មានភាព​វឹកវរ ការចោទ​ប្រកាន់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពីមាន​ប្រតិកម្ម​ពី​សម្ដេចនាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី លោក ហុង សុខហួរ បានផ្សព្វផ្សាយ សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ធ្វើឡើង […]

សេចក្តី​ថ្លែង​ការ​ណ៍​រួម: សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន និង​អ្នក​ឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

សេចក្តី​ថ្លែងការណ៍រួម សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវនាវ​ឲ្យមាន​ការ​ដោះលែង​សកម្មជន និងអ្នក​ឃ្លាំមើល​ទាំង ១៧នាក់ ជាបន្ទាន់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​​អាដ​ហុក ការពារ​​សិទិ្ធ​មនុស្ស​ និង​​អភិវឌ្ឍន៍​​នៅ​​កម្ពុជា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារសិទិ្ធ​មនុស្ស លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង និងសូម​អំពាវ​នាវ សូម​ឲ្យមាន​ការ​ដោះ​លែង អ្នក​តវ៉ា អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នកទាំង​នោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើន​ម៉ោង នៅឯ​ស្នង​ការដ្ឋាន​នគរ​បាលខេត្តកោះកុង ក្នុងអំឡុង​ពេល​មាន​ការ​ប្រមូល​ផ្តុំគ្នាអំពាវ​នាវ​សុំឲ្យមាន​ដំណោះ​ស្រាយ​មួយ​ទៅលើ​ជម្លោះដីធ្លីរបស់​សហគមន៍​ជីខ​ក្រោម។ ក្រុម​ប្រជា​ពល​រដ្ឋដែល​ប្រមូល​ផ្តុំ មានសមាជិក​ជា​យុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែលអ្នក​ទាំង​នោះក៏បាន​ចូលរួម​នៅក្នុង​ការត​វ៉ា​អហិង្សា​ជារៀងរាល់​ថ្ងៃផងដែរ ក្នុងការជំទាស់​នឹងការ​ចាប់ខ្លួន និងឃុំខ្លួន​សកម្មជន​ចំនួន​បីនាក់ ដែល​មក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។ កាល​ពីព្រឹក​មិញ ក្រុមយុវជន និងសកម្មជន​ដីធ្លី បានប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ខេត្តកោះកុង ដើម្បីគាំ​ទ្រ​អ្នក​តំណាង​សហគមន៍​ជីខ​​ក្រោម​ចំនួន ៩នាក់ ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​ក្នុងនាម​ជាសាក្សី និង​ដើម​បណ្តឹង នៅក្នុង​តុលាការ​នាថ្ងៃ​នេះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​មាន​រយៈពេល ៦ឆ្នាំ​មកហើយ […]

មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​អាដហុក

មន្ត្រី​ជាន់​ខ្ពស់​មក​ពី​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ជួប​ប្រជុំ និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៥។